សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, January 28, 2012

វៀតណាមត្រូវមាន «ការរីកចម្រើនផ្នែក សិទ្ធិមនុស្ស» ដើម្បីបានអាវុធពីអាមេរិក


 ក្រុមសមាជិកព្រឹទ្ធសភា សហរដ្ឋអាមេរិក ទើបតែបាន បំពេញទស្សនកិច្ច នៅវៀតណាម ក្នុងនោះ មាន លោក John McCain បានថ្លែងថា សហរដ្ឋអាមេរិក មិនព្រមលក់អាវុធ ឲ្យវៀតណាមទេ ដារាប ណាវៀត ណាម មិនព្រមលុបបំបាត់ចោលនូវ «ចរិតអន់ថយ» ផ្នែក សិទ្ធិមនុស្ស ។ កាលពីថ្ងៃសៅរ៍ទី ២២ ខែមករា នៅទីក្រុងបាងកក សមាជិកព្រឹទ្ធសភាអាមេរិក McCain បានថ្លែង ទៅកាន់អ្នកកាសែត ក្រោយពី លោកបានចាកចេញពីវៀតណាមថា រដ្ឋការក្រុង ហាណូយមាន “មានបញ្ជីរាយនាម មួយយ៉ាងវែង” ស្ដីអំពី អាវុធ ដែលខ្លួនចង់ទិញ ។ 
ប៉ុន្តែក្រុមសមាជិកព្រឹទ្ធសភាអាមេរិកបាន ” សង្កត់ ធ្ងន់ទៅភាគីវៀតណាមទាក់ទងដល់បញ្ហា សន្តិសុខ អាមរិក-វៀតណាម ថា មាន ផលប៉ះ ពាល់ផ្ទាល់ ទៅលើបញ្ហាសិទ្ធិ មនុស្ស” ។ លោក McCain បាន និយាយបន្តទៀតថា៖ ”គ្មានការរីក ចម្រើនផ្នែក សិទ្ធិមនុស្ស និងនៅមានចរិតអន់ថយក្នុងវិស័យនេះ ទៀតផង” ។ ក្នុងឱកាសនោះ សមាជិក ព្រឹទ្ធសភា Joe Lieberman បានថ្លែងថា ត្រូវមានការកែតម្រូវពីរដ្ឋសភា អាមេរិក ទើបវៀតណាមអាច ទទួលបានអាវុធ “ពិឃាដមនុស្ស” ។ លោក  Joe Lieberman បានថ្លែងថា៖ “មានប្រ ភេទអាវុធមួយ ចំនួនដែលវៀតណាមចង់ទិញពីយើងខ្ញុំ ឬចង់បានទទួលពីយើងខ្ញុំ ហើយយើងខ្ញុំក៏ចង់ប្រគល់វត្ថុ ទាំងនោះដែរ តែរឿងនោះមិនអាចកើតឡើងបានទេ  ខណៈណាដែលវៀតណាម នៅមិនទាន់ធ្វើ កំណែទម្រង់ ឲ្យ មានការរីកចម្រើនផ្នែក​សិទ្ធិមនុស្ស” ។ សហរដ្ឋអាមរិកមានគោលនយោបាយ ហាមដោះដូរអាវុធជាមួយវៀត ណាម ចាប់ពីឆ្នាំ ១៩៨៤ មក ។ ក្រុមការពាសិទ្ធិមនុស្សបានឲ្យដឹងថា មានក្រុមអ្នកចលនាសង្គមដោយសន្តិវិធី រាប់សិបនាក់ ត្រូវបានកាត់ទោសឲ្យជាប់គុកចាប់តាំង ពីវៀតណាមបានបើកយុទ្ធនាការបង្ក្រាប កាលពីចុងឆ្នាំ ២០០៩ មក បើទោះបីរដ្ឋការ ក្រុងហាណូយ តែងប្រកាសអំពីលទ្ធផលនៃការរីកចម្រើនផ្នែកសិទ្ធិមនុស្ស ដែល ពួកគេ បានធ្វើកំណែទម្រង់ ។ តាមអង្គការឃ្លាំមើលសិទ្ធិមនុស្ស កាលពីឆ្នាំទៅមិញ វៀតណាមបានកាត់ មនុស្សចំនួន ៣៣ នាក់ ក្នុងនោះ មានក្រុម អ្នកសរសេរ ប្លក់អ្នកចលនាសង្គមដោយបានបញ្ចេញ ទស្សនៈ នយោបាយ  និងសាសនា ។  អាជ្ញាធរបានចាប់មនុស្សយ៉ាង ហោចណាស់ ២៧ នាក់ និងឃុំខ្លួន ២ នាក់ រយៈពេល ១ ឆ្នាំដោយមិនបានជំនុំជម្រះក្ដីឡើយ ។ 


វៀតណាមចង់ឲ្យមានកិច្ចពិភាក្សាច្រើនថែមទៀត ជាមួយ សហរដ្ឋអាមេរិក ខណៈដែល ខ្លួន កំពុង មានបញ្ហាតឹងតែងជាមួយចិនទាក់ទងរឿងជម្លោះដែនសាមុទ្រចិន ខាងត្បូង ។ សេចក្ដីថ្លែងនេះ របស់ សមាជិកព្រឹទ្ធសភាអាមេរិក មុនពេលពួកគេធ្វើដំណើរចេញទៅប្រ ទេសភូមា កន្លែងដែល ពួកគេរំពឹងថា នឹងបានពិនិត្យមើលនូវកំណែទម្រង់នយោបាយ របស់របស់រដ្ឋាភិបាល មួយនេះ ដែលបានអនុវត្តកាលប៉ុន្មានខែកន្លងទៅនេះ ៕

No comments:

Post a Comment

yes