សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, December 11, 2011

នាយ​ឃ្លោក បង្ហាញមុខ​តាម​ទូរទស្សន៍​ជា​លើកដំបូង ក្រោយពី​របួស​ជើង និង​បាត់បង់​កូនប្រុស​ម្នាក់​


 នាយ​ឃ្លោក ជា​អ្នកកំប្លែង បានចេញ​មុខ សម្តែង​ជា​លើកដំបូង តាម​កញ្ចក់​ទូរទស្សន៍ កាលពី​រសៀល​ថ្ងៃទី​១០​ធ្នូ ឆ្នាំ​២០១១ ក្រោយពី​អ្នកកំប្លែង​រូបនេះ ជួប​គ្រោះថ្នាក់ ដោយ​ឡាន​កិន​ជើង នៅក្នុង​ការដ្ឋាន​ខ្សាច់​របស់លោក កាលពី​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១១​។ 


 រឿង​អកុសល​មួយទៀត ក៏បាន​កើតឡើង​ទៅលើ​នាយ​ឃ្លោក​ផងដែរ គឺ​លោក បាន​បាត់បង់​កូនប្រុស​ម្នាក់ កាលពី​យប់​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១១ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​។​

​នៅ​ទូរទស្សន៍ CTN ក្នុង​កម្មវិធី​មន្ត​ស្នហ៍​សំនៀង នា​វេលា​ថ្ងៃត្រង់ ថ្ងៃទី​១០ ខែធ្នូ ឆ្នំ​២០១១ នាយ​ឃ្លោក បាន​ព្យាយាម​ដើរ បាំង​ខ្ញើចៗ ទាំង​ជើង​របស់លោក នៅ​ឈឺ​នៅឡើយ​។ 

​ការខកខាន​សម្តែងរ​បស់​នាយ​ឃ្លោក​មួយរយៈ​នេះ គឺ​បណ្តាលមកពី​លោក ជួបនឹង​គ្រោះថ្នាក់ នៅឯ​ការដ្ឋាន​លក់​ខ្សាច់​របស់លោក នោះ​គឺ​លោក​បាន​របួស​ជើង យ៉ាងធ្ងន់ធ្ងរ​។ របួស​ឡាន​កិន​ដាច់​សរសៃ​កេង​ជើង​នោះ មិន​ងាយ​ជា ដោយសារតែ​នាយ​ឃ្លោក មាន​ជំងឺ​ទឹកនោមផ្អែម​ស្រាប់​។ នាយ​ឃ្លោក​បាន​ចំណាយលុយ​ជាច្រើន ដើម្បី​ព្យាបាល​នៅ​ពេទ្យ សែន​សុខ ព្រមទាំង​ចុងក្រោយ ទៅ​ព្យាបាល​នៅ​វៀតណាម​។​

​ជាមួយគ្នានោះលោក ហ៊ុន សែន ក៏បានផ្តល់ថវិការដល់នាយ​ឃ្លោក ១ ម៉ឺន​ដុល្លារផងដែរ ដើម្បី​ព្យាបាល​ជើង របួស​នោះ​។​

​សូមរំលឹកផងដែរថា កាលពី​យប់​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១១ នាយ​ឃ្លោក បាន​បាត់បង់​កូនប្រុស​ម្នាក់ ឈ្មោះ ទុំ សា​រុំ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ដោយសារតែ​គ្រោះថ្នាក់​ចរាចរ​ ។  

​ក្នុង​កម្មវិធី​សម្តែង​កំប្លែង នៅ​រសៀល​ថ្ងៃទី​១០​ធ្នូ​ នាយ​ឃ្លោក ក៏បាន​ថ្លែងអំណរគុណ ចំពោះ​សប្បុរ​ស
ជន ដែល​បាន​ជួយឧបត្ថម្ភ​ដល់​រូបលោក និង​ក្រុមគ្រួសារ ផងដែរ៕​

No comments:

Post a Comment

yes