សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, December 1, 2011

កម្មករ រោងចក្រ ខេមបូ ហានសាមវ័ន នាំគ្នា ទៅតវ៉ា នៅមុខ ក្រសួងសង្គមកិច្ច

  បន្ទាប់ពីបាន ធ្វើការតវ៉ា ទាមទារ និងមានការជួបចរចា រវាងភាគីរោងចក្រ និងកម្មករ អស់ជាច្រើន លើកច្រើនសារ ប៉ុន្តែ នៅតែ ពុំមានលទ្ធផល ទើបនៅរសៀលថ្ងៃទី០១ ខែធ្នូ​ ឆ្នាំ ២០១១ ពួកគេជិត ៣០០ នាក់ បាននាំគ្នា​​ ធ្វើដំណើរ ទៅតវ៉ានៅមុខក្រសួង សង្គមកិច្ច ដើម្បីដាក់លិខិត និងសុំកិច្ច អន្តរាគមន៍ ពីរដ្ឋមន្រ្តីក្រសួងសង្គមកិច្ច ឲ្យជួយដោះស្រាយ។
លោក សៀង សម្បត្តិ ប្រធានសហព័ន្ធ សហជីព មិត្តភាពកម្មករ បានប្រាឲ្យដឹងនៅថ្ងៃទី 0១ ខែធ្នូ ឆ្នាំ២០១១ ថា បន្ទាប់ ពីមាន សេចក្តីបង្គាប់ ពីតុលាការរួចមក មានកម្មករ មួយចំនួន បានចូលធ្វើ ការ វិញ ប៉ុន្តែ មួយចំនួនទៀត នៅ តែបន្ត ការទាមទារដដែល ហើយនៅរសៀល ថ្ងៃទី០១ ខែធ្នូ នេះ ក្រុម កម្មករជិត ៣០០ នាក់ បាននិងកំពុងធ្វើ ដំណើរ ទៅមុខក្រសួង សង្គមកិច្ច ដើម្បីដាក់លិខិត សំណូម ពរ ទៅកាន់រដ្ឋមន្រ្តី ក្រសួងសង្គមកិច្ច ឲ្យជួយដោះស្រាយ ចំពោះសំណើសុំរបស់ក្រុមកម្មករ ប្រឆាំង ទៅនឹងក្រុមហ៊ុន ដែលមាន ដូចជា ទី១- ក្រុមហ៊ុន ត្រូវទទួលយកតំណាង សហជីព ៣ នាក់ ឲ្យចូល ធ្វើការវិញ។ ទី២- ក្រុមហ៊ុន ត្រូវដក ពាក្យប្តឹងលោក វ៉ាន រីន​ ។ ទី៣- ផ្លាស់ប្តូរ សន្តិសុខ ក្រុមហ៊ុន ។ ទី៤- ផ្តល់ប្រាក់ ថ្លៃធ្វើដំណើរ និងថ្លៃផ្ទះ ១៥ ដុល្លារ ។ទី៥- រក្សាប្រាក់ រង្វាន់ និងអត្ថប្រយោជន៍ផ្សេងៗ អំឡុងពេល កម្មករធ្វើកូដកម្ម ។ ទី៦-ក្រុមហ៊ុន ត្រូវសង់ទារកដ្ឋាន ​នៅក្នុងរោងចក្រ ដើម្បីបង្កឲ្យមាន ភាពងាយស្រួល ដល់កម្មការិនី ដែលមានកូនតូច និងទី៧-សុំឲ្យក្រុមប្រឹក្សា អាជ្ញាកណ្តាល ចូលខ្លួន ដោះស្រាយ រឿងនេះ។
លោកបន្តថា  “ឥឡូវនេះ មានពួកយើងខ្លះ កំពុងតែធ្វើដំណើរ ទៅដល់មុខក្រសួង សង្គមកិច្ចហើយ ដោយធ្វើដំណើរ តាមរយៈម៉ូតូកង់បី ហើយខ្ញុំក៏ជឿដែរថា ពេលពួកខ្ញុំ ទៅដល់ទីនោះ ពិតជាមានការ ហាមឃាត់ ពីសំណាក់ក្រុមអាជ្ញាធរ ជាមិនខាន ប៉ុន្តែ ខ្ញុំសង្ឃឹមថា នឹង បានដាក់លិខិតនេះ ជូន លោក រដ្ឋមន្រ្តី ដើម្បីជួយដោះស្រាយ ជាមិនខានឡើយ ” ។
លោក សៀង សម្បត្តិ បញ្ជាក់ថា ក្នុងអំឡុងពេល ដែលក្រុមកម្មករ ចាប់ផ្តើមតវ៉ា និងមានការ ជួបចរ ចាគ្នាអស់ជាច្រើនលើក ច្រើនសារ មកនោះ រហូតដល់បច្ចុប្បន្ននេះ គឺនៅមិនទាន់មាន ណោះស្រាយ 
នៅឡើយទេ ទើបក្រុមកម្មករ សម្រេចចិត្តមកដាក់ លិខិតនៅក្រសួង សង្គមកិច្ចតែម្តង។
សូមជម្រាបថា ការតវ៉ាទាមទារ របស់ក្រុមកម្មករ រោងចក្រ ខេមបូ ហានសាមវ័ន ដែលស្ថិតក្នុង សង្កាត់ ចោមចៅ ខណ្ឌដង្កោ រាជធានី ភ្នំពេញ គឺមានរយៈពេល ៦ ថ្ងៃមកហើយ ប៉ុន្តែ នៅតែពុំ ទាន់ មាន ដំណោះស្រាយ ហើយការទាមទារ របស់កម្មករ ដើម្បីទាមទារ លក្ខខណ្ឌ ចំនួន ៧ ចំណុច ដែលពួកគេ ទើបតែបញ្ចូល ថែម ២ ចំណុចទៀតនោះ៕


DAP

No comments:

Post a Comment

yes