ប្រជាពលរដ្ឋចំនួន ១១នាក់ ត្រូវបានចាប់ខ្លួន ហើយផ្ទះជិត ៣០០ខ្នងត្រូវបានកម្ទេច ដោយកងកម្លាំងចម្រុះ ដែលបានចុះរុះរើផ្ទះរបស់ប្រជាពលរដ្ឋជិត ១៧៨គ្រួសារ នៅតំបន់បុរីកីឡា ក្នុងខណ្ឌ ៧មករា រាជធានីភ្នំពេញ កាលថ្ងៃទី៣ ខែមករា ឆ្នាំ២០១២។
ការអនុវត្តការរុះរើបានធ្វើឲ្យមានការប៉ះទង្គិចគ្នាចំនួនពីរលើក រវាងប្រជាពលរដ្ឋ និងដោយកងកម្លាំងប្រដាប់អាវុធ។ កងកម្លាំងប្រដាប់អាវុធ បានប្រើដំបងឆក់ ប្រើកាំភ្លើងបាញ់ឡើងលើ និងបាញ់ឧស្ម័នពុលដាក់ប្រជាពលរដ្ឋ ហើយកងកម្លាំងដដែល និងកម្មករក្រុមហ៊ុន បានប្រើដុំថ្មគប់ទៅលើប្រជាពលរដ្ឋទៀតផង។ ចំណែកក្រុមប្រជាពលរដ្ឋក៏បានប្រើដុំថ្ម ដប និងសាំង តតាំងនឹងកងកម្លាំងអាជ្ញាធរដែរ។
ប្រជាពលរដ្ឋ ៨នាក់ក្នុងចំណោមអ្នកដែលត្រូវគេចាប់ខ្លួន បានរងរបួសដោយការការប៉ះទង្គិចគ្នាផង និងដោយកងកម្លាំងអាជ្ញាធរវាយដំបន្ថែមផង។ យ៉ាងហោចណាស់ មន្ត្រីអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងកម្មករក្រុមហ៊ុនចំនួន ៥នាក់ ក៏បានរងរបួសក្នុងហេតុការណ៍នេះដែរ។
កងកម្លាំងអាជ្ញាធររួមទាំងកម្មករក្រុមហ៊ុន ផានអ៊ីម៉ិច ផង សរុបប្រមាណ ៥០០នាក់ ឡានទឹកចំនួន ៤គ្រឿង និងគ្រឿងចក្រ ២គ្រឿង ត្រូវបានប្រើប្រាស់ក្នុងការរុះរើនេះ។
ក្រុមមន្ត្រីសិទ្ធិមនុស្សបានហៅសកម្មភាពរុះរើនេះថា ជាការបណ្ដេញប្រជាពលរដ្ឋតំបន់បុរីកីឡាចេញពីលំនៅឋានរបស់ពួកគាត់។
RFA
No comments:
Post a Comment
yes