ទោះបីក្នុង៣ថ្ងៃកន្លងទៅ ប៉ូលិសបានវាតប្រតិបត្តិការចាប់ពួកបាតុករប្រឆាំងបែបនេះ អស់ជិត១.០០០នាក់ ចាប់តាម “បទរឹងទទឹងទល់នឹងបង្គាប់របស់អាជ្ញាធរ” ក្តី ក៏ឥឡូវ តាមរយៈ បណ្តាញសង្គមFacebook និង Twitter កំពុងតែប្រព្រឹត្តទៅ ការប្រកូកប្រកាសឲ្យពួកអ្នកតវ៉ាទល់នឹងលទ្ធផលនៃការបោះឆ្នោតនោះ ក្នុងថ្ងៃសៅរ៍ទី១០ធ្នូខាងមុខ ទៅរួមប្រជុំជាថ្មីក្នុងអង្គមិទិ្ទញ នៅលើទីលានចំកណ្តាលក្រុងម៉ូស្គូ ហៅថា “ទីលានបដិវត្តន៍” ដែលស្ថិតនៅក្បែរវិមានក្រេមឡាំងតែម្តង។
តាមព្យាករណ៍ កាសែតលេខថ្ងៃនេះ ក្នុងមិទ្ទិញថ្ងៃសៅរ៍ខាងមុខ អាចមានមនុស្សចូលរួម ដល់ ២០.០០០នាក់ឯណោះ។ អាជ្ញាធរកំពុងចាត់វិធានការបង្ការជាមុនទៅហើយ បែបយ៉ាង បញ្ជូនចូលក្នុងរដ្ឋធានី គឺទ័ពមហាផ្ទៃទាំងឡានៗ ដែលតាមការថ្លែងដោះសារ នៃអ្នកនាំពាក្យផ្លូវការរបស់ក្រសួងមហាផ្ទៃលោក Vassily Panchenkov គឺតែក្នុងគោលដៅធានាសុវត្ថិភាព និងសន្តិសុខដល់ប្រជាពលរដ្ឋ ព្រមទាំងរក្សាសណ្តាប់ធ្នាប់សង្គម។
ចំណែកលោកឧត្តមសេនីយ៍ Alexei Moshkov ប្រធាន “ស្ថាប័នមហាផ្ទៃរុស្ស៊ីខាងប្រយុទ្ធទល់ឧក្រិដ្ឋកម្មតាមបណ្តាញអ៊ិនធ័រណែត” បានថ្លែងថ្ងៃនេះថា បណ្តាញសង្គមជាគ្រោះថ្នាក់គំរាមដល់គ្រឹះមូលដ្ឋានផ្ទាល់របស់សង្គម។ ពីព្រោះតាមយោបល់គាត់ គឺមិនអាចរកមុខឃើញឡើយ ម្ចាស់នៃការប្រកូកប្រកាស ផ្សព្វផ្សាយតាមបណ្តាញនេះ។ ម៉្លោះហើយបានជាគាត់អំពាវនាវឲ្យពួកគេទាំងនោះទៅចុះឈ្មោះពិតរបស់គេ និងអាសយដ្ឋានមែនពិតរបស់គេទៅ ហើយសរសេរឆ្លើយឆ្លងគ្នាស្រេចតែចិត្តទៅ បើសិនជាគេជាមនុស្សសុចរិតទៀងត្រង់ ជាអ្នកគោពច្បាប់ រួចគ្រាន់តែទិតៀនស្ថាប័នគាត់ គឺគ្មាននរណាស្វែងរកចាប់គេឡើយ។
ទាក់ទងនឹងរឿងនេះ គួរកត់សម្គាល់ថា មានតែតាមបណ្តាញសង្គមប៉ុណ្ណោះ ដែលអ្នកស្រុក នៅរុស្ស៊ី អាចមើលឃើញមិទ្ទិញ និងបាតុកម្មភ្លូកទឹកភ្លូកដី នាប៉ុន្មានថ្ងៃចុងក្រោយប្រឆាំងបក្សកាន់អំណាច ដែលដឹកនាំដោយ លោកប្រធានាធិបតីមេដវេដេវ និងលោកនាយករដ្ឋមន្ត្រីពូទីន។
ទូរទស្សន៍ជាតិរុស្ស៊ីវិញបញ្ចាំងតែមិទ្ទិញមានគ្នាដល់១ម៉ឺននាក់ ចាត់ចែងឡើងដោយចលនាយុវជន ដែលគាំទ្របន្ទាត់នយោបាយវិមានក្រេមឡាំង៕
RFI
No comments:
Post a Comment
yes