សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, December 6, 2011

ខ្មែរកម្ពុជាក្រោមដាក់ញ្ញត្តិទៅអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាមនិងប្រធាន ឧត្តមស្នងការ អ.ស.ប ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា

 អង្គការ សមាគមខ្មែរកម្ពុជាក្រោមនៅក្នុងប្រទេសកម្ពុជាបានដាក់ញ្ញត្តិជូនលោកស្រី Navi Pillay 
ប្រធានឧត្តមស្នងការនៃអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស​នៅថ្ងៃទី០៦ធ្នូនេះតាមរយៈ
លោកសុរិយា ស៊ូប៊ែឌី (Surya Subedi) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងលោក ង្វៀង ភូត្រុង អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម
តាមរយៈស្ថានទូតវៀតណាមប្រចាំកម្ពុជា
ដោយស្នើសុំចាត់វិធានការដើម្បីការពារសិទ្ធិមនុស្សខ្មែរកម្ពុជាក្រោម។នៅក្នុងញ្ញត្តិនោះអង្គការ
សមាគមខ្មែរកម្ពុជាក្រោមនៅកម្ពុជាបានជម្រាបលោកស្រីNaviPillayនិងលោកង្វៀងភូត្រុងឲ្យបាន
ជ្រាបថា ទឹកដីកម្ពុជាក្រោមជាទឹកដីមួយចំណែករបស់ព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្នឋិតនៅភាគ
ខាងត្បូងនៃសាធារណរដ្ឋសង្គមនិយមវៀតណាមដែលមានផ្ទៃដី៦៨.៩៦៥គីឡូម៉ែត្រក្រឡា
មាន១៤.៧៨៨ភូមិមាន១.៣៦៨ឃុំមាន១៧១ស្រុកមាន២១ខេត្តក្រុង មានប្រជាពលរដ្ឋខ្មែរជាង១២
លាននាក់ មានវត្តព្រះពុទ្ធសាសនាខ្មែរជាង៥៦៧វត្ត មានព្រះសង្ឃព្រះពុទ្ធសាសនាខ្មែរជាង២ម៉ឺន
អង្គ។ កម្ពុជាក្រោមមានទីក្រុងពីរធំៗនោះគឺ១ទីក្រុងព្រៃនគរ បច្ចុប្បន្នវៀតណាមបានប្ដូរទៅជា
ទីក្រុងហូជីម៉ិញ -ទីក្រុងព្រែកឫស្សី បច្ចុប្បន្នវៀតណាមបានប្ដូរទៅជាទីក្រុងកឹងថើទឹកដីខ្មែរ
ដ៏ធំល្វឹងល្វើយនេះ បារាំងបានមកធ្វើអាណានិគមអស់រយៈពេល៩០ឆ្នាំចាប់ពីឆ្នាំ១៨៦៣ដល់
ឆ្នាំ១៩៥៣ ការគ្រប់គ្រងនិងការធ្វើអាណានិគមរបស់បារាំងនាសម័យនោះគឺខ្មែរកម្ពុជាក្រោមនៅ
មានសាលារៀនតាមភូមិស្រុកនិងវត្តអារាមនានាហើយមានការគោរពប្រពៃណី ទំនៀមទម្លាប់
និងការសិក្សារៀនសូត្រអក្សរសាស្ដ្រខ្មែរពង្សាវតារខ្មែរមានសេរីភាពនិងភាពទូលំទូលាយ ថែមទាំង
បានជួយបញ្ជូននិស្សិតខ្មែរដែលបានសិក្សា រៀនសូត្របញ្ចប់ថ្នាក់នៅទឹកដីកម្ពុជាក្រោម(កូសាំងស៊ីន)
ឲ្យមកសិក្សាបន្តនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាទៀតផង។ប៉ុន្ដែចាប់ពីថ្ងៃទី០៤ខែមិថុនា
ឆ្នាំ១៩៤៩ក្រោយពីបារាំងបានកាត់ទឹកដីខ្មែរឲ្យទៅវៀតណាមរួចមកខ្មែរ កម្ពុជាក្រោមត្រូវរងគ្រោះ
ដ៏មហាធំធេងគឺវៀតណាមបានកាប់សម្លាប់ខ្មែរកម្ពុជាក្រោម ដុតខ្មែរទាំងរស់ ចាប់ផ្សឹកព្រះ​សង្ឃខ្មែរ
យក​​ទៅ​ធ្វើទា​ហាន​ហាមមិនឲ្យខ្មែរបួសតាមបែបព្រះពុទ្ធសាសនាខ្មែរ​ សាលារៀនអក្សរសាស្ដ្រខ្មែរ
ត្រូវបានបិទ​គ្រប់​ទិស​ទីទាំងអស់។​​ សម្រាប់ខ្មែរកម្ពុជាក្រោមនាពេលបច្ចុប្បន្ននេះសូម្បី តែការមើល
ទូរទស្សន៍តាមប្រព័ន្ធខ្សែកាប​និងស្ដាប់វិទ្យុតាមផ្កាយរណបពីព្រះរាជាណាចក្រកម្ពុជា​ក៏ត្រូវបានអាជ្ញា
ធរវៀតណាមគំរាមកំហែងហាមឃាត់និង​ពិន័យ។
 ចំពោះសិទ្ធិសេរីភាពសិទ្ធិជនជាតិដើមនិងសិទ្ធិជំនឿសាសនា ប្រពៃណីទំនៀមទម្លាប់ពង្សាវតារ​
ដ៏ផូរផង់សម្បូរបែបរបស់ខ្មែរ ត្រូវបានបិទទាំងស្រុងហើយរឿងរ៉ាវទាំងអស់របស់ខ្មែរកម្ពុជាក្រោម
គឺមានច្រើន​ឥត​គណនានិងទុក្ខលំបាកវេទនាជាទីបំផុតក្នុងពេលបច្ចុប្បន្នកាលនេះ។​ អង្គការ
សមាគមខ្មែរកម្ពុជាក្រោមនៅកម្ពុជាសង្កេតឃើញថារាល់ទង្វើរ​បស់​អាជ្ញាធរវៀតណាមបានធ្វើមក
លើខ្មែរកម្ពុជាក្រោម​គឺជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ចំពោះជនជាតិដើមមួយនេះ​ហើយ
ជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើសេចក្ដី ប្រកាសជាសកលរបស់អង្គការសហប្រជាជាតិ
ស្ដីពីសិទ្ធិមនុស្សនិងជាការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើសេចក្ដីប្រកាសជាសកលរបស់អង្គការ 
សហប្រជាជាតិស្ដីពីសិទ្ធិជនជាតិ​ដើមភាគតិច។  

 ដើម្បីធានានូវការគោរពសិទ្ធិខ្មែរកម្ពុជាក្រោមដែលជាជនជាតិដើម នោះនិងដើម្បីធានាការគោរព
ច្បាប់អន្តរជាតិទាំងពីរខាងលើ  អង្គការសមាគមខ្មែរកម្ពុជាក្រោមទាំងអស់នៅកម្ពុជាសូមសំណូម
ពរដល់ លោកស្រី Navi Pillay និងលោក ង្វៀង ភូត្រុង ជួយធ្វើអន្តរាគមន៍នូវបញ្ហាជាអាទិភាពចំនួន
១២ចំណុចមានដូចជា៖
១.សូមឲ្យរដ្ឋាភិបាលវៀតណាមត្រូវតែបញ្ឈប់រាល់ការរំលោភសិទ្ធិមនុស្សនិងសិទ្ធិជនជាតិដើម។

២.សូមឲ្យរដ្ឋាភិបាលវៀតណាមត្រូវតែបញ្ឈប់រាល់ការរិតត្បិតអំពីវិស័យនៃការសិក្សាអប់រំដូចជា
ការហាមមិនឲ្យសិក្សាភូមិសាស្រ្តប្រវត្តិសាស្រ្តខ្មែរកម្ពុជាក្រោមជាដើម។

៣.សូមឲ្យរដ្ឋាភិបាលវៀតណាមត្រូវតែបញ្ឈប់រាល់ការគៃបន្លំនូវវប្បធម៌អក្សរសាស្រ្ត ប្រពៃណី
ទំនៀមទំលាប់ របស់ខ្មែរកម្ពុជាក្រោម។

៤.សូមឲ្យរដ្ឋាភិបាលវៀតណាមត្រូវតែបញ្ឈប់រាល់ការបំបិទសិទ្ធិសេរីភាពនិងការគោរពជំនឿ
សាសនាព្រមទាំងការជ្រៀតជ្រែក ចូលក្នុងកិច្ចការផ្ទៃក្នុងនៃពុទ្ធសាសនា ខ្មែរកម្ពុជាក្រោម។

៥.សូមឲ្យរដ្ឋាភិបាលវៀតណាមត្រូវតែអនុញ្ញាតឲ្យព្រះសង្ឃព្រះពុទ្ធសាសនាខ្មែរកម្ពុជាក្រោមមាន
សិទ្ធិបង្កើតស្ថាប័នឯករាជ្យមួយ ដាច់ដោយឡែករបស់ខ្លួន ដូចមុនថ្ងៃ ៣០ មេសា ១៩៧៥។

៦. សូមឲ្យរដ្ឋាភិបាលវៀតណាមត្រូវតែអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរក្រោម មានសិទ្ធិបង្កើតអង្គការ
-សមាគមខ្មែរកម្ពុជាក្រោមដោយឯករាជ្យ ដែលមិនស្ថិតក្រោមការគ្រប់គ្រង ពីសំណាក់រដ្ឋាភិបាល
វៀតណាម។

៧.សូមឲ្យរដ្ឋាភិបាលវៀតណាមត្រូវតែបញ្ឈប់រាល់ការបំបិទសិទ្ធិសេរីភាពនៃការសម្តែងមតិសិទ្ធិ
ទទួលបានព័ត៌មាន និងសិទ្ធិផ្សព្វផ្សាយព័ត៌មាន។

៨.សូមឲ្យរដ្ឋាភិបាលវៀតណាមត្រូវតែបញ្ឈប់រាល់ការរើសអើងការប្រកាន់ពូជសាសន៍និងការ
រំលោភមកលើសិទ្ធិស្រ្តី ព្រមទាំងសិទ្ធិកុមារ។

៩.សូមឲ្យរដ្ឋាភិបាលវៀតណាមត្រូវតែបញ្ឈប់រាល់ការលាបពណ៌ដើម្បីចោទប្រកានដាក់ទោស
មកលើព្រះសង្ឃនិងប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម។

១០   សូមឲ្យរដ្ឋាភិបាលវៀតណាមត្រូវតែបញ្ឈប់រាល់ការរឹបអូសយកដីស្រែចំការ​​ និងរាល់ការហ៊ុម
ព័ទ្ធសេដ្ឋកិច្ច មកលើខ្មែរកម្ពុជាក្រោម។

១១. សូមឲ្យរដ្ឋាភិបាលវៀតណាមត្រូវតែបញ្ឈប់រារាំងនិងតាមដាន​រាល់ការទំនាក់ទំនងរវាងខ្មែរនៅ
កម្ពុជាក្រោម និងខ្មែរនៅព្រះរាជាណាចក្រកម្ពុជា។

១២.  សូមឲ្យរដ្ឋាភិបាលវៀតណាមត្រូវតែបញ្ឈប់រាល់ការគំរាមគំហែង បំផិតបំភ័យបំបាក់ស្មារតី
 ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម។

 ទាក់ទងទីនិងការលើកឡើងរបស់អង្គការសមាគមខ្មែរកម្ពុជាក្រោមខាងលើនេះលោក ឡេ មិញង៉ុក 
មន្ត្រីអ្នកនាំពាក្យស្ថានទូតវៀតណាមប្រចាំកម្ពុជាមិនអាចសុំការអត្ថាធិប្បាយបានទេនៅល្ងាចថ្ងៃ
ទី០៦ ធ្នូ ដោយតូរស័ព្ទមិនមានអ្នកទទួល៕

No comments:

Post a Comment

yes