សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, December 1, 2011

បុរសចំណាស់​អាយុ​៧០​ឆ្នាំ​ សង្ស័យ​ពី​បទ​បាញ់​សម្លាប់​​មនុស្ស​ត្រូវបានចាប់ខ្លួន​


 នគរបាល​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​​កម្រិត​ធ្ងន់​​ខេត្ត​កំពត​បាន​ចាប់​ខ្លួនជនសង្ស័យ​​ម្នាក់​ពី​​បទ​សម្លាប់​មនុស្ស ​កាលពីព្រឹក​ថ្ងៃទី​២៨ វិច្ឆិកា​ កន្លង​ទៅ ។ ​ជនសង្ស័យ​ឈ្មោះ​​អៀម រត អាយុ​​៧០​ឆ្នាំ ​នៅភូមិ​កោះ​ចំការ ឃុំ​បឹង​សាលា​ខាង​ត្បូង ស្រុក​​កំពុង​ត្រាច ​ពាក់​ព័ន្ធ​នឹង​​ករណី​បាញ់​ប្រហារ​បុរស​ម្នាក់​ឈ្មោះ​សែម រុន អាយុ​៥៤​ឆ្នាំ នៅ​ភូមិ​កោះ​ចំការ កាលពី​យប់​ថ្ងៃទី​​២០ វិច្ឆិកា ២០១១ កន្លង​មក។


 លោក​គង់ សុខន ប្រធាន​ការិយា​ល័យ​នគរ​បាល​​ព្រហ្មទណ្ឌ​​កម្រិតធ្ងន់​​បាន​ប្រាប់​ឱ្យ​ដឹងថា បុរស​​ចំណាស់​ម្នាក់​នេះ​ត្រូវបាន​នគរបាល​​ចាប់​ខ្លួន ដោយ​​សង្ស័យថា ​​ជា​​ឃាតក​បាញ់​សម្លាប់​​មនុស្ស​គិត​ទុក​ជា​មុន។ ការ​ចាប់​ខ្លួន​​បុរស​ខាង​លើ​យោង​តាម​​ការ​ស្រាវជ្រាវ​​រប​ស់​នគរបាល​​បច្ចេក​ទេស​​ខេត្ត បាន​រក​ឃើញ​ដាន​​ជើង​បុរស​​សង្ស័យ​ដែល​​លប​បាញ់​ជន​រងគ្រោះ​​សែម រុន កំពុង​ដេក​​នៅ​ផ្ទះ​ ហើយ​​​​សមត្ថ​កិច្ច​បាន​​ចាក់​ពុម្ព​យក​ដាន​ជើង​ជន​សង្ស័យ​​​ទៅ​ផ្គូ​ផ្គងគ្នា ដែលនគរបាល​​អាច​វាយ​តម្លៃថា​៥០​ភាគរយ​ជា​ដាន​ជើងរបស់​ជន​សង្ស័យ និង​យោង​តាម​​​សាក្សី​ខ្លះ​​ទៀត​និយាយ​ថា ​ក្រោយ​ពី​កើត​ហេតុ​ភ្លាមៗ​​គេ​បាន​ឮ​សំឡេង​ឆ្កែ​ព្រូស​​នៅ​ផ្ទះ​បុរស​សង្ស័យ​ទាំង​កណ្តាល​​អធ្រាត្រ​​ ។


 ពាក់​ព័ន្ធ​​រឿង​នេះ​អាច​ថា ជារឿង​គំនុំ​​ចាស់​រវាង​បុរស​​រងគ្រោះ និង​ជន​សង្ស័យ​​កាលពី​ជិត​​១០​ឆ្នាំ​មុន​​ដោយ​​សារ​តែ បុរស​​រងគ្រោះ​បាន​និយាយ​ប្រាប់​​គេ​ឯង​ថា ​ប្រពន្ធ​តា​អៀម រត ជា​យាយ​របស់​គេ ​មាន​ន័យ​ថា ប្រពន្ធតា​អៀម ​រត បាន​លួច​សហាយ​ស្ម​ន់​ជា​មួយ​នឹង​បុរស​សែម រុន ប៉ុន្តែ​ពាក្យ​​បរិហារ​ដោយ​ចំៗ​ត្រូវ​បាន​បុរស​អៀម រត ​ប្តឹង​ម​ក​​នគរបាល​ឃុំ​ដើម្បី​ធ្វើការ​ដោះ​ស្រាយ​គ្នា​តែ​​ការដោះ​ស្រាយ​រវាង​តាអៀម ​រត និង​បុរស​សែម ​រុន ត្រូវបាន​បញ្ចប់​ហើយ​ តែអ្នក​​ទាំង​២​​បាន​តម​មាត់​​​គ្នា​រហូតមក។ ​នេះបើ​តាម​​ការអះ​អាង​របស់​លោក​ឯក នាង ​ប្រធាន​នគរ​បាល​​ប៉ុស្តិ៍​​បឹង​សាលា​ខាង​ត្បូង ៕








កោះសន្តិភាព

No comments:

Post a Comment

yes