សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, December 1, 2011

ទារក​ចម្លែក​ក្បាល​ធំ​ជាង​ខ្លួន​និង​មាន​ម្រាម​ដៃ​ម្រាម​ជើង​លើស​ធម្មតា ​


 មានការ​ភ្ញាក់​ផ្អើល​មួយទៀត​បាន​កើត​ឡើង​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​កំពង់​ឆ្នាំង​ដោយ​មាន​ទារក​ចម្លែក​មួយ​បាន​ប្រសូត​មក​មាន​រូប​រាង​ចម្លែក​ខុសធម្មតា​ដោយមាន​សណ្ឋាន​ក្បាល​ធំ​ជាង​ខ្លួន​និង​ម្រាមដៃ​ឆ្វេង​៦និង​ជើង​ម្ខាង​មាន​ម្រាម៦លើស​ធម្មតា។​ ​ទារក​នេះ​បាន​ប្រសូត្រ​ចេញពី​ផ្ទៃ​ម្ដាយ កាលពី​វេលា​ម៉ោង​៦ល្ងាច​ថ្ងៃទី​៣០ ​ខែវិច្ឆិកា​ឆ្នាំ២០១១​រហូតមកដល់​ព្រឹក​ថ្ងៃទី​១​ខែធ្នូ​ឆ្នាំ​២០១១​នេះ​ទារក​ចម្លែក​មួយ​នេះ​នៅ​មាន​ជីវិត​នៅឡើយ​ទេ។​


 យោងតាម​ប្រភពព័ត៌មាន​ដែល​ទទួលបាន​ពី​វេជ្ជបណ្ឌិត​មន្ទីរពេទ្យបង្អែក​ខេត្ដ​កំពង់ឆ្នាំង បានឱ្យ ដឹងថា​ទារក​រូបនេះ​បានកើត​ចេញពី​ផ្ទៃ​ម្ដាយ​មាន​ទម្ងន់ ៤.៨ គីឡូក្រាម កាលពី​ល្ងាច​ថ្ងៃទី៣០ខែវិច្ឆិកា នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង ដែលមាន​ម្ដាយ​ឈ្មោះ ខួ​ន សុខ​ខូ​យ អាយុ២៦ឆ្នាំ និង​ឪពុក​ឈ្មោះ ស៊ន ធី អាយុ២៩ឆ្នាំ រស់នៅ​ឃុំ​ចំបក់​ប្រាសាទ ឃុំ​ក្រាំង​ស្គៀ ស្រុក​ទឹកផុស ខេត្ដ​កំពង់ឆ្នាំង។


 គួរ​បញ្ជាក់ថា កាល​នៅវេលា​ម៉ោង ៥និង៤០នាទី​ល្ងាច ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១១ នៅក្នុង​មន្ទីរ ពេទ្យបង្អែក​ខេត្តកំពត​មាន​ទារិកា​ម្នាក់​កើតមក​មិន​គ្រប់ លក្ខណៈ​ចំឡែក​ដោយ​គ្មាន លលា​ដ៏​ក្បាល​ដៃ ជើង​គ្រប់គ្រាន់​ដូច​ទារក​ដ៏​ទៃ​និង​គេ​ដែរ ប៉ុន្តែ​ទារិកា​នេះ​មាន​សុខភាព​ធម្មតា ដូច​ទារក​ដ៏ទៃទៀត​ដែល​កើតមក​មាន​គ្រប់លក្ខណៈ។​


 យោងតាម​ការរៀបរាប់​លោក យន់ សុ​ផា អាយុ២៧ ឆ្នាំ​មុខរបរ​កសិករ ជា​ឪពុក​និង​ម្តាយ​ឈ្មោះ លឿ​ត ឡា អាយុ២៨ឆ្នាំ មុខរបរ​ដូចគ្នា​ជា​ម្ដាយ​ទារិការ​ចម្លែក​ឈ្មោះ យន់ សុ​ផា បាន​ប្រាប់​ឲ្យ​កម្ពុ​ជាថ្មី​ដឹងថា ប្រពន្ធ​របស់លោក មិនអាច​សម្រាល កូន​នៅ​ស្រុកកំណើត​បានទេ ព្រោះ​ពេទ្យឆ្មប​នៅ​ទីនោះ គ្មាន​លទ្ធភាព​ក្នុងការ​សម្រាល ព្រោះ​ការ​សម្រាល​នេះ ត្រូវការ​វះកាត់ ដោយសារ​ប្រពន្ធ​របស់លោក​ពិបាក​ក្នុងការ​សម្រាល​ហើយ​ឈឺពោះ​រយះពេល២ថ្ងៃ រហូតដល់​ថ្ងៃ​កើត។​


 ឪពុក​ទារក​ចំ​ម្លែ​កបាន​បន្តថា​ពិត​មែនតែ​កូន​គាត់​បាន​កើតមក​អភ័ព្វ​ក៏ គាត់​មិនដឹង​ធ្វើ​ម្ដេច​ដែរ​នេះ​ជា​វាសនា​របស់​វា​ទោះជា​យ៉ាងណា​ក៏​គាត់ នៅតែ​ខិតខំ​បីបាច់​ថែរក្សា​វា​តាម​ព្រេងវាសនា​ទៅ​ចុះ៕






កម្ពុជាថ្មី

No comments:

Post a Comment

yes