សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, December 6, 2011

ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​-​វៀតណាម ព្រមព្រៀង​ជំរុញ​កិច្ចសហប្រតិបត្តិកា​រ​ពាណិជ្ជកម្ម​ប្រទេស​ទាំង​ពីរ ៥.០០០ លាន​ដុល្លារ នៅ​ឆ្នាំ​២០១៥


  នាយករដ្ឋមន្ត្រី​ខ្មែរលោក ហ៊ុន​សែន និង​អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​វៀតណាម ង្វៀន ភូ​ត្រុង ( Nguyen Pho Trong ) ព្រមព្រៀង​ជំរុញ​សហប្រតិបត្តិការ​ពាណិជ្ជ​កម្ម​ប្រទេស​ទាំង​ពីរ ឲ្យបាន ៥.០០០ លាន​ដុល្លារ នៅ​ឆ្នាំ​២០១៥​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក អៀង សុផល្លែត ជំនួយការ​ផ្ទាល់​លោក ហ៊ុន​សែន​។​

​លោក អៀង សុផល្លែត បាន​ថ្លែង​ប្រាប់​អ្នកកាសែត នៅ​ព្រលប់​ថ្ងៃទី​៦​ធ្នូ ឆ្នាំ​២០១១ បន្ទាប់​ពី​កិច្ចប្រជុំ​បិទទ្វារ​រវាង​លោក ហ៊ុន​សែន និង​លោក ង្វៀន ភូ​ត្រុង នៅ​វិមាន​សន្តិភាព​ថា លោក ហ៊ុន​សែន ក៏​បាន​ឯកភាព​ជាមួយ​អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​វៀតណាម ចំពោះ​ការជំរុញ​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ ឲ្យបាន ៥.០០០ លាន​ដុល្លារ នៅ​ឆ្នាំ​២០១៥​។ លោក ហ៊ុន​សែន បាន​លើកឡើង​ថា គ្រាន់តែ​រយៈពេល ៩ ខែ ឆ្នាំ​២០១១ ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ បាន​កើន​ដល់​ជាង ២ ពាន់​លាន​ដុល្លារ​។​

​ជាមួយគ្នា​នោះ លោក​អៀង​សុផល្លែត ក៏​បាន​បន្ថែមថា លោក ហ៊ុន​សែន ក៏​បាន​អរគុណ​វៀតណាម ដែល​រំដោះ​ប្រទេស​កម្ពុជា ចេញពី​របប​ប្រល័យពូជសាសន៍​ប៉ុលពត ហើយ​ថា ការកាត់ទោស​មេដឹក​នាំ​ខ្មែរក្រហម​កំពូលៗ នៅពេលនេះ គឺជា​សច្ចធម៌​ប្រវត្តិសាស្ត្រ សម្រាប់​វៀតណាម​។​

​ជាមួយ​នឹង​ការលើកឡើង​ខាងលើ លោក​អៀង​សុផល្លែត ក៏​បាន​នាំ​ពាក្យ​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​ដោយ​បិទទ្វារ​នោះ​ថា លោក ហ៊ុន​សែន និង​អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​វៀតណាម លោក ង្វៀន ភូត្រុង
ដែល​ជា​មនុស្ស​ទី​១ ធំជាងគេ​របស់​វៀតណាម ក៏​បាន​ព្រមព្រៀង​ជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ លើ​វិស័យ​ការពារជាតិ និង​សហប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ឆ្លងដែន ព្រមទាំង​សហប្រតិបត្តិការ​ទន្លេមេគង្គ ជាដើម​។​

​លោក ង្វៀន ភូ​ត្រុង ក៏​បាន​ប្រកាស​ផ្តល់​នូវ​ទឹកប្រាក់ ១ សែន​ដុល្លារ ជូន​លោក ហ៊ុន​សែន ដើម្បី​ផ្តល់ឲ្យ​ជនរងគ្រោះ ដោយសារ​ទឹកជំនន់​នៅ​កម្ពុជា​ផងដែរ​។​

​សូម​រម្លឹកថា លោក​ង្វៀន​ភូ​ត្រុង អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​វៀតណាម កំពុង​បំពេញ​ដំណើរ​ទស្សនកិច្ច​រយៈពេល ៣ ថ្ងៃ នៅ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​៦​ធ្នូ ឆ្នាំ​២០១១​។ ​ក្នុងកំឡុងពេល​​​ស្នាក់នៅ​
ប្រទេស​កម្ពុជា លោក ង្វៀន ភូ ត្រុង បាន​ចូល​ក្រាប​បង្គំ​គាល់​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​, ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ​បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ និង​សម្តេច​ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល នៅ​ព្រះបរមរាជវាំង កាលពី​ព្រឹក​ថ្ងៃទី​៦​ធ្នូ ឆ្នាំ​២០១១​។​
​    ​
​នៅ​រសៀល​ថ្ងៃ​ទី​៦​ធ្នូ ឆ្នាំ​២០១១ លោក ង្វៀន ភូ​ត្រុង ក៏​បាន​ជួប​ជាមួយ​លោក ជា ស៊ីម ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ប្រធានព្រឹទ្ធសភា​, លោក ងួន ញ៉ិល ប្រធានស្តីទី​រដ្ឋសភា និង​ចូល​ថ្វាយ​បង្គំ​សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី ទេព វង្ស សម្តេចព្រះ​មហាសង្ឃរាជ​គណៈមហានិកាយ និង​សម្តេច​ព្រះ​អភិ​សិរី​សុគន្ធា​មហា​សង្ឃ​រាជាធិបតី បួ​រ គ្រី សម្តេចព្រះ​មហាសង្ឃរាជ​គណៈ​ធម្មយុត្តិកនិកាយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ​។​
​    ​
​​ សេចក្តី​ជូន​ព័ត៌មាន របស់​ក្រសួងការបរទេស​កម្ពុ​ជា ក៏បាន​លើកឡើង​ថា ក្នុងអំឡុង​ពេល​​ទស្សន​កិច្ច​នៅ​កម្ពុជា លោក ង្វៀន ភូ ត្រុង នឹង​អញ្ជើញ​ទៅ​ដាក់​កម្រងផ្កា​នៅ​វិមាន​ឯករាជ្យ និង​ស្តូប​នុស្សាវរីយ៍​​
មិត្តភាព​កម្ពុជា​-​វៀតណាម និង​ទស្សនា​មជ្ឈ​មណ្ឌល​​សេដ្ឋកិច្ច និង​វប្បធម៌​មួយចំនួន​នៅ​ភ្នំពេញ និង​ខេត្ត​សៀមរាប និង​ជួប​សំណេះ​សំណាល​ជាមួយ​សហគមន៍​ជនជាតិ​រៀត​ណាម នៅ​រះរាជាណាចក្រ​
កម្ពុជា​ផងដែរ​។​
​    ​



CEN  ​

No comments:

Post a Comment

yes