សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, January 18, 2012

លោកអូបាម៉ានិងមកកម្ពុជានៅខែវិច្ឆិកាដើម្បីចូលរួមប្រជុំកំពូលអាស៊ាន និងកម្ពុជាបន្តសុំឲ្យអាមេរិកលប់បំណុលជាង៣០០លានដុល្លារ



ភ្នំពេញ៖ លោក អ៊ុច​​ បូររិទ្ធ រដ្ឋលេខាធិការក្រសួងការបទេសបានជួបពិភា​ក្សាការងារជា​លោក​​
JOSEPH YUN ​ឧបការីរងរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ានិង
ប៉ាស៊ីហ្វិកកាលពីរសៀលថ្ងៃទី១៦ខែមករាឆ្នាំ២០១២នៅទីស្តីការក្រសួងការបរទេស។

លោកអ៊ុចបូររិទ្ធបានមានប្រសាសន៍ថា លោក JOSEPHYUNមកនៅពេលនេះពិភាក្សាស្តីពីការ
ពង្រឹង​​​​ពង្រីក​កិច្ចសហប្រតិបត្តិការជាមួយគ្នាឲ្យកាន់តែរឹងមាំរវាងកម្ពុជានិងអាមេរិកដែលនៅក្នុងកិច្ច
ពិភាក្សាគ្នានោះបានពិភាក្សាក្នុងនាមកម្ពុជាត្រៀមលក្ខណះធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ាន។លោក
JOSEPH YUNក៍បានបញ្ជាក់ពីដំណើរ​មកចូលរួមប្រជុំរបស់លោកស្រីហឺឡារីគ្លីន​តុនរដ្ឋមន្ត្រី​ក្រសួងការបរទេសអាមេរិកនៅក្នុងកិច្ចប្រជុំCMMនៅខែកក្កដាឆ្នាំ២០១២​និងពិភាក្សាពីគំរោងនៃ
ដំណើរទស្សនះកិច្ចរបស់លោកអូបាម៉ាប្រធានាធិបតីសហរដ្ឋអាមេរិកនិងមកបំពេញទស្សនះកិច្ចជា
ផ្លូវការនៅកម្ពុជានាខែវិច្ឆិកាឆ្នាំ២០១២ខាងមុខនេះដើម្បីចូលរួមកិច្ចប្រជុំអាស៊ានសិបមីតនិងចូលរួម
កិច្ចប្រជុំផ្សេងៗទៀត។ជាមួយគ្នានោះភាគីទាំងពីរក៍ពិភាក្សាគ្នាផងដែរអំពីកិច្ចផ្តួចផ្តើមឲ្យមានកិច្ចប្រជុំមេគង្គក្រោមនិងបញ្ហាផ្សេងៗទៀតក្នុងរង្វង់ទ្វេភាគី។

លោក អ៊ុច បូររិទ្ធ មាប្រសាសន៍បញ្ជាក់ទៀតថាកិច្ចប្រជុំកំពូល អាស៊ាននិង​ប្រព្រឹត្ត​ទៅនៅ​ខែវិច្ឆិកា​ឆ្នាំ២០១២ ដែល កិច្ចប្រជុំនោះ​និងមានការអញ្ជើញ​មកចូលរួមពីសំណាក់​ប្រមុខរដ្ឋនៃ​បណ្តាប្រទេស​ជាច្រើនហើយលោក អូបាម៉ា ក៍អញ្ជើញមកចូលរួក្នុងការប្រជុំនោះផងដែរ។

លោក​ អ៊ុច​បូររិទ្ធ បាន​មានប្រសាសន៍បន្តទៀត​ថា”ការចូលរួមរបស់ប្រធានាធិបតី​អូបាម៉ានៅក្នុងកិច្ច​ប្រជុំកំពូលអាស៊ាននៅខែវិច្ឆិកាខាងមុខនៅលើទឹកដីកម្ពុជាមាតុភូមិរបស់យើងនេះគឺជាសញ្ញាបញ្ជាក់ឲ្យឃើញថាទំនាក់ទំនងរវាងកម្ពុជានិងសហរដ្ឋអាមេរិកមានភាពល្អប្រសើរខ្លាំងណាស់” ។

គួរជំរាប​​ផងដែរថា នៅក្នុងដំណើរទស្សនៈកិច្ចជាផ្លូវការរបស់លោក Joseph Yun ឧបការីរងរដ្ឋមន្ត្រី​ក្រសួងការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិច ក៏បានជួបពិភាក្សា​ជាលោក​ គាត ឈន់ រដ្ឋមន្ត្រីសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា កាលពីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១២ រួចហើយ នៅក្នុងជំនួបនោះ ក៏មានការពិភាក្សាគ្នា ដោយរាជរដ្ឋាភិបាលកម្ពុជា ស្នើសុំឲ្យរដ្ឋាភិបាលអាមេរិក ពិចារណាលុបបំណុលដែលកម្ពុជា ជំពាក់ក្នុងទសវត្សរ៍ឆ្នាំ១៩៧០។ នេះបើតាមការបញ្ជាក់ពីលោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេសប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានកាល​ពីរសៀល​ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១២ បន្ទាប់ពីបញ្ចប់ជំនួបជាមួយលោក Joseph Yun នៅឯទីស្ដីការក្រ​សួង​ការបរទេស។

លោក អ៊ុច បូររិទ្ធ បានមានប្រសាសន៍ប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានថា ចំពោះបំណុលកម្ពុជា ជំពាក់​សហរដ្ឋអាមេរិក ត្រូវលោក Joseph Yun ពិភាក្សាជាមួយលោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុរួចហើយ កាលពីព្រឹកថ្ងៃទី១៦ ខែមករានេះ។ ដែលជំនួបនោះ ភាគីទាំងពីរមាន​ការយោគ​យល់គ្នាច្រើន ព្រមទាំងមានការបំភ្លឺនូវចំណុចខ្លះដែលភាគីទាំងសងខាងបន្តពិចារណាថែមទៀត។ ជាមួយនោះដែរ លោក Joseph Yun សង្ឃឹមថា ខិតខំធ្វើយ៉ាងណា ដោះស្រាយបញ្ហានេះ ឲ្យបាន​ឆាប់។

លោក អ៊ុច បូររិទ្ធ បានបញ្ជាក់ពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា គឺនៅតែស្នើឲ្យ​សហរដ្ឋអាមេរិក​លប់​បំណុលដែលកម្ពុជាជំពាក់។ ដោយលោកលើកឡើងថា នេះជាជំហររបស់យើង ដែលចង់ឲ្យ​សហ​រដ្ឋអាមេរិកលប់បំណុលនេះចោល ព្រោះវាជាបំណុលតាំងពីជំនាន់សង្គ្រាម ហើយបំណុលនេះ យើង​បានសំណូមពរឲ្យសហរដ្ឋអាមេរិកលុប ពីព្រោះអាមេរិកធ្លាប់លុបនៅបណ្ដាលប្រទេសមួយ​ចំនួន​​
ដែរ ដូចជាប្រទេសអាហ្វ្រិក។ ដូច្នេះវាមិនមែនជាការពិបាកអីសម្រាប់អាមេរិក លប់បំណុល​កម្ពុជា
ចោលនោះទេ

No comments:

Post a Comment

yes