សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, December 8, 2011

កូន​ជ្រូក​២​ក្បាល​កើត​មក​ខុស​គេ​១​មុខ​ដូច​ស្វា​១​ទៀត​មុខ​មាត់​ដូច​មនុស្ស​


 មានរឿង​ដ៏​ចម្លែក​ទៀត​ហើយ  ដោ​យ​សារ​មាន​មេ​ជ្រូក​១​ក្បាល​កើត​កូន​មួយ​សំបុក​សុទ្ធតែ​ពណ៌​ខ្លាឃ្លោក ​ប៉ុន្តែ​មាន​២​ក្បាល​ខុសគេ​មួយ​មានមុខ​ដូច​សត្វ​ស្វា​និង​មួយ​ក្បាល​ទៀត​មាន​មុខ​មាត់​ស្រដៀង​មនុស្ស​និង​មាន​ច្រមុះ​រាង​ធំ​សំប៉ែត​មើល​ទៅ​មិន​ខុស​ពី​មនុស្ស​ឡើយ​ហើយ​កូន​ជ្រូក​នេះ​ក្រោយពី​បាន​កើតមក​នៅ​មាន​ជីវិត​ដូច​កូនជ្រូក​ដែល​កើតមក​ជាមួយ​ឯទៀត​ដែរ។​
កូនជ្រូក​ចម្លែក​កើតមក​បង្ក​ការភ្ញាក់ផ្អើល​នេះ​បានកើត​កាលពី​ល្ងាច​ថ្ងៃទី០៦ខែធ្នូ​ឆ្នាំ២០១១វេលា​ម៉ោង១៦និង២០នាទី​ស្ថិត​ក្នុងភូមិ​ចំការ​បី ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ដែលមាន​ម្ចាស់​ឈ្មោះ លឹម អេង ភេទ​ប្រុស អាយុ៥៨ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ហៀរ ស្រី អាយុ៤៤ឆ្នាំ។ ចំពោះ​កូនជ្រូក២ក្បាល​ដែលមាន​មុខមាត់ខុសគេ​នោះ គឺ​មួយ​ក្បាលមាន​ច្រមុះ​ស្រួច​ហើយ​ទម្រង់​មុខ​ដូច​សត្វ​ស្វា​ថែមទាំង​មាន​ចិញ្ចើម​វែង ឯ​មួយ​ក្បាលទៀត​មាន​មាត់ធំ​បញ្ចេញ​ធ្មេញ​ស​ស្ញា​ច​និង​មាន​ច្រមុះ​រីក​ធំ​ដូច​ច្រមុះ​មនុស្ស​បេះបិត​ទៀតផង។

ស្ត្រី​ជា​ម្ចាស់​ជ្រូក ឈ្មោះ ហៀរ ស្រី​បានបញ្ជាក់​ប្រាប់ថា កូនជ្រូក​ដែល​កើតមក​ចម្លែក​ប្លែក​គេ​នេះ វាកូនជ្រូក​មុខមាត់​ដូច​មនុស្ស​បានកើត​មក​បន្ទាប់​ទី៩ ដោយ​ខណៈនោះ​គាត់​ជា​ម្ចាស់​ជ្រូក​ត្រូវ​រង់ចាំ​មើលថែ​ជាប់រហូត​ព្រោះ​ក្នុងចំណោម​នោះ កូនជ្រូក​ឯទៀត​ហាក់ដូចជា​មិន​ចូលចិត្ត​កូនជ្រូក​ចម្លែក​ទាំង២ក្បាល​នេះ​ទេ គឺ​ពួកវា​តែងតែ​ព្រួត​គ្នា​ខាំ​កូនជ្រូក២ក្បាល​នេះ​ជាប់​រហូត។ស្ត្រី​ម្ចាស់​ជ្រូក​បានឱ្យដឹង​ផងដែរ​ថា មេ​ជ្រូក​ដ៏​ធំ​មួយ​ក្បាលនេះ​វា​បាន​កើតកូន​ចំនួន៣លើក​មកហើយ ប៉ុន្តែ​ការ​ប្រសូត្រ​រាល់​លើក​ពុំដែល​មានមុខមាត់​ចម្លែក​បែបនេះ​ទេហើយ​មេ​ជ្រូក​នេះ​វា​កើតកូន​មក​ពេលណា​គឺ​កប​តែ​រហូត​មិន​ដែលមាន​ងាប់​កូន១ក្បាល​ឡើយ ថែមទាំង​កើត​បាន​កូនច្រើនៗទៀតផង។ម្ចាស់​ជ្រូក​បាន​ប្រាប់ទៀតថា កាលពី​ប៉ុន្មាន​ថ្ងៃមុន​ពេល​មេ​ជ្រូក​នេះ​បង្កើតកូន រូបគាត់បាន​ដេក​យល់សប្តិ​ឃើញ​មាន​មុ​ស្ស២នាក់​បានមក​សួរ​គាត់​ថា​ចង់​កើតមក​ក្នុង​គ្រួសារ​ណា​ដែលមាន​មនុស្ស​ច្រើនតើ​ត្រូវធ្វើ​ម្តេចទៅ ពេលនោះ​ព្រលឹង​គាត់​បាន​ឆ្លើយ​ប្រាប់ថា បើ​ចង់​កើតមក​មាន​បងប្អូន​ច្រើន​នាក់​មានតែ​ទៅកើតជា​សត្វ​ជ្រូក​ចុះ ពិត​ជាមាន​សាច់ញ្ញាតិ​ច្រើន​ហើយ លុះ​រំលង​បាន៤ថ្ងៃ​ស្រាប់តែ​មេ​ជ្រូក​នេះ​កើតមក​មានកូន២ក្បាល​ចម្លែក​ពី​គេ ក្នុងចំណោម​កូនជ្រូក​ចំនួន១១ក្បាល​នោះ​តែម្តង។
នេះ​ជា​រឿងចម្លែកៗដែល​តែងតែ​កើតមាន​ក្នុងសង្គម​បច្ចុប្បន្ន​មិនថាតែ​ខេត្ត​កែប ឬ​ខេត្តកំពត​នោះទេឯ​គ្រប់​បណ្តា​ខេត្ត​ទូទាំងប្រទេស​ក៏​ធ្លាប់​លេចឮ​នូវ​ភាព​ដ៏ចម្លែកៗជាច្រើន​ទៀត ដែលជា​បញ្ហា​ងឿងឆ្ងល់​មួយ​ធ្វើឱ្យ​មនុស្ស​គ្រប់​មជ្ឈដ្ឋាន​នាំគ្នា​ចង់ដឹង ចង់ឃើញ និង​មាន​ចង្ងល់​មិនចេះ​ឈប់ឈរ​នោះ ហើយក៏​អាច​ចាត់ទុកជាអភូតហេតុ​មួយ​កើតឡើង ពី​ធម្មជាតិ​ផងដែរ៕



កម្ពុជាថ្មី

No comments:

Post a Comment

yes