សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, January 28, 2012

រដ្ឋាភិបាលរបស់លោក ហ៊ុន សែន ប្រងើយកន្តើយមិនយកចិត្តទុកដាក់ដោះស្រាយ ប្រជាពលរដ្ឋសហគមន៏បូរីកីឡា ដែលកំពុងតែជួបការលំបាកដោយការបណ្តេញចេញទាំងបង្ខំ ពីសំណាក់ក្រុមហ៊ុន ផាន អ៊ីម៉ិច

ភ្នំពេញ៖ រហួតមកទល់ពេលនេះទាំងរដ្ឋសភា ទាំងរដ្ឋាភិបានមិនទាន់បាន​​ឆ្លើយតប ទៅនឹង​លិខិត​​ក្រុមអ្នកតំណាងរាស្រ្ត គណបក្សសមរង្ស៊ី បានដាក់លិខិតចំនួន២ច្បាប់ជួន​ទៅលោក​នាយក​​រ​​​ដ្ឋម​ន្រី្ត​ហ៊ុន សែនតាមរយះលោក ហេង សំរិន ប្រជាធានរដ្ឋសភា កាលពីថ្ងៃទី២៣​ ខែមករា ឆ្នាំ២០១២​នៅ​ឡើយទេ ។ លិខិតទាំងពីនោះរូមមាន ទី១គឺស្នើអោយផ្តល់ជា​ជម្រើសជួនដល់​ប្រជាពលរដ្ឋ​សហ​គម​ន៏​​បុរីកីឡា ដែលជាអ្នកផ្ទុកមេរោគអេដស៏ ជាយុទ្ធជន​ពិការ អោយ​មាន​លទ្ធភាពទទួល​បាន​ផ្ទះ​​នៅ​ក្នុង​អាគាផ្ទះលែ្វងបុរីកីឡា​ និងទី២គឺអោយ​លោកនាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ចាត់​វិធាន​ការ​ និងមាន​យន្ត​ការ​ពង្រីកការអនុវត្តច្បាប់​ពី​សំណាក់ប្រធាន​ស្ថាប័ន និ​ង​មន្រ្តីរាជ​ការ​បំរើសេវាសាធារណៈ។


អ្នកស្រីមួរ សុខហួរ ជាអ្នកតំណាងរាស្រ្តមកពីគណបក្ស សម រង្ស៊ី បានសំដែងការសោក​ស្តាយ​ចំពោះ​ការមិនយកចិត្តទុកទៅលើប្រជាពលរដ្ឋ និងកុមារកំពង់រង់ទុក្ខបាត់បង់ផ្ទះ បាត់​បង់ការសិក្សារ និងសុខភាពជាដើម ដោយរដ្ឋាភិបាលមិនទាន់បានឆ្លើយតបជាចំលើយ ​វិជ្ជ​មាន​ជួនដល់​ប្រជាពល​រដ្ឋ​ទេ។ អ្នកស្រីបានបន្តថា អ្នកស្រីសូមថ្លែងអំណរគុណ​ចំពោះ​សប្បុរស​ជន​ដែល​​បានជួយ​​ឧបត្តម ដល់​ជនរងគ្រោះនៅបុរីកីឡា ហើយសូមអោយ​សប្បុរស់​ជនទាំង​ឡាយ​នៅ​តែបន្ត​ជួយពួកគេ ព្រោះពួក​គេកំពង់មានជង្ងឺប្រចាំកាយ គ្មានផ្ទះសំរាប់ស្នាក់នៅ និងគ្មាន​អ្វី​សព្វបែប​យ៉ាង ដោយរដ្ឋាភិបាល​មិន​បានអើពើ និងមិនមានទទួល​ខុសត្រូវក្នុងភាព​ជាអ្នកដឹក​នាំ​បន្តិចណាឡើយ។


សូមរំលឹកថានៅក្នុង​លិខិត ​ដែលចុះហត្ថលេខាដោយ​ ក្រុម​អ្នកតំណាងរាស្ដ្រ​គណបក្ស​​​សម រង្ស៊ី​​ ចំនួន៥​រូបនោះបាន​រៀបរាប់ថា ប្រជាពលរដ្ឋ​ដែល​ត្រូវបាន​បណ្ដេញ​ចេញ និង​បាត់បង់​​​ទ្រព្យសម្បត្តិ​ដោយ​ការ​ឈូសឆាយ ​ដោយ​ខុសច្បាប់​ពី​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច កាល​ពី​ថ្ងៃទី​៣ និង​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១២ មាន​មួយចំនួន​ជា​ពលរដ្ឋ ដែល​ផ្ទុកមេរោគ​អេដស៍ និង​មួយចំនួន​ជា​អតីតយុទ្ធជន​ពិការ ត្រូវ​បាន​អាជ្ញាធរ​រាជធានី និង​ក្រុមហ៊ុន ឲ្យ​ទៅ​រស់នៅ​ឆ្ងាយ​ពី​រាជធានី​ភ្នំពេញ​ប្រមាណ​ជា ៤០ គីឡូម៉ែត្រ​។ ការដែល​ឲ្យ​ប្រជាពលរដ្ឋ​ទាំងនោះ ទៅ​រស់នៅ​ឆ្ងាយ​បែបនេះ​ធ្វើ​ឲ្យ​​ពួកគាត់​ប្រឈមមុខ ​នឹង​ការ​បាត់បង់​ប្រភព​ចំណូលឱកាស​ទទួល​​​បានការ​បណ្ដុះ​បណ្ដាល​​វិជ្ជាជីវៈ ដើម្បី​ពង្រឹង​ភាព​អង់អាច ជា​ពិសេស​ការទទួលបាន​សេវា​សុខភាព និង​ថ្នាំ​ព្យាបាល​​ជំងឺ HIV/AIDS ជាប្រចាំ​ថ្ងៃ សម្រាប់​ការ​សង្គ្រោះ​ជីវិត​។


ក្នុងលិខិមួយទៀតបានលើកឡើងថា បន្ទាប់ពីប្រជាពលរដ្ឋបានតវ៉ាដោយសន្តិវិធី ទាក់​ទង​ទៅ​និង​ការឈូសឆាយផ្ទះរបស់ពួកគេ មានប្រជាពលរដ្ឋចំនួន​៣០នាក់​ត្រូវបាន​គេ​យក​​ទៅ​ឃុំ​​​​ដោយខុស​ច្បាប់ នៅក្នុងមណ្ឌលសង្គមកិច្ចព្រៃស្ពឺ ដែលជាកន្លែងទុក​ប្រជាពលរដ្ឋអនាថា ជន​ក្រីក្រគ្មានទីពឹង ព្រមទាំង យុវជនប្រើប្រាស់គ្រឿងញៀន តែប៉ុណ្ណោះ។ នេះបញ្ជាក់អោយ​​ឃើញថា ក្រសូង​សង្គម​កិច្ចពុំ​បានបំពេញ​​ តួនាទីក្នុងការ​​ពង្រឹង​​​ការអនុវត្តច្បាប់ ព្រមទាំង​ធានាការពារ រក្សាសុវត្ថិភាព និង​ភាពថ្លៃថ្លរ របស់ស្រ្តី និងកុមារ ដួចដែលច្បាប់​បាន​ចែង​នោះ​ទេ។

No comments:

Post a Comment

yes