សពលោកអៀង សារីត្រូវបាននាំយកទៅធ្វើបុណ្យនៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ
ភ្នំពេញៈ ស្ថានទូតបារាំង និង ស្ថានទូតជប៉ុន ដែលជាសហប្រធាននៃក្រុមមិត្តរបស់អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា មានការសោកស្តាយ ក្រោយពីបានទទួលដំណឹងមរណភាពរបស់លោក អៀង សារី អតីតឧបនាយករដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាប្រជាធិបតេយ្យ កាលព្រឹកពីម្សិលមិញ ខណៈពេលដែលសវនាការលោកកំពុងបន្ត។
យោងតាមសេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា «យើងមានការសោកស្តាយដែលជនជាប់ចោទ បានទទួលមរណភាព មុនការបញ្ចប់ដំណើរការកាត់ក្តី»។
សេចក្តីប្រកាសព័ត៌មានបានអំពាវនាវថា ជាងពេលណាៗទាំងអស់ វាជាការបន្ទាន់ ដែលតួអង្គពាក់ព័ន្ធនានានៅក្នុងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ទទួលខុសត្រូវលើភារកិច្ចរបស់ខ្លួន ដើម្បីធ្វើយ៉ាងណាឲ្យសវនាការកាត់ទោស ជនជាប់ចោទដែលនៅសល់អាចដំណើរការបានដោយត្រឹមត្រូវ មានប្រសិទ្ធភាព និងល្បឿនទៅមុខ និងដើម្បីឲ្យយុត្តិធម៌ ដែលគេទន្ទឹងរង់ចាំជាយូរមកហើយ ក្លាយទៅជាការពិតនៅកម្ពុជា។
No comments:
Post a Comment
yes