សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, January 29, 2012

តើការបោះឆ្នោតព្រឹទ្ធសភា ធ្វើនៅកន្លែងណាខ្លះ នៅថ្ងៃអាទិត្យ ទី២៩មករានេះ ?


 ភ្នំពេញ៖ ​គ​.​ជ​.​ប​. បានប្រកាសថា ទីតាំង​ការិយាល័យ​បោះឆ្នោត និង​រាប់​សន្លឹកឆ្នោត មាន​ចំនួន ៣៣ ការិយាល័យ ចំណុះ​ឲ្យ​មណ្ឌល​ភូមិភាគ​ទាំង​៨ ទូទាំង​ប្រទេស សម្រាប់​ការបោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៣ ឆ្នាំ​២០១២ នៅ​ថ្ងៃ​អាទិត្យ ទី​២៩ ខែ​មករា​នេះ​។​

-​
ភូមិភាគ​ទី​១៖ រាជធានី​ភ្នំពេញ មាន​ចំនួន ២ ការិយាល័យ ស្ថិត​នៅ​វិទ្យាល័យ​បឹងត្របែក​។ 

-​
ភូមិភាគ​ទី​២៖ ខេត្ត​កំពង់ចាម មាន​ចំនួន ៣ ការិយាល័យ ស្ថិត​នៅ​វិទ្យាល័យ​ព្រះសីហនុ ( ក្រុង​កំពង់ចាម )​។ 

-​
ភូមិភាគ​ទី​៣៖ ខេត្ត​កណ្ដាល មាន​ចំនួន ២ ការិយាល័យ ស្ថិត​នៅ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ហ៊ុន​សែន ( ក្រុង​តាខ្មៅ )​។ 

-​
ភូមិភាគ​ទី​៤៖ មាន​ខេត្ត​បាត់ដំបង មាន​ចំនួន ២ ការិយាល័យ ស្ថិត​នៅ​វិទ្យាល័យ​សម្ដេចឪ ( ក្រុង​បាត់ដំបង )​។ ខេត្ត​បន្ទាយមានជ័យ មាន​ចំនួន ១ ការិយាល័យ ស្ថិត​នៅ​សាលា​គរុកោសល្យ​ខេត្ត ( ក្រុង​សេរី​សោភ័ណ )​។ ខេត្តសៀមរាប មាន​ចំនួន ២ ការិយាល័យ ស្ថិត​នៅ​វិទ្យាល័យ​អង្គរ ( ខេត្តសៀមរាប )​។ ខេត្ត​ឧត្តរមានជ័យ មាន​ចំនួន ១ ការិយាល័យ ស្ថិត​នៅ​អនុវិទ្យាល័យ​សំរោង ( ក្រុង​សំរោង )​។ ខេត្ត​ប៉ៃលិន មាន​ចំនួន ១ ការិយាល័យ ស្ថិត​នៅ​វិទ្យាល័យ​ក្រុង​ទេព​និមិ្មត ហ៊ុន សែន ( ក្រុងប៉ៃលិន )​។ 

-​
ភូមិភាគ​ទី​៥៖ មាន​នៅ​ខេត្ត​តាកែវ ចំនួន ២ ការិយាល័យ ស្ថិត​នៅ​វិទ្យាល័យ ជា ស៊ីម តាកែវ ( ក្រុង​ដូន​កែវ )​។ ខេត្ត​កំពត មាន​ចំនួន ១ ការិយាល័យ ស្ថិត​នៅ​អនុវិទ្យាល័យ​កំពត​ក្រុង ( ក្រុង​កំពត )​។ ខេត្ត​កែប មាន​ចំនួន ១ ការិយាល័យ ស្ថិតនៅ​អនុវិទ្យាល័យ​សង្គមរាស្ដ្រនិយម ( ក្រុងកែប )​។ 

-​
ភូមិភាគ​ទី​៦៖ មាន​នៅ​ខេត្ត​ព្រៃវែង ចំនួន ២ ការិយាល័យ ស្ថិត​នៅ​សាលាបឋមសិក្សា​ព្រៃវែង​ក្រុង ( ក្រុង​ព្រៃវែង )​។ ខេត្ត​ស្វាយរៀង មាន​ចំនួន ១ ការិយាល័យ ស្ថិត​នៅ​សាលាបឋមសិក្សា​ព្រះសីហនុ (​ក្រុង​ស្វាយរៀង​)​។ 

-​
ភូមិភាគ​ទី​៧៖ មាន​នៅ​ខេត្ត​កំពង់ស្ពឺ ចំនួន ២ ការិយាល័យ នៅ​វិទ្យាល័យ​សុខា​ផល្លី ( ក្រុង​ច្បារមន )​។ ខេត្ត​កំពង់ឆ្នាំង មាន​ចំនួន ១ ការិយាល័យ ស្ថិត​នៅ​សាលា​គំ​រូប​ក្រុង ( ក្រុង​កំពង់ឆ្នាំង )​។ ខេត្ត​ពោធិ៍សាត់ មាន​ចំនួន ១ ការិយាល័យ ស្ថិត​នៅ​មណ្ឌល​ធនធាន​សាលាបឋមសិក្សា​ពោធិ៍សាត់ ( ក្រុង​ពោធិ៍សាត់ )​។ ខេត្ត​កោះកុង មាន​ចំនួន ១ ការិយាល័យ ស្ថិត​នៅ​មហោស្រព​ខេត្ត ( ក្រុង​ខេមរភូមិន្ទ )​។ ខេត្ត​ព្រះសីហនុ មាន​ចំនួន ១ ការិយាល័យ ស្ថិត​នៅ​សាលាបឋមសិក្សា​ផ្សារលើ (​ក្រុងព្រះសីហនុ​)​។ 

-​
ភូមិភាគ​ទី​៨៖ មាន​ខេត្ត​កំពង់ធំ ចំនួន ១ ការិយាល័យ ស្ថិត​នៅ​សាលាបឋមសិក្សា​កំពង់ធំ​ក្រុង ( ក្រុង​ស្ទឹងសែន )​។ ខេត្ត​ព្រះវិហារ មាន​ចំនួន ១ ការិយាល័យ ស្ថិត​នៅ​វិទ្យាល័យ​ជាស៊ីម ត្បែងមានជ័យ (​ក្រុង​ព្រះវិហារ​)​។ ខេត្ត​ក្រចេះ មាន​ចំនួន ១ ការិយាល័យ ស្ថិត​នៅ​វិទ្យាល័យ​ព្រះកុសុមៈ (​ក្រុង​ក្រចេះ​)​។ ខេត្ត​ស្ទឹងត្រែង មាន​ចំនួន ១​ការិយាល័យ ស្ថិត​នៅ​វិទ្យាល័យ​ព្រះរាជ​បូជនីយកិច្ច (​ក្រុង​ស្ទឹងត្រែង​)​។ ខេត្ត​រតនគិរី មាន​ចំនួន ១​ការិយាល័យ ស្ថិត​នៅ​វិទ្យាល័យ​សម្ដេចឪ​សម្ដេចម៉ែ (​ក្រុង​បាន​លុង​) និង​ខេត្ត​មណ្ឌលគិរី មាន​ចំនួន ១​ការិយាល័យ ស្ថិត​នៅ​សាលា​មត្តេយ្យ​សិក្សា​សង្គម​រាស្ដ្រ​និយម (​ក្រុង​សែន​មនោ​រម្យ​)​។​

​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៣ ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​២៩ ខែ​មករា ឆ្នាំ​២០១២ គ​.​ជ​.​ប​. បាន​ប្រកាស​ពី​ចំនួន​អាសនៈ​នៃ​ព្រឹទ្ធសភា ដែល​ត្រូវ​បោះឆ្នោត​ជ្រើសតាំង មាន​ចំនួន ៥៧ ក្នុងចំណោម​អាសនៈ​ព្រឹទ្ធ​សភា​សរុប ៦១​។ ក្នុងនោះ ២ អាសនៈ ត្រូវ​តែងតាំង​ដោយ​រដ្ឋសភា និង ២ អាសនៈ​ទៀត ត្រូវ​តែងតាំង​ដោយ​ព្រះមហាក្សត្រ​។​

​ការបោះឆ្នោត​ព្រឹទ្ធសភា ធ្វើឡើង ជា​លក្ខណៈ​អសកល គឺមាន​តែ​សមាជិ​ក្រុមប្រឹក្សា​ឃុំ​សង្កា​ត់ និង​សមាជិក​រដ្ឋសភា នៅក្នុង​តំណែង​ប៉ុណ្ណោះ ដែលជា​អ្នក​បោះឆ្នោត​។ 

​គ​.​ជ​.​ប​. បាន​កំណត់​ថា សម្រាប់​ការបោះឆ្នោត​ព្រឹទ្ធសភា នា​ថ្ងៃ​អាទិត្យ​នេះ មាន អ្នកបោះឆ្នោត​សរុប ១១.៤៧០ នាក់​ ​។ ក្នុងនោះ មាន​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ចំនួន ១១.៣៥១ នាក់ ក្នុង​ចំណោម​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​សរុប ១១.៣៥៣ នាក់​។ ចំណែក​សមាជិក​រដ្ឋសភា ឬ​អ្នកតំណាងរាស្ត្រ មាន​ចំនួន ១១៩ រូប ក្នុងចំណោម​សមាជិក​រដ្ឋសភា​សរុប ១២៣ រូប​។​

​ការ​មិន​ស្រង់​ឈ្មោះ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ២ រូប និង​សមាជិក​រដ្ឋសភា ៤ រូប របស់​គណបក្ស​សម​រង្ស៊ី ចូល​ក្នុង​បញ្ជី​បោះឆ្នោត​ព្រឹទ្ធសភា ត្រូវបាន គ​.​ជ​.​ប​. ពន្យល់ថា ដោយសារ​តែ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ និង​សមាជិក​រដ្ឋសភា​ទាំងនោះ បាន​បាត់បង់​តំណែង បាន​សុំ​លាលែង និង​អស់​សមាជិក​ភាពជា​អ្នកតំណាងរាស្ត្រ​។​

​លោក ទេព នីថា អគ្គលេខាធិការ គ​.​ជ​.​ប​. ក៏​បាន​ប្រកាសថា ក្នុង​ចំណោម​អ្នក​បោះឆ្នោត​ព្រឹទ្ធសភា ១១.៤៧០ រូប គឺ​មាន​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ២ រូប និង​តំណាងរាស្ត្រ​ម្នាក់ បាន​ទទួលមរណៈ​ភាព ដែល​មិន​មាន​អ្នក​បោះឆ្នោត​ថ្មី មក​ជំនួស​ទេ​៕​



CEN

No comments:

Post a Comment

yes