សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, December 4, 2011

ថាក់ស៊ីន នឹងមិន​ត្រូវបាន​ លើកលែងទោស​ពី​ ព្រះមហាក្សត្រ ​នោះទេ​


ការលើកលែងទោស​ពី​ព្រះមហាក្សត្រ ដែល​ធ្វើឡើង​ជាប្រចាំ​ឆ្នាំ​សម្រាប់​អ្នកទោស​រាប់ពាន់នាក់ ដើម្បី​ប្រារព្ធ​ព្រះ​រាជពិធី​បុណ្យចំរើនព្រះជន្ម​នៅក្នុង​សប្តាហ៍​នេះ នឹងមិន​មានការ​លើក​លែង​ទោស​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា​នោះទេ​។
យោងតាម​ព័ត៌មាន​ពី​គេហទំព័រ Channel News Asia បានឱ្យដឹង​នៅ​ថ្ងៃអាទិត្យ ទី​០៤ ខែធ្នូ ឆ្នាំ​២០១១​នេះ​ថា សេចក្តីរាយការណ៍​រប​ស់​សារព័ត៌មាន បាន​ផ្សាយ​កាលពី​ខែ​មុន ដោយ​លើកឡើងថា គណៈ​រដ្ឋមន្ត្រី​បាន​ខិតខំ​ប្រឹងប្រែង​ព្រាងការ​លើកលែងទោស​ដែល​អាច​អនុញ្ញាតឱ្យ​លោក​ថាក់ស៊ីន​វិលត្រ​ឡប់​ចូល​ស្រុក​វិញ ដោយ​មិនមាន​កាត់ទោស​ដែល​បានធ្វើឱ្យ​មានការ​ខឹងសម្បា​រ​ពី​បក្សប្រឆាំង​។ តែ​ទោះបីយ៉ាងណា រដ្ឋាភិបាល​ថៃ ហាក់ដូច​បោះបង់ចោល​នូវ​កិច្ចខិតខំ​ប្រឹងប្រែង​នេះហើយ​។
ប្រធាន​ពន្ធនាគារ​ថៃ លោក Suchart Wongananchai បាន​ប្រាប់​អ្នកសារព័ត៌មាន​អា​ហ្វេ​ស​ពេ​ឱ្យដឹងថា ទោះបីជា​មានការ​លើកលែង​ទោស អ្នកទោស​ប្រមាណ ២២,០០០​នាក់ មុន​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ​២០១១ ដែលជា​ថ្ងៃ​ព្រះ​រាជពិធី​បុណ្យចំរើនព្រះជន្ម​ព្រះមហាក្សត្រ​ថៃ ព្រះ​ចៅ​ភូមិបុល អាប​ឌុល យ៉ា​ឌេ​ត គម្រប់​ខួប​៨៤​ព្រះវស្សា​ក៏ដោយ ក៏​លោក​ថាក់ស៊ីន នឹងមិន​មានការ​លើក​លែង​ទោស​នោះទេ​។
លោក Suchart Wongananchai បាន​លើកឡើងថា “ គាត់​(​លោក​ថាក់ស៊ីន​) នឹងមិន​មានគុណ​សម្បត្តិ​គ្រប់គ្រាន់​នោះទេ​”​។ គួរបញ្ជាក់​ឱ្យដឹងថា នាយករដ្ឋមន្ត្រី​ថៃ លោកស្រី យី​ង​ឡាក់ ស៊ីណាវ៉ាត្រា​ដែល​ត្រូវជា​ប្អូនស្រី​បង្កើត​របស់លោក​ថាក់ស៊ីន បាន​មានប្រសាសន៍​ឱ្យដឹង​កាលពី​ថ្ងៃ​សុក្រ​ថា រដ្ឋាភិបាល​ថៃ នឹង​ចេញ​លិខិតឆ្លងដែន​(Passport)​ជូន​លោក​ថាក់ស៊ីន​នាពេល​ឆាប់ៗ​នេះ ហើយ​ការ​ថ្លែង​ប្រកាស​បែបនេះ បានធ្វើ​ឱ្យមាន​តានតឹង​ពី​គណបក្សប្រឆាំង​យ៉ាងខ្លាំង​ក្លា​។


DAP

No comments:

Post a Comment

yes