សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, December 1, 2011

ព្រាប សុវត្ថិ និង ឱក​ សុគន្ធកញ្ញា នឹងច្រៀង ជាមួយក្រុម​ អ្នកសិល្បៈ បរទេស


 ដើម្បីឆ្ពោះទៅរក ពាក្យស្លោក “សិល្បៈនៃការរលាយចូលគ្នា ជាសកល” ក្រុមហ៊ុន Hennessy នៅថ្ងៃទី២ ខែធ្នូ ខាងមុខនេះ នឹងរៀបចំ ឱ្យមានការច្រៀង និងសម្តែងរួមគ្នា រវាងកំពូលតារាចម្រៀង ដ៏ល្បីល្បាញ ក្នុងប្រទេសកម្ពុជា លោកព្រាប សុវត្ថិ ,កញ្ញា ឱក សុគន្ធកញ្ញា និងក្រុមសិល្បករបរទេស មកពី៣ប្រទេស នៅក្នុងមជ្ឈមណ្ឌល កម្សាន្តស្ប៉ាក ។
 ក្រុមតន្ត្រី ពេញនិយមបរទេស ទាំងនោះ មានដូចជា ក្រុមតន្ត្រី Dragon Red មកពីប្រទេសម៉ាឡេស៊ី ,លោក Num T-bone ជាអ្នកលេងស្គរដ៏ល្បី មកពីប្រទេសថៃ, ឌីជេ Izumi ជាអ្នកមាន ឥទ្ធិពលយ៉ាង ខ្លាំង លើក្លឹប Fleaks របស់ស្រ្តី នៅប្រទេសជប៉ុន និងកំពូលអ្នកជំនាញ លេងវីយូឡុងដ៏ល្បីល្បាញ កញ្ញា Joane Yeoh មកពីប្រទេស ម៉ាឡេស៊ី ផងដែរ ។
ក្នុងពិធីមួយ ដែលរៀបចំ ដោយក្រុមហ៊ុន Hennessy ដើម្បីបង្ហាញ វត្តមានក្រុមតារា សម្រាប់កម្មវិធី Hennessy Artistry Cambodia 2011 នៅមជ្ឈមណ្ឌលកម្សាន្តស្ប៉ាក នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១១នេះ  លោក ព្រាប សុវត្ថិ បានសម្តែងចំណាប់អារម្មណ៍ថា Hennessy Artistry Cambodia 2011 នៅថ្ងៃ២ ធ្នូ ជាថ្ងៃមួយ ដែលយើង បានសប្បាយ រួមគ្នា ហើយការប្រគំតន្រ្តីនេះ ហាក់បីដូច ជាការចង សម្ព័ន្ធមិត្ត មួយ ដើម្បីឱ្យក្រុម សិល្បករយើង បានស្គាល់គ្នាយ៉ាងជិតស្និត ក្នុងនាមជាអ្នកសិល្បៈ នៃប្រទេស ជាសមាជិកអាស៊ាន ទាំងអស់គ្នា ។
គួររំលឹកថា កម្មវិធី Hennessy Artistry ជាព្រឹត្តការណ៍ធំបំផុតមួយ ដែលរៀបចំឡើង ដោយ ក្រុមហ៊ុនស្រា Hennessy ដើម្បីឆ្ពោះទៅរក សិល្បៈ នៃការរលាយចូលគ្នា និងជាព្រឹត្តការណ៍ ចុង ក្រោយ ក្នុងឆ្នាំ២០១១នេះ បន្ទាប់ពីកម្មវិធី Hennessy Artistry Club Series ដែលបានដំណើរការ ចាប់តាំង ពីថ្ងៃទី៦ ខែតុលា ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១១  នៅក្នុងរាជធានីភ្នំពេញ ។


DAP

No comments:

Post a Comment

yes