សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, December 6, 2011

ខ្យល់​បរិយាកាស​ក្រុង​ប៉េកាំង​ស្ថិត​ក្នុង​កំរិត​គ្រោះថ្នាក់

៤លាន​៤​សែន​ សារ​អេឡិចត្រូនិច បក​អាក្រាត ការ​បំពុល​បរិយាកាស និង​សម្តែង​ការ​ព្រួយ​បារម្ភ​ចំពោះ​សុខភាព ប្រឈម​នឹង​ខ្យល់​​កខ្វក់​​នៅ​ទីក្រុង​ប៉េកាំង ត្រូវ​បានបណ្តា​ជន​ចិន​​បង្ហោះ​ផ្សព្វផ្សាយ​តាម​បណ្តាញ​អ៊ីនធឺណែត ក្នុង​រយៈ​ពេល​តែ​​មួយ​ព្រឹក​ថ្ងៃ​អង្គារ​ទី​៦​ធ្នូនេះ។ ខ្យល់​អាកាស និង​បរិយាកាស​អាប់​អួ​ខ្លាំង​ ពពក​ក្រាស់ៗ មេឃ​ចុះ​អ័ព្ទ​ឡើង​ស្ទើរ​មើល​គ្នា​លែង​យល់ កំពុង​តែ​គ្រប​ដណ្តប់​​​ក្រុង​ប៉េកាំង​​ជា​ច្រើន​ថ្ងៃ​មក​ហើយ និង​​បាន​បង្ក​ឲ្យ​មាន​ការ​លុប​​ចោល​ការ​ហោះហើរ​​ជា​ច្រើន​រយ​ជើង។


 បរិស្ថានមិន​បរិសុទ្ធ​ បរិយាកាស​កខ្វក់​អាប់អួ​ បង្ក​ឡើង​ដោយ​ផ្សែង​​​រោងចក្រ​ឧស្សាហកម្ម រថយន្ត គឺ​ជា​ប្រធាន​បទ​ដ៏​ចំបង​បំផុត ដែល​អ្នក​ប្រើប្រាស់​អ៊ីនធឺណែត នា​ប៉ុន្មាន​ថ្ងៃ​នេះ បាន​លើក​យក​បង្ហោះ​ផ្សាយ​ នៅ​លើ​បណ្តាញ​ណែត។ បណ្តាញ​អ៊ីនធឺណែត ដែល​បណ្តាជន​ចិន ប្រើប្រាស់​ជា​មធ្យោបាយ​បញ្ចេញ​កំហឹង សម្តែង​ការ​មិន​ពេញ​ចិត្ត សម្តែង​ការ​ព្រួយ​បារម្ភ​​អំពី​គ្រោះថ្នាក់​ចំពោះ​សុខភាព​ និង​បរិហារ​​​ការ​បំពុល​បរិស្ថាន​។ ​​
 
“ខ្យល់​អាកាស​ក្រុង​ប៉េកាំងកខ្វក់​ និង​ពុល​​ ក្នុង​​កំរិត​គ្រោះ​ថ្នាក់​ណាស់ !” នេះ​បើ​យោង​តាម​ការ​វាយ​តម្លៃ​របស់​ស្ថានទូតអាមេរិក ប្រចាំ​ទីក្រុង​ប៉េកាំង ដែល​បាន​សិក្សា​វាស់​កំរិត​គុណភាព​ខ្យល់​បរិយាកាស​ ជា​លក្ខណៈ​ឯករាជ្យ កាលពី​ពីរ​ថ្ងៃ​មុន។ ប៉ុន្តែ​សាលាក្រុង​ប៉េកាំង​មើល​ស្រាល​គ្រោះ​ថ្នាក់​នៃ​ការ​បំពុល​បរិយាកាស​នេះ។
 
តាំង​ពី​ថ្ងៃ​អាទិត្យ រហូត​មក​ដល់​ថ្ងៃ​អង្គារ​នេះ ពពក​ក្រាស់ៗ បាន​គ្រប​ដណ្តប់​ក្រុង​ប៉េកាំង​ ឲ្យ​ស្ថិត​ក្នុង​ភាព​អួអាប់ ងងឹត​មើល​ផ្លូវ​ស្ទើរ​មិន​ឃើញ។ ជើង​ហោះហើរ​ជាតិ​ និង​អន្តរជាតិ​ រាប់​សិប​ជើង​​ត្រូវ​លុប​ចោល​ ព្រោះ​ចុះ​អ័ព្ទ​ខ្លាំង​ពេក។ ចរាចរណ៍​ផ្លូវ​គោក​ត្រូវ​កក​ស្ទះ​ខ្លាំង និងខ្លះ​ត្រូវ​​បិទ​ជា​បណ្តោះ​អាសន្ន។ មនុស្ស​ម្នា​ត្រូវពាក់​ម៉ាស​ការពារ​ ដើម្បី​កុំ​ឲ្យ​ស្រូប​ដណ្តើម​យក​ជាតិ​ពុល​ចូល​ខ្លួន​ខ្លាំងពេក។
 
ក្រៅ​ពី​មជ្ឈមណ្ឌល​​ធ្យូង​ថ្មធំៗ​​ដែល​ជា​​អ្នក​ផ្តល់​ថាមពល​ដល់​រោងចក្រ​ឧស្សាហកម្ម ផ្សែង​រថយន្ត​​ ក៏​​ជា​ប្រភព​បំពុល​បរិយាកាស​ដ៏​សំខាន់​មួយ​ដែរ។ ក្រុង​ប៉េកាំង​មាន​រថយន្ត​ធ្វើ​ចរាចរណ៍​ប្រមាណ​ជាង​៥លាន​។ ហើយ​បន្ថែម​ ថ្មី​ប្រមាណ​ ២៤​ម៉ឺន​គ្រឿង ទៀតក្នុង​មួយ​ឆ្នាំៗ៕


RFI

No comments:

Post a Comment

yes