សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, December 6, 2011

វាយ​ប្រហារ​អត្ត​ឃាត​នៅ​អាហ្វហ្កានីស្ថាន​ផ្ដាច់​ជីវិត​មនុស្ស​ដល់​២០​នាក់

 ជន​អត្តឃាត​ម្នាក់ បាន​វាយ​ប្រហារ​គ្រាប់​បែក​ទៅ​លើ​វិហារ​មូស្លីម​ស៊ីអ៊ីត​មួយ​នៅ​ភាគ​កណ្ដាល​នៃ​ទីក្រុង​កាប៊ុល នៅ​ថ្ងៃ​អង្គារ​នេះ ជាទី​ដែល​ក្រុម​មនុស្ស​រាប់​រយ​នាក់​បាន​ប្រមូល​ផ្ដុំ​គ្នា​ចូល​រួម​ពិធី​បុណ្យ​អាហ៊្សូរ៉ា ដោយ​បាន​សម្លាប់​មនុស្ស​រហូត​ដល់ ២០​នាក់ នៅ​ក្នុង​​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​វាយ​ប្រហារ​ផ្តាច់​ផ្ដិល​មួយ​មិន​ធ្លាប់​មាន​ពី​មុន​មក។
លោក មូហាំមេដ ហ្សាហៀរ ប្រមុខ​នាយកដ្ឋាន​ស៊ើប​អង្កេត​ឧក្រិដ្ឋកម្ម​​នៅ​ទីក្រុង​កាប៊ុល បាន​និយាយ​ថា លោក​​បាន​រក​ឃើញ​សព​ចំនួន ២០ នៅ​មន្ទីរ​ពេទ្យ​មួយ​ក្នុង​ទីក្រុង​កាប៊ុល ហើយ​គិត​ថា ចំនួន​មនុស្ស​ស្លាប់​នឹង​កើន​ឡើង។
ប្រទេស​អាហ្វហ្កានីស្ថាន មាន​ប្រវត្តិសាស្ត្រ​នៃ​ភាព​តាន​តឹង និង​អំពើ​ហិង្សា​រវាង​ក្រុម​ស៊ុននី និង​​ក្រុម​និកាយ​ភាគ​តិច​ស៊ីអ៊ីត​ជា​យូរ​មក​ហើយ ប៉ុន្តែ ចាប់​តាំង​ពី​ការ​ដួល​រលំ​នៃ​របប​តាលីបង់ ប្រទេស​នេះ បាន​បោះ​បង់​ចោល​ការ​វាយ​ប្រហារ​ផ្ដាច់​ផ្ដិល​​ទ្រង់​ទ្រាយ​ធំ​បែប​នេះ ដែល​ធ្លាប់​បង្ក​បញ្ហា​ដល់​ប្រទេស​ប៉ាគីស្ថាន​ដែល​នៅ​ជិត​ខាង។
ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​នៅ​វេលា​ថ្ងៃ​ត្រង់​នៅ​ឯ​វិហារ​មួយ​នៅ​មាត់​ទន្លេ​នៅ​ចំកណ្ដាល​បេះដូង​រដ្ឋ​ធានី​កាប៊ុល ហាក់​បាន​បង្កើត​ឲ្យ​មាន​គំរូ​ថ្មី​មួយ។
មិន​យូរ​ប៉ុន្មាន គ្រាប់​បែក​បង្កៃ​នឹង​កង់​មួយ​បាន​ផ្ទុះ​ឡើង​នៅ​ជិត​វិហារ​ធំ​នៅ​ភាគ​ខាង​ជើង​ទីក្រុង​ម៉ាហ្សារ​អ៊ី​ហ្សារីហ្វ ដោយ​បាន​សម្លាប់​មនុស្ស ៤​នាក់ និង​របួស ១៧​នាក់។
ដង​ផ្លូវ​នានា​ក្នុង​ទីក្រុង​នេះ​ពោរ​ពេញ​ទៅ​ដោយ​មនុស្ស​ម្នា​ដែល​ចូលរួម​ប្រារព្ធ​ពិធី​បុណ្យ​អាស៊ូរ៉ា ប៉ុន្តែ ភ្លាមៗ​នោះ គេ​មិន​បាន​ដឹង​ច្បាស់ទេ​ថា តើ​ការ​វាយ​ប្រហារ​នោះ​ក៏​ផ្ដោត​លើ​អ្នក​កាន់​សាសនិក​ស៊ីអ៊ីត​ដែរ ឬ​យ៉ាង​ណា​នោះ​ឡើយ។
អ្នក​នាំ​ពាក្យ​តាលីបង់ មិន​អាច​ទំនាក់​ទំនង​សុំ​ការ​បក​ស្រាយ​ភ្លាមៗ​បាន​ឡើយ​ចំពោះ​ការ​វាយ​ប្រហារ​ទាំង​ពីរ​នេះ។



ភ្នំពេញប៉ុស្តិ៏

No comments:

Post a Comment

yes