សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, December 1, 2011

យុវជន​ម្នាក់​ត្រូវ​ទាហាន​ថៃ​បាញ់​សម្លាប់​នៅ​អូរ​ដា​ចុង​ភ្នំ​តា​ថង​


 យុវជន​ម្នាក់​ដែល​ជា​កូនចៅ​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​តំបន់​អូរ​ស្មាច់​ ត្រូវ​បាន​ក្រុម​ទាហាន​ថៃ​បាញ់​សម្លាប់​ ខណៈ​ដែល​យុវជន​រូប​នេះ​ និង​ បក្ខពួក​៤​នាក់​ទៀត​ឆ្លង​ដែន​ចូល​ទឹកដី​ថៃ​ដោយ​ខុសច្បាប់​ ។​

 ហេតុការណ៍​បាញ់​សម្លាប់​នេះ​បាន​កើតឡើង​នៅ​ចំណុច​អូរ​ដា​ ចុង​ភ្នំ​តា​ថង​ ចម្ងាយ​ពី​បង្គោល​ឡាក់​លេខ​១៤​ ប្រហែល​៥០០​ម៉ែត្រ​ កាលពី​ម៉ោង​៤​និង​១៦​នាទី​ ល្ងាច​ថ្ងៃ​ទី​២៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១១​ ។​ យុវជន​ដែល​ត្រូវ​ក្រុម​ទាហាន​ថៃ​បាញ់​ សម្លាប់​នៅ​ឈ្មោះ​ង​ន់​ គឹ​ម​សាន្ដ​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ រស់នៅ​ភូមិ​អភិវឌ្ឍន៍​ សង្កាត់​ អូរ​ស្មាច់​ ក្រុង​សំរោង​ ខេត្ដឧត្ដរមានជ័យ​ ។​

 បើ​តាម​សម្ដី​អ្នក​រួម​ដំណើរ​ជាមួយ​ យុវជន​ខាងលើ​បាន​និយាយ​ថា​ ពួក​គេ​ទាំង​ អស់​មាន​គ្នា​៥​នាក់​ប្រដាប់​ដោយ​កាំបិត​ ពូថៅ​ និង​សំពាយ​ម្ហូបអាហារ​បាន​នាំ​គ្នា​ ចូល​ព្រៃ​ ដើម្បី​រក​ឈើ​គ្រញូង​ លុះ​ដើរ​ បាន​បន្ដិច​ក៏​ឮ​សូរ​គ្រាប់កាំភ្លើង​ ។​ លុះ​ ក្រឡេក​ទៅ​មើល​ឈ្មោះ​ង​ន់​ គឹ​ម​សាន្ដ​ ក៏​ ឃើញ​ដួល​ស្លាប់​ដោយ​ត្រូវ​គ្រាប់កាំភ្លើង​ ថៃ​ចំ​ក្បាល​បែក​ខ្ទេច​ ឃើញ​ដូច្នេះ​រូបគេ​ និង​បក្ខពួក​ក៏​រត់​មក​វិញ​ រួច​និយាយ​ប្រាប់​ ឪពុក​ម្ដាយ​របស់​សព​យុវជន​ខាងលើ​ស្ដី​ពី​ ហេតុការណ៍​នេះ​ ។​

 បើ​តាម​សម្ដី​របស់​ឪពុក​ម្ដាយ​សព​ យុវជន​ខាងលើ​បាន​រៀបរាប់​ទាំង​ទឹកភ្នែក​ ថា​ មុន​ពេល​កើតហេតុ​គាត់​ឃើញ​កូន​ ប្រុស​របស់​គាត់​នៅ​លេង​បាល់ទះ​ជាមួយ​ មិត្ដភក្ដិ​សោះ​ ។​  លុះ​ម៉ោង​៣​និង​៣០​នាទី​ គាត់​ក្រឡេក​មើល​កូន​មិនដឹង​បាត់​ទៅ​ ណា​ ។​ ស្រាប់តែ​ប្រហែល​កន្លះ​ម៉ោង​ ក្រោយ​ក៏​ឮ​សូរ​គ្រាប់កាំ ភ្លើង​ក្នុង​ទឹកដី​ថៃ​ គាត់​យក​ទូរស័ព្ទ​ចុះ​ទៅរ​កកូន​ ប៉ុន្ដែ​ចុះ​ មិន​ចូល​ ។​ មួយសន្ទុះ​ក្រោយមក​ក៏​ឃើញ​ មិត្ដភក្ដិ​ប្រាប់​ទាំង​ភ័យ​តក់ស្លុត​ថា​ កូន​ របស់​គាត់​ត្រូវ​ទាហាន​ថៃ​បាញ់​ស្លាប់​ ហើយ​ ។​ គាត់​ក៏​ឱ្យ​គេ​ជួយ​ទាក់ទង​ខាង​ថៃ​ ដើម្បី​សុំ​សាកសព​យក​មក​ធ្វើបុណ្យ​នៅ​ ផ្ទះ​ ។​ នៅ​ម៉ោង​ប្រហែល​៧​នាទី​យប់​ ក្រុម​ទាហាន​ថៃ​បាន​បញ្ជូន​សព​យុវជន​ ខាងលើ​តាម​ច្រក​អន្ដរជាតិ​អូរ​ស្មាច់​មក​ ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​ ។​
សូម​បញ្ជាក់​ថា​ គិត​ចាប់ពី​ថ្ងៃ​ទី​២១​ ខែវិច្ឆិកា​ ឆ្នាំ​២០១១​ មក​ដល់​ថ្ងៃនេះ​ ក្រុម​ ទាហាន​ថៃ​បាន​បាញ់​ពលរដ្ឋ​ខ្មែរ​នៅ​ក្រុង​ សំរោង​ស្លាប់​៤​នាក់​ មាន​ចំនួន​២​លើក​ ដែល​លើក​ទី​១​ ថ្ងៃ​ទី​២១​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១១​ ទាហាន​ថៃ​បាញ់​សម្លាប់​ពលរដ្ឋ​ ខ្មែរ​៣​នាក់​នៅ​ខាងលិច​ប្រាសាទខ្នា​ លើក​ទី​២​ ថ្ងៃ​ទី​២៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១១​ បាញ់​សម្លាប់​ ម្នាក់​នៅ​ចំណុច​អូរ​ដា​ចុង​ភ្នំ​តា​ថង​ ជា​ មួយ​ករណី​នេះ​ដែរ​ ប្រជា ពលរដ្ឋ​ខ្មែរ​គួរ​ តែ​បញ្ឈប់​ឆ្លង​ដែន​ចូល​ស្រុក​ថៃ​ដោយ​ ខុសច្បាប់​ ចៀសវាង​ជនជាតិ​នេះ​បាញ់​ សម្លាប់​អាយុជីវិត​ជាតិ​សាសន៍​ខ្មែរ​ដូច​សត្វ​ធាតុ ៕




នគរវត្ត

No comments:

Post a Comment

yes