សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, December 4, 2011

កឹម សុខា គំរាម​ប្ដឹង​ទៅ​​សហ​ប្រជាជាតិ​ក្រោយ​អាជ្ញាធរ​រារាំង​ជួប​ពលរដ្ឋ


 មេដឹកនាំ​គណ​បក្ស​​សិទ្ធិ​មនុស្ស ដែល​ជា​បក្ស​ប្រឆាំង​ធំ​លំដាប់​ទី​ពីរ​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ព្រមាន​​ថា​នឹង​ប្ដឹង​ទៅ​​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ លោក ស៊ូយ៉ា ស៊ូបេឌី ដែល​នឹង​ធ្វើ​ដំណើរ​មក​ទស្សន​កិច្ច​នៅ​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ស្អែក​នេះ ក្រោយ​ពី​អាជ្ញាធរ​របស់​រដ្ឋាភិ​បាល បាន​រារាំង​រូប​លោក​ចុះ​ទៅ​ជួប​ជាមួយ​ប្រជា​ពលរដ្ឋ​នៅ​ថ្ងៃ​អាទិត្យ​នេះ។
លោក កឹម សុខា មេដឹកនាំ​គណ​បក្ស​សិទ្ធិ​មនុស្ស និង​ជា​តំណាង​រាស្ត្រ​មណ្ឌល​កំពង់ចាម បាន​ថ្លែង​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ក្នុង​នាម​ជា​តំណាង​រាស្ត្រ លោក​មាន​ផែនការ​ចុះ​ទៅ​រៀប​ចំ​វេទិកា​សាធារណៈ និង​ជួប​សំណេះ​សំណាល​​ក្នុង​លក្ខណៈ​មិត្តភាព​ជាមួយ​ប្រជា​ពលរដ្ឋ​នៅ​សង្កាត់​បាខែង ខណ្ឌ​ឫស្សីកែវ នៅ​ថ្ងៃ​អាទិត្យ ទី​០៤ ខែ​ធ្នូ​នេះ ប៉ុន្តែ ផែនការ​របស់​លោក​ត្រូវ​បាន​អាជ្ញាធរ​រាំង​ស្កាត់ ដោយ​លោក​អះ​អាង​ថា វេទិកា​ប្រជុំ​មួយ​ដែល​ត្រូវ​បាន​រៀប​ចំ​ឡើង​នៅ​វត្ត​ក្ដីចាស់ និង​នៅ​ឯ​ផ្ទះ​ប្រជា​ពលរដ្ឋ​នោះ ត្រូវ​បាន​នគរបាល​បញ្ជា​ឲ្យ​រុះ​រើ​ចេញ​វិញ។
លោក កឹម សុខា បាន​ថ្លែង​ថា​៖ «គណ​បក្ស​របស់​យើង​បាន​បញ្ជាក់​រួច​ហើយ​ថា យើង​នឹង​ចូល​រួម​បោះ​ឆ្នោត។ យើង​នឹង​មិន​បង្កើត​ការ​បះ​បោរ​ឡើយ ហើយ​ប្រសិន​បើ​រដ្ឋាភិបាល​មាន​គោលការណ៍​រារាំង​ពួក​យើង​មិន​ឲ្យ​មាន​សិទ្ធិ​នយោបាយ​នោះ ដូច្នេះ​វា​មាន​ន័យ​ថា ពួកគេ​មិន​ចង់​ឲ្យ​យើង​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត។ យើង​នឹង​ដាក់​ពាក្យ​បណ្ដឹង​មួយ​ទៅ​លោក ស៊ូយ៉ា ស៊ូបេឌី នៅ​ពេល​លោក​មក​ទស្សន​កិច្ច»។




ភ្នំពេញប៉ុស្តិ៏

No comments:

Post a Comment

yes