សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, December 5, 2011

ចេកជ្វា ចម្លែក ដុះមកមុន ​៦ស្និត​ និងត្រយូង៣​ ម្ចាស់ផ្ទះ អុជធូប សុំសេចក្តីសុខ


  ចេកជ្វាដែលម្ចាស់បានដាំ នៅខាងក្រោយផ្ទះចម្ងាយប្រមាណតែ៣ម៉ែត្រ ហើយត្រូវបានធ្លាក់ត្រយូង 
ជាស្ទង មានផ្លែចំនួន ៦ ស្និត និងមានត្រយូង ៣ ធ្វើឲ្យអ្នកភូមិផ្អើលមកមើល ហើយទាំងម្ចាស់ ទាំង
អ្នកស្រុកយល់ថា ជាចេកនាំសិរីសួស្តីដល់ក្រុមគ្រួសារ ។ ហេតុការណ៍នេះ បានកើតឡើង នៅផ្ទះ ម្ចាស់ ជាអ្នកដាំចេក នៅភូមិថ្មី ឃុំតាំងក្រសាំងស្រុក ទឹកផុស ខេត្តកំពង់ឆ្នាំង ។

 លោកខ្លឹម វុន ហៅធង់ អាយុ៤២ឆ្នាំ បានប្រាប់ឲ្យដឹងថា ចេករបស់គាត់មាន ៣ទៅ៤ គុម្ព ដាំ នៅខាង ក្រោយ និងខាងកើតផ្ទះ តែដោយឡែកចេកជ្វារបស់គាត់មួយដើម ធ្លាក់ត្រយូងចេញផ្លែបាន ៦ស្និត ហើយមកដល់ស្និតទី៧ ស្រាប់តែមានត្រយូងចេករហូតបី ។


 លោក ខ្លឹម វុន បន្តថា ពេលដែល ចេកមួយស្ទងនោះ រៀបចេញត្រយូង គាត់បានឃើញ បីយប់ ជាប់ៗ គ្នា ប៉ុន្តែគាត់មិនបានចាប់អារម្មណ៍ លុះក្រោយមក ប្អូនរបស់គាត់ បានមកធ្វើបុណ្យ និមន្ត ព្រះសង្ឃឆាន់ ដើម្បីឧទ្ទិសជូនខ្មោចឪពុកក្មេក និងចម្រើនព្រះជន្ម ម្តាយក្មេករបស់គាត់ នៅជិត ផ្ទះ របស់គាត់ ទើបមានការចាប់អារម្មណ៍ ហើយក៏នាំគ្នាផ្អើលមកមើលតែម្តង។

 ប្រពន្ធលោក ខ្លឹម វុន ឈ្មោះ សៅ អូន អាយុ ៤០ឆ្នាំ បានឲ្យដឹងថា ពេលដែលអ្នកភូមិផ្អើល នាំគ្នាមក មើលចេកចម្លែកនេះ រូបគាត់បានសុបិន ឃើញសត្វដំរីមួយក្បាល បានដេញជាន់សម្លាប់គាត់ ប៉ុន្តែ មានដំរីក្បាលធំផ្សេងមួយទៀត បានមកជួយ ហើយគាត់បានជិះដំរី ដ៏ធំមួយក្បាលនោះ មកផ្ទះ របស់ គាត់វិញ ទើបពួកគាត់យល់ថា ចេករបស់គាត់ គឺជាចេក ដែលនាំសេចក្តីសុខ ដល់គ្រួសាររបស់គាត់ ហើយគាត់ក៏បាននាំប្តី និងប្រពន្ធអុជធូប បាញ់ទឹកអប់ សុំសេចក្តីសុខពីដើមចេក មានត្រយូង
បីនោះ។


 អ្នកភូមិយល់ថា ជាហេតុចម្លែក ដែលពួកគាត់ ពុំធ្លាប់ឃើញពិត គឺបានលិចឮ នៅលើសារព័ត៌មាន តែប៉ុណ្ណោះ។ អ្នកភូមិនាំគ្នានិយាយថា ចេកមួយស្ទងមានត្រយូងបីនេះ ពួកគាត់មានជំនឿថា ជា ចេក នាំសិរីសួស្តី មកឲ្យម្ចាស់។


 បើយោងតាមជំនឿបុរាណ ដំណាលតៗគ្នាថា បើដាំចេកជ្វា កុំដាំនៅជិតផ្ទះ ព្រោះជាហេតុមិន ល្អ នោះ ទេ ប៉ុន្តែចេកជ្វានេះ បែរជាពួកគេយល់ថា គឺជាចេកនាំសំណាងទៅវិញ៕








DAP

No comments:

Post a Comment

yes