សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, December 6, 2011

NASA រកឃើញ "ផែនដីថ្មី"


 កែវយឹតអាវកាស Kepler របស់ NASA បានរកឃើញភពដំបូងមួយនៅខាងក្រៅប្រព័ន្ធព្រះអាទិត្យ 
ដែលអាចក្លាយជាផ្ទះទីពីររបស់មនុស្សលោក។

 ភពថ្មីនេះត្រូវបានគេដាក់ឈ្មោះថា Kepler 22b មានចំងាយល្មមពីផ្កាយមេរបស់វា។ ប្រការនេះត្រូវ
បានគេសង្ឃឹមថា នឹងមានទឹក កំដៅ និងអាកាសធាតុល្មមសម្រាប់មនុស្សរស់នៅ។

កាលពីដើមឆ្នាំ ២០១១ ក្រុមអ្នកតារាសាស្រ្ដជនជាតិបារាំងក៏ធ្លាប់បានរកឃើញភពដំបូងដែលមាន
បរិយាកាសអាចអោយមានជីវិតរស់នៅបាន។

ប៉ុន្ដែ Kepler 22b ត្រូវបានគេរកឃើញជាលើកដំបូងកាលពីឆ្នាំ ២០០៩ គឺជាភពដំបូងដែលត្រូវបាន
 NASA ទទួលស្គាល់ថា ជាផ្ទះថ្មីល្អប្រសើរសម្រាប់មនុស្ស។

ភព Kepler 22b មានទំហំធំជាងផែនដី ២,៤ដង និងគោចរជុំវិញផ្កាយមេរបស់វាដែលមានលក្ខណៈ
ដូចទៅនឹងព្រះអាទិត្យរបស់ភពផែនដីយើង។ មួយឆ្នាំនៅលើភព Kepler 22b គឺមានចំនួន ២៩០ ថ្ងៃ 
ហើយផ្កាយមេរបស់ Kepler 22b មានចំងាយ ៦០០ ឆ្នាំពន្លឺ ពីភព Kepler22b ។

អង់ការ NASA របស់អាមេរិក បានរកឃើញភពជាង ១.០០០ ដែលអាចអោយមនុស្សរស់នៅបាន
 ប៉ុន្ដែ Kepler 22b គឺជាភពដែលមានលក្ខណៈដូចផែនដីបំផុត។ បច្ចុប្បន្ន NASA បានបញ្ជូនកាមេរ៉ា 
ធំមួយទៅកាន់អាវកាសដើម្បីបន្ដប្រមូលទិន្នន័យអំពីភពមួយនេះ៕ 




CamNews

No comments:

Post a Comment

yes