ឧកញ៉ា ថោង សារ៉ាត់ ប្រធានក្រុមហ៊ុនផ្ទះល្វែង៩៩៩ ទាក់ទៅទៅនិងការវាយបំផ្លាញរបងផ្ទះរបស់
ប្រជាពលរដ្ឋដើម្បីពង្រីកផ្លូវចូលទៅបុរីផ្ទះល្វែង៩៩៩ត្រូវបានតុលាការភ្នំពេញចាត់ការហើយ ដោយ
យកបណ្តឹងរបស់ឧកញ៉ា ថោង សារ៉ាត មកចាត់ការ ប៉ុន្តែសម្រាប់បណ្តឹងរបស់ប្រជាពលរដ្ឋវិញមិន
នៅក្នុងសន្និសីទកាសែតនៅព្រឹកថ្ងៃទី០៨ ធ្នូ ប្រជាពលរដ្ឋបានអះអាងអោយដឹងថា តំណាងប្រជា
ពលរដ្ឋត្រូវបានចៅក្រមស៊ើបសួរ លី លីបម៉េង ចេញដីកាកោះហៅអោយចូលខ្លួនទៅកាន់តុលាការ
សាលាដំបូងរាជធានីភ្នំពេញដោយរងការចោទប្រកាន់ពីបទជេរប្រមាថជាសាធារណៈនិងគំរាម
គំហែងសម្លាប់។
លោក លី លីបម៉េង ចៅក្រមស៊ើបសួរ កាលពីថ្ងៃទី២៣ វិច្ឆិកា បានចេញដីកាបង្គាប់អោយលោក
ផាង អេងសុង ចូលខ្លួនទៅកាន់តុលាការនៅថ្ងៃទី១២ ធ្នូដើម្បីសាកសួរពីដំណើររឿងជេរប្រមាថជា
សាធារណៈ និងកោះហៅលោកផាង កុសល អោយចូលខ្លួននៅថ្ងៃទី១៣ ធ្នូ ដើម្បីសាកសួរពីដំណើរ
រឿងជេរប្រមាថជាសាធារណៈ និងគំរាមគំហែងថាសម្លាប់។
ការចេញដីកាបង្គាប់អោយប្រជាពលរដ្ឋចូលគឺបន្ទាប់ពីលោកឧកញ៉ា ថោង សារ៉ាត បានដាក់ពាក្យ
ប្តឹងប្រជាពលរដ្ឋទៅកាន់តុលាការ។
ចំណែកប្តឹងរបស់ប្រជាពលរដ្ឋដែលបានប្តឹងលោកឧកញ៉ា ថោង សារ៉ាត់ ប្រធានក្រុមហ៊ុនផ្ទះល្វែង
៩៩៩ ពីបទបំផ្លាញទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋកាលពីថ្ងៃទី២៩ កក្កដា ឆ្នាំ២០១១ដោយចេតនា
មិនត្រូវបានតុលាការចាត់ការទេ។ប្រជាពលរដ្ឋបានអះអាងថា ការពង្រីកផ្លូវអោយតែរដ្ឋអំណាច
និងរដ្ឋាភិបាលត្រូវការគឺប្រជាពលរដ្ឋមិនប្រកែកទេនៅពេលដែលរដ្ឋាភិបាលត្រូវការ មិនមែនពង្រីក
ដើម្បីប្រយោជន៍បុគ្គលអញ្ចឹងទេ ពង្រីកដើម្បីចូលសំណង់របស់ខ្លួនធ្វើចឹងវាអយុត្តិធម៌ពេក ហើយ
សូមអោយព្រះរាជអាជ្ញានៅសាលាដំបូងរាជធានីភ្នំពេញធ្វើការស៊ើអង្កេតអោយបានច្បាស់លាស់
ដើម្បីផ្តល់យុត្តិធម៌។
លោកឧកញ៉ា ថោង សារ៉ាត់ ប្រធានក្រុមហ៊ុនផ្ទះល្វែង៩៩៩ មិនអាចសុំការអត្ថាធិប្បាយបានទេនៅ
រសៀលថ្ងៃទី០៨ ធ្នូ ទាក់ទងទៅនិងការលើកឡើងរបស់ប្រជាពលរដ្ឋថា ក្រុមហ៊ុនរបស់លោកវាយ
របងផ្ទះរបស់ប្រជាពលរដ្ឋដើម្បីពង្រីកផ្លូវចូលបុរីផ្ទះល្វែងរបស់ខ្លួននោះ។
សូមជម្រាបថា កាលពិថ្ងៃទី២៩ កក្កដា ឆ្នាំ២០១១ លោកឧកញ៉ា ថោង សារ៉ាត់បានបញ្ជាកូនចៅ
របស់ខ្លួនអោយវាយកំទេចរបងផ្ទះរបស់ប្រជាពលរដ្ឋនៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យដើម្បីពង្រីក
ផ្លូវចូលទៅបុរីផ្ទះល្វែងរបស់ខ្លួនបានធ្វើអោយមានការតវ៉ាពីប្រជាពលរដ្ឋនៅទីនោះយ៉ាងខ្លាំងក្លារ
ហូតមានការប្តឹងផ្តល់គ្នាទៅតុលាការថែមទៀតផង ហើយត្រូវបានតុលាការចាត់ការដោយយក
បណ្តឹងរបស់ឧកញ៉ា ថោង សារ៉ាត់ មកចាត់ការ ចំណែកបណ្តឹងរបស់ប្រជាពលរដ្ឋដែលប្តឹងឧកញ៉ា
ថោង សារ៉ាត់ មិនត្រូវបានចាត់ការទេ៕
No comments:
Post a Comment
yes