សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, December 6, 2011

វៀតណាម​បង្កើត​ធនាគារ​ជួយ​ពល​រដ្ឋ​របស់​ខ្លួន​នៅ​កម្ពុជា


 ប្រជា​ពល​រដ្ឋ​ក្នុង​សហគមន៍​ខ្មែរ​នៅ​បរទេស​ជា​ច្រើន នាំ​គ្នា​សួរ​គ្នា​ទៅ​វិញ​ទៅ​មក អំពី​ធនាគារ​វៀតណាម​មួយ ឈ្មោះ Sacombank។
 សាកុមបាំង (Sacombank) ជា​ធនាគារ​វៀតណាម សរសេរ​អក្សរ​កាត់ ចេញ​ពី​ឈ្មោះ​ដើម Saigon Thuong Tin Commercial Joint Stock Bank ដែល​មាន​ទី​ចាត់​ការ​ធំ​នៅ​ក្រុង​ព្រៃនគរ ឬ​ក្រុង​ហូជីមិញ ជា​ធនាគារ​រក​ស៊ី​ទទួល​ទុក​ប្រាក់ បើក​ប្រាក់ និង​ចងការ​ប្រាក់​ដល់​វិនិយោគិន ដោយ​ឥត​មាន​អាជីវករ ឬ​ពាណិជ្ជករ​ខ្មែរ​ចូល​ហ៊ុន​ឡើយ។
ធនាគារ Sacombank ដែល​បើក​ទ្វា​រក​ស៊ី​មុន​ធនាគារ​វៀតណាម​ដទៃ​ទៀត នៅ​ខែ​ឧសភា ឆ្នាំ​២០០៩ បាន​ដាក់​ដើម​ទុន​ប្រមាណ ៣៨​លាន​ដុល្លារ បន្ទាប់​ពី​រាជ​រដ្ឋាភិបាល​បាន​ចេញ​អាជ្ញាប័ណ្ណ​ផ្ដល់​សិទ្ធិ​ឲ្យ​រក​ស៊ី​រយៈ​ពេល ៩៩​ឆ្នាំ។ តាម​ការ​អះអាង​របស់​ប្រធាន​ក្រុមហ៊ុន​ធនាគារ លោក ដាង វ៉ាន់ ថាញ់ (Dang Van Thanh) និង​ប្រធាន​អគ្គ​នាយក​សាខា​ធនាគារ​នៅ​កម្ពុជា លោក ង្វៀង មិញ​តាំ (Nguyen Minh Tam) ធនាគារ Sacombank ថា​នឹង​បើក​សាខា​របស់​ខ្លួន​នៅ​ក្នុង​ខេត្ត​កំពង់ចាម​ក្នុង​ឆ្នាំ​២០១២។
ចាប់​ពី​ពេល​បើក​មុខ​របរ ធនាគារ​នេះ​បាន​បញ្ចេញ​បញ្ចូល​ផ្ទេរ​ទុន​មាន​ទឹក​ប្រាក់​ចំនួន​២៥០ ទៅ​២៧៥​លាន​ដុល្លារ រវាង​ប្រទេស​ទាំង​ពីរ ហើយ​ឆ្នាំ​២០១១ នេះ បាន​ចំណេញ​មុន​បង់​ពន្ធដារ​ឲ្យ​រាជ​រដ្ឋាភិបាល​ចំនួន ២​លាន​ដុល្លារ។
ក្នុង​គេហទំព័រ​របស់​ធនាគារ​នេះ ផ្សាយ​កាល​ពី​ថ្ងៃ​ទី​៥ ខែ​តុលា ឆ្នាំ​២០១១ ធនាគារ Sacombank ទ្រទ្រង់​ដោយ​ធនាគារ​ជាតិ​វៀតណាម មាន​អតិថិជន​ទុក​ប្រាក់​ចំនួន ១.៨០០​នាក់ មាន​ការិយាល័យ​សាខា ៣ នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ គឺ​នៅ​ជិត​ផ្សារ​អូឡាំពិក ហាង​ទំនិញ​វៀតណាម និង​នៅ​ច្បារ​អំពៅ។
តាម​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ (Reuters) ក្នុង​ខែ​មេសា ឆ្នាំ​២០១១ ធនាគារ ANZ មាន​ភាគហ៊ុន​ជា​មួយ​ធនាគារ Sacombank ចំនួន​១០%។ តាម​ការ​ផ្សាយ​ក្នុង​ទស្សនាវដ្ដី​អាជីវកម្ម​វៀតណាម (Vietnam Business News) និង Southeast Asia Weekly ធនាគារ​វៀតណាម​បាន​ជួយ​សម្រួល​ដល់​ការ​ខ្ចី​ទុន​ធ្វើ​អាជីវកម្ម​ពី​សំណាក់​ជន​ជាតិ​វៀតណាម​នៅ​ក្រៅ​ប្រទេស ជា​ពិសេស​នៅ​កម្ពុជា ហៅ​ថា វៀត​គាវ (Viet Kieu) ឲ្យ​មាន​លទ្ធភាព​វិនិយោគ​ទុន​ខាង​ទិញ​អចលន​ទ្រព្យ ដូច​ជា​ដីធ្លី ផ្ទះ​សម្បែង​ជា​ដើម។
ធនាគារ ៣​ទៀត ដែល​រក​ស៊ី​នៅ​កម្ពុជា មាន Agribank, Bank for Investment and Development of Vietnam (BIDV) និង​ធនាគារ​យោធា (Military Bank) ដែល​ផ្ដល់​ទុន​ដល់​ក្រុមហ៊ុន​ទូរស័ព្ទ​ដៃ​វៀតតែល (VIETEL) និង​ម៉ិតហ្វូន (Metfone) ក្រោម​ការ​គ្រប់គ្រង​ចាត់​ចែង​ដោយ​ឧត្ដមសេនីយ៍ ហ្វាង អាញ់ ស្វ័ន (Hoang Anh Xuan)។ ឧត្ដមសេនីយ៍​រូប​នេះ មាន​ឈ្មោះ​ជា​មេ​បញ្ជា​ការ​កង​កម្លាំង​ចូល​មក​រំលំ​របប​ខ្មែរ​ក្រហម​នៅ​ខែ​មករា ឆ្នាំ​១៩៧៩៕


អាស៊ីសេរី

No comments:

Post a Comment

yes