សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, December 1, 2011

អ្នក​ភូមិ​បឹង​កក់​ស្នើឲ្យ​តុលាការ​រាជធានី​ភ្នំពេញ លើក​លែង​ការ​ចោទ​ប្រកាន់​តំណាង​ពួក​គាត់​៤នាក់​ឲ្យ​មាន​សេរី​ភាព​ឡើង​វិញ


 អ្នកភូមិ​បឹងកក់បាន​ធ្វើ​សន្និ​សីទ​កាសែត​នៅ​លើ​វាល​ខ្សាច់​ដ៏ធំ​ល្វឹង​ល្វើយ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១ ខែធ្នូ​ ឆ្នាំ២០១១ នេះ​ដើម្បី​បង្ហាញ​ពី​ការ​រឹត​បន្ដឹង​ផ្លូវ​ច្បាប់​ដល់​អ្នក​ទាម​ទារ​សិទ្ធិ​លំនៅ​ដ្ឋានដោយ​យក​ប្រព័ន្ធ​តុលាការ​មក​ធ្វើ​ការ​គាប​សង្កត់​បំបិទ​សិទ្ធិ​សេរី​ភាព​ប្រជា​ពលរដ្ឋ។

 អ្នក​ស្រី​ ហ៊ូត វុទ្ធី បាន​ឲ្យ​ដឹង​ថា ពួក​គាត់​សុំ​ទទូច​ឲ្យ​តុលាការ​រាជធានី​ភ្នំពេញ​ត្រូវ​តែ​លើក​លែង​ការ​ចោទ​ប្រកាន់​តំណាង​ពលរដ្ឋ​៤នាក់​ឲ្យ​មាន​សិទ្ធិសេរី​ភាព​ឡើង​វិញ​ ។

 អ្នក​ស្រី​បាន​ចាត់​ទុក​ការ​ចោទ​ប្រកាន់​ប្រជា​ពលរដ្ឋ​ឲ្យ​មាន​ទោស​ព្រហ្ម​ទណ្ឌ​នោះ​ថា មិន​អាច​ទទួល​យក​បាន​នោះ​ទេ​ដោយ​សារ​អ្វី​ដែល​ពួក​គេ​បាន​និយាយ​នោះ​គឺ​គ្រាន់​តែ​សុំ​សិទ្ធិ​រស់​នៅ​ដោយ​សម​ស្រប​តាម​អនុក្រិត្យ​១៨៣ របស់​លោក ហ៊ុន សែន​ ប្រមុខ​ដឹក​នាំ​រដ្ឋាភិបាល​តែ​ប៉ុណ្ណោះ។​ហេតុ​នេះ​ប្រជា​ជន​ដែល​នៅ​សេស​សល់​ទាំង​អស់​ត្រូវ​មាន​សិទ្ធិ​រស់​នៅ​លើ​ទំហំ​ដី​១២,​៤៤​ហិកតា ដែល​លោក ហ៊ុន​ សែន​ ផ្តល់ ហើយ​ដី​ទំហំ​១២,៤៤ហិកតា​នេះ​ពិត​ជា​កម្ម​សិទ្ធិស្រប​ច្បាប់​របស់​ប្រជាពលរដ្ឋ​បឹង​កក់​​ធ្វើ​ការ​អភិវឌ្ឍន៍​ដោយ​ខ្លួន​ឯង ។

 តំណាង​ពលរដ្ឋ​ដែល​បាន​ជាប់​ក្ដី​បណ្ដឹង​ពី​បទ​ព្រហ្ម​ទណ្ឌ​នោះ​គឺ​អ្នក​ស្រី​ ទេព វន្នី មាន​ប្រសាសន៍ទាំង​ទឹក​ភ្នែក​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ជាតិ​អន្ដរ​ជាតិ​ថា តុលាការ​ពិត​ជា​មាន​ភាព​អយុត្ដិ​ធម៌​ណាស់​ សម្រាប់​​ពលរដ្ឋ​ស្លូត​ត្រង់​ដែល​ជា​ម្ចាស់​លំនៅដ្ឋាន​។ អ្នក​ស្រី​ ទេព​ វន្នី បាន​ចាត់​ទុក​ថា គ្រាន់​តែ​ប្រជា​ពលរដ្ឋ​នាំគ្នា​ស្វែង​រក​សិទ្ធិ​ស្រប​ច្បាប់​បែរ​ជា​ត្រូវ​ទទួល​រង​នៅការ​ចោទ​ប្រកាន់​មួល​បង្កាច់​ចោទ​ថា ជា​ជន​ល្មើស​ទៅ​វិញ​នៅ​គ្រា​ដែល​មាន​ពលរដ្ឋ​ខ្លះ​ត្រូវ​រង​របួស​ និង​ធ្វើ​អត្ដឃាតជា​បន្ដ​បន្ទាប់​ ។

 សូម​ជម្រាប​ថា នៅ​ក្នុង​សារ​ដែល​ពលរដ្ឋ​បឹង​កក់​បាន​នាំគ្នា​អារ​ដៃ​សម្រក់​ឈាម​ចង​ភ្ជាប់​ជាមួយ​ប៉ែត​ប៉ោង​ហើយ​បង្ហោះ​ ឡើង​ទៅ​លើ​លំហ​អាកាស​នោះ​បាន​សរសេរថា អយុត្ដិ​ធម៌​ណាស់​សម្រាប់​ជន​រងគ្រោះ​ ដែល​គ្រាន់​តែ​នាំគ្នា​ការពារ​ដី​ធ្លី​របស់​ខ្លួន​ត្រូវ​ទទួល​ទោស​ និង​សារមួយ​ទៀត​បាន​សរសេរ​ថា ខ្ញុំ​ឈឺចាប់​ណាស់​ ! ។ ការ​អារ​កដៃ​សម្រក់​ឈាម​ក្នុង​ថ្ងៃ​នេះ​ជា​លើក​ទី​២ ហើយ​បន្ទាប់​ពី​ប្រជាពលរដ្ឋ​ម្នាក់​បាន​អាករដៃ​ និង​អ្នក​ខ្លះ​បាន​លេបថ្នាំ​ និងអ្នក​ខ្លះ​បាន​រត់​ចូល​ឡាន​បន្ទាប់​ពីមាន​ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​អំហឹង្សាកាលពីថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ២០១១ នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ៕ 



វិរជនខ្មែរ

No comments:

Post a Comment

yes