សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, December 1, 2011

ហ៊ុន សែន ​ប្រាប់​អាជ្ញាធរ​ឲ្យ​ត្រួត​ពិនិត្យ​ការ​ផ្សាយ​ពាណិជ្ជកម្ម​ឱសថ​លើ​ទស្សនាវដ្ដី

  លោក​នាយករដ្ឋ​មន្ត្រី​កម្ពុជា ហ៊ុន សែន នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ណែនាំ​ឲ្យ​ក្រសួង​សុខាភិបាល​ត្រួត​ពិនិត្យ​ឡើង​វិញ​លើ​ការ​ផ្សព្វ​ផ្សាយ​ផលិត​ផល​ឱសថ​សម្រាប់​ព្យាបាល​​សុខភាព និង​សម្ផស្ស នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទូទាំង​ប្រទេស ដើម្បី​បញ្ចៀស​គ្រោះ​ផ្សេង​លើ​សុខភាព​របស់​​ប្រជា​ពលរដ្ឋ​ ជា ពិសេស​ក្រុម​យុវជន។
 ការ​ថ្លែង​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​ធ្វើ​ឡើង​ក្រោយ​ពី​យុវ​សិស្ស​ជាច្រើន​នៅ​ស្រុក​ក្រគរ បាន​ដួល​សន្លប់​ជា​បន្ត​បន្ទាប់​​កាល​ពី​ចុង​ខែ​វិច្ឆិកា​កន្លង​មក​នេះ ដោយសារ​តែ​ហូប​កាហ្វេ​ខ្មៅ​លាយ​ទឹក​ក្រូច​ឆ្មា ដើម្បី​សម្រក​រាង។
 ថ្លែង​នៅ​ក្នុង​ពិធី​បើក​ការដ្ឋាន​កែ​លម្អរ​ និង​កសាង​គម្រោង​ផ្លូវ​ជន​បទ​ជាង ៥០០​គីឡូ​ម៉ែត្រ​នៅ​ឯ​ខេត្ត​ពោធិ៍សាត់​ នៅ​ថ្ងៃ​ទី​០១ ខែ​ធ្នូ ឆ្នាំ​២០១១​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​ថា​៖ «ទស្សនាវដ្ដី​មួយ​ចំនួន​ចេះ​តែ​ចុះ​[ផ្សាយ]​ហើយ ចុះ​[ផ្សាយ]​ថ្នាំ​ដាក់​ទៅ​រាង​វា​ស្អាត​អញ្ចេះ​អញ្ចុះ អាហ្នឹង​ខាង​ក្រសួង​សុខាភិបាល​​មើល​ផង​មើស! លេង​ឃោសនា​ថ្នាំ​តែ​ពីស​តែ​ពាស​អីចឹង»។
លោក ហ៊ុន សែន ក៏​បាន​អំពាវ​នាវ​ឲ្យ​យុវតី​ទាំង​អស់​នៅ​ទូទាំងប្រទេស​កម្ពុជា កុំ​ឲ្យ​​ទទួល​ទាន ឬ​ប្រើ​ប្រាស់​ថ្នាំ ឬ​ឱសថ​ផ្ដេស​ផ្ដាស​ដែល​នាំ​ឲ្យ​ប៉ះ​ពាល់​ដល់​សុខភាព​របស់​ពួកគេ។



ភ្នំពេញប៉ុស្តិ័

No comments:

Post a Comment

yes