សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, December 6, 2011

ពលករ​៣០​នាក់​ចាញ់​បោក​មេ​ខ្យល់​ត្រឡប់​ពី​ឥណ្ឌូនេស៊ី


 ជាថ្មីម្ដង​ទៀត កម្មករ​នេសាទ​ត្រី​កម្ពុជា ៣០​នាក់​ ត្រូវ​គេ​បញ្ជូន​ត្រឡប់​មកពី​ប្រទេស​ឥណ្ឌូនេស៊ី​តាម​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នៅ​ថ្ងៃ​អង្គារ​នេះ ដែល​បាន​ជំរុញ​ឲ្យ​មាន​ការ​រិះគន់​ថា ពលករ​កម្ពុជា​កាន់​តែ​ច្រើន​ឡើងៗ ត្រូវ​បាន​គេ​ជួញ​ដូរ​​នៅ​ឆ្នាំ​នេះ ដែល​នឹង​ងាយ​ត្រូវ​គេ​ធ្វើ​បាន​ និង​រង​ទារុណកម្ម បើទោះ​បី​ជា​រដ្ឋាភិបាល​បាន​ខិត​ខំ​ទប់​ស្កាត់​ការ​ធ្វើ​ចំណាក​ស្រុក​ដោយ​ខុស​ច្បាប់​យ៉ាង​ក៏​ដោយ។
លោក ប៊ិត គឹមហុង ប្រធាន​ការិយាល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ និង​គាំ​ពារ​អនីតិជន​ក្នុង​ក្រសួង​មហាផ្ទៃ​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​កម្ពុជា​ ក្រសួង​ការបរទេស​ និង​អង្គការ IOM នឹង​ជួយ​សង្គ្រោះ​ពួកគេ​ត្រឡប់​មក​វិញ។ ពួកគេ​ត្រូវ​បាន​គេ​សាក​សួរ​នៅ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស។
លោក​បាន​ថ្លែង​ថា៖ «ពួកគេ​ត្រូវ​បាន​ពិនិត្យ​សុខភាព​ជា​មុន ទើប​បាន​បញ្ជូន​ទៅ​ក្រសួង​មហាផ្ទៃ​ដើម្បី​បន្ត​ការ​សាក​សួរ និង​ស៊ើប​អង្កេត​រក​មូល​ហេតុ​ពិតប្រាកដ​ថា តើ​ហេតុ​អ្វី​បាន​ជា​ពួកគេ​ចេញ​ទៅ​ប្រទេស​ថៃ​បាន តាម​រយៈ​នរណា ហើយ​បាន​ជួប​អ្វី​ខ្លះ​ជា​ដើម»។
យោង​តាម​ជន​រង​គ្រោះ​ម្នាក់ បាន​បញ្ជាក់​ថា ពួកគេ​ត្រូវ​បាន​គេ​បោក​ប្រាស់ និង​លក់​ឲ្យ​ធ្វើ​ជា​កម្មករ​នេសាទ​តាម​ដែន​សមុទ្រ​ មិន​មែន​ចង់​ធ្វើ​ដោយ​ខ្លួនឯង​ទេ។
កម្មករ​ម្នាក់​ឈ្មោះ គុំ ការ៉ា អាយុ ២៩​ឆ្នាំ​មកពី​ខេត្ត​តាកែវ បាន​និយាយ​ថា គាត់​បាន​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​រយៈ​ពេល​មួយ​ឆ្នាំ​ហើយ។ គាត់​បាន​ទៅ​ជាមួយ​មិត្ត​ភក្ដិ​គាត់​ដែល​ត្រូវ​បាន​មេ​ខ្យល់​បោក​ប្រាស់​នៅ​ច្រក​ព្រំដែន​ថៃ ហើយ​ថៅកែ​ថៃ​បាន​បន្ត​លក់​ពួកគាត់​ឲ្យ​ទៅ​ធ្វើ​ការ​តាម​ទូក​នេសាទ​រហូត​ដល់​ប្រទេស​ឥណ្ឌូនេស៊ី។




ភ្នំពេញប៉ុស្តិ័

No comments:

Post a Comment

yes