លោក កឹម សុខា ស្នើលោក សម រង្ស៊ី បន្តការចរចា
ប្រធាន គណបក្ស សិទ្ធិមនុស្ស លោក កឹម សុខា បាន ធ្វើលិខិត ទៅលោក សម រង្ស៊ី ប្រធាន គណ បក្ស ប្រឆាំង ដែល កំពុង ស្ថិត នៅ ក្រៅប្រទេស ដោយ ជម្រុញអោយ បន្ត កា រជួប ជជែក គ្នារវាង ក្រុម ការងារ បង្រួប បង្រួម រវាង គណ បក្ស សម រង្ស៊ី និង គណបក្ស សិទ្ធិមនុស្ស អោយ សម្រេច បាន
នូវ គោល ការ ជំហរ ជាក់ លាក់ ដើម្បី បង្កើត អោយ បាន នូវ ចលនា ប្រជា ធិបតេយ្យ ដ៏ធំមួយ ដើម្បី ការ ផ្លាស់ ប្តូរ។
សូម ជម្រាប ថា ប្រធាន គណបក្ស សម រង្ស៊ី និង គណបក្ស សិទ្ធិមនុស្ស កាល ពីថ្ងៃ ទី១៥ ខែមករា
ឆ្នាំ២០០៩ បាន ចុះ ហត្ថ លេខា លើ សេចក្តី ថ្លែងការណ៏ រួម បង្កើត ចលនា ប្រជា ធិបតេយ្យ ដើម្បី ការ
ផ្លាស់ ប្តូរ ប៉ុន្តែ រហូត មក ដល់ ពេល នេះ នៅ មិន ទាន់ ចេញ ជា រូបរាង នៅ ឡើយ ទេ ។ លិខិត
របស់ ប្រធាន គណបក្ស សិទ្ធិ មនុស្ស ទៅ ប្រធាន គណបក្ស សម រង្ស៊ី បាន ធ្វើ កាល ពីថ្ងៃទី២៥ មករា
ដោយ លោក កឹម សុខា បាន សម្តែង ការ សោកស្តាយ ដែល អស់ រយះ ពេល ជា ច្រើន ខែ កន្លង មក
ហើយ ដែល មិន អាច ជជែក គ្នា ដោយ ផ្ទាល់ អំពី បញ្ហា ប្រទេស ជាតិ។ លោក កឹម សុខា បាន មាន
ប្រសាសន៏ថា ចង់ អោយ គណបក្ស សម រង្ស៊ី បង្ហាញ គោល ជំហរ អោយ បាន ច្បាស់ លាស់ ថា តើ រួប រួម រឺ មិន រួប រួម ។ ហើយ ការ រួប រួម ណា មួយ ដែល គ្រាន់ តែ បែង ចែង អំណាច ឬ ចែក កៅអី
គ្នា អង្គុយ នៅ ក្រោម ផ្លាក បុគ្គល ឬបក្ស ពួក ណា មួយ ដោយ មិន មាន ការ កែទម្រង់ មាន លក្ខណះ ប្រជា ធិប តេយ្យ ផ្ទៃ ក្នុង សម្ព័ន្ធ នោះ មិន ត្រឹម តែ មិន អាច យក ជ័យ ជំនះ លើ គណបក្ស កាន់ អំ ណាច បច្ចុប្បន្ន បាន ទេ ផ្ទុយ ទៅ វិញ និង អាច ឈាន ទៅ ការ បែក បាក់ គ្នា ឬ រលាយ រលំ ទៅ វិញ
ដូច ដែល គណបក្ស ហ្វ៊ុនស៊ិនប៉ិច និង គណបក្ស សម រង្ស៊ី ធា្លប់ ជួប ប្រទះ កន្លង មក។លោក កឹម សុខាបាន បញ្ឆាក់ ថា បើ គ្មាន ការ ប្រថុយ ក៏ គ្មាន ការ ផ្លាស់ ប្តូរ ដែរ ហើយ គណបក្ស សិទ្ធិមនុស្ស ចង់ ឃើញ ការ រួប រួម រវាង គណបក្ស ទាំង ពីរ អោយ សម្រេច បាន ជា លទ្ធផល ជាក់ លាក់ មុនខែកក្កដា ឆ្នាំ២០១១ ពីព្រោះត្រូវយកបញ្ហានេះទៅដាក់ជូនសន្និបាតក្រុមប្រឹក្សាជាតិលើកទី២ របស់ខ្លួននៅខែកក្កដាឆ្នា២០១១ ដើម្បីសុំសេចក្តីសម្រេច
នេះ។
ចំណែកអ្នកនាំពាក្យគណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ បានមានប្រសាសន៏ថា គណបក្ស សម រង្ស៊ី ជាអ្នកនាំមុខក្នុងការបង្រួបបង្រួម និងមានឆន្ទះក្នុងការ
ចរចាដើម្បីបង្រួបបង្រួមកំលាំងប្រជាធិបតេយ្យទាំងអស់ក្នុងប្រទេសកម្ពុជា។
លោក យឹម សុវណ្ណ បានបញ្ឆាក់ថា គណបក្ស សម រង្ស៊ី ចង់អោយគណបក្ស សិទ្ធិមនុស្ស រួមជាមួយគណបក្ស សម រង្ស៊ី បង្កើតជាបក្សរួមមួយហើយដើម្បីតស៊ូក្នុងចលនាប្រជាធិបតេយ្យ។
រីឯមន្ត្រីអ្នកនាំពាក្យអង្គភាពព័ត៏មានប្រតិកម្មរហ័ស នៃទីស្តីការគណរដ្ឋមន្ត្រី លោក ទិត សុធា បានមានប្រសាសន៏ថា គណបក្ស ប្រជាជនកម្ពុជាមិនមានការចាប់អារម្មណ៏ចំពោះការរួបរួមរបស់ក្រុមប្រឆាំងនោះទេ ហើយក៏មិនមានការភ្ញាក់
ផ្អើលអ្វីដែរ។ ហើយវាជាការចាប់ផ្តើមចង់យកឈ្នះគណបក្ស ប្រជាជនកម្ពុជាវាជាការស្រមើស្រម៉ៃ និងនៅឆ្ងាយជាទីបំផុត៕
No comments:
Post a Comment
yes