សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, January 29, 2012

ការបោះឆ្នោតព្រឹទ្ធសភា បានចាប់ផ្តើមហើយ នៅព្រឹកថ្ងៃអាទិត្យនេះ


ភ្នំពេញ៖ ​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៣ បាន​ចាប់ផ្តើម​ហើយ កាលពី​ម៉ោង ៧ ព្រឹក ថ្ងៃអាទិត្យ ទី​២៩ ខែ​មករា ឆ្នាំ​២០១២​ខណ​:​ដែល​គណបក្ស​ប្រជាជន និង​គណបក្ស​សមរង្ស៊ី ត្រូវ​ប្រកួត​ប្រជែង​គ្នា យក ៥៧ អាសនៈ ក្នុងចំណោម ៦១ អាសនៈ នៅក្នុង​ព្រឹទ្ធសភា​។​

​តាមច្បាប់ នៅ​ព្រឹទ្ធសភា អាសនៈ​ចំនួន​បួន​ផ្សេងទៀត គឺ​អាសនៈ​ចំនួន ២ នឹង​ត្រូវ​បោះឆ្នោត​ជ្រើសតាំង​ដោយ​រដ្ឋសភា ខណៈ​ដែល ២ អាសនៈ​ទៀត នឹង​ត្រូវ​តែងតាំង ដោយ​ព្រះមហាក្សត្រ​។​

​លោក ហ៊ុន សែន អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កណ្តាល នឹង​អញ្ជើញ​ទៅ​បោះឆ្នោត​ព្រឹទ្ធសភា នៅក្នុង​ភូមិភាគ​ទី​៣ ក្នុង​ខេត្ត​កណ្ដាល ស្ថិត​នៅ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ហ៊ុន​សែន ( ក្រុង​តាខ្មៅ )​។ 

លោក ហ៊ុនសែន បានអញ្ជើញទៅបោះឆ្នោត ក្នុងការិយាល័យ ៣០០១ អមដោយ​សមាជិក​រដ្ឋសភា និង​សមាជិកក្រុមប្រឹក្សាឃុំសង្កាត់គណបក្សប្រជាជនកម្ពុជា នៅខេត្ត​កណ្តាល នៅពេលបើក​ការិយាល័យដំបូង នាម៉ោង ៧ ព្រឹកនេះ។

​ចំណែក​លោក ហេង សំរិន ប្រធានរដ្ឋសភា ជាប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អ្នក​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ចាម នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅកាន់​ការិយាល័យ​បោះឆ្នោត នៅ​ទី​រួម​ខេត្ត​កំពង់ចាម ក្នុងភូមិ​ភាគី​ទី​២ ខេត្ត​កំពង់ចាម ស្ថិត​នៅ​វិទ្យាល័យ​ព្រះសីហនុ​។ 

​ជាមួយគ្នា​នោះ លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិមនុស្ស និង​ជា​អ្នកតំណាងរាស្ត្រ មណ្ឌល​កំពង់ចាម ក៏​នឹង​ត្រូវ​ធ្វើដំណើរ ទៅ​បោះឆ្នោត​ព្រឹទ្ធសភា នៅ​ការិយាល័យ​បោះឆ្នោត នៅ​ទី​រួម​ខេត្តកំពង់ចាម ក្នុងភូមិ​ភាគី​ទី​២ ខេត្ត​កំពង់ចាម ស្ថិត​នៅ​វិទ្យាល័យ​ព្រះសីហនុ​។ 

​ដោយឡែក​លោក ញឹក ប៊ុនឆៃ នាយក​ប្រតិបត្តិ ( ប្រធាន ) គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្ត​បន្ទាយមានជ័យ នឹង​ត្រូវ​ទៅ​បោះឆ្នោត នៅ​ភូមិភាគ​ទី​៤ នៅ​ការិយាល័យ​​បោះឆ្នោត ស្ថិត​នៅ​សាលា​គរុកោសល្យ​ខេត្ត ( ក្រុង​សេរី​សោភ័ណ )​។​

​ចំពោះ​លោក​ សម​ រង្ស៊ី ប្រធាន​គណបក្ស​ សម​ រង្ស៊ី និង​ជា​សមាជិក​រដ្ឋសភា​ជាប់​ឆ្នោត​នៅ​ខេត្ត​កំពង់ចាម កំពុង​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស មិន​មាន​សិទ្ធិ​បោះឆ្នោត​ទេ ដោយសារតែ​លោក ​សម ​រង្ស៊ី ត្រូវ​រដ្ឋសភា​ដ៏អយុត្តិធម៌បានលុបឈ្មោះលោកចេញ ព្រោះតែ​ជាប់ពាក់ព័ន្ធក្នុង​រឿង​ព្រំដែន​កម្ពុជា​-​យួនដែលលោក​បាន​ចេញមុខការពារបូរណៈភាពទឹកដីខ្មែរ និងដីស្រែរបស់ប្រជាកសិករ ។​

​រី​ឯ​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​នរោត្តម រណឫទ្ធិ មិន​មាន​សិទ្ធិ​ទៅ​បោះឆ្នោត​ទេ ព្រោះ​​ព្រះអង្គ​បាន​ជាប់ឆ្នោត កាលពី​បោះឆ្នោត​ជ្រើសតាំង​សមាជិក​រដ្ឋសភា កាលពី​ឆ្នាំ​២០០៨ ប៉ុន្តែ​ព្រះអង្គ​បាន​លាលែង ដោយ​ដាក់​ជំនួស​ដោយ​លោក យូ ហុកគ្រី​។​

​លទ្ធផល​បណ្តោះអាសន្ន នៃ​ការបោះឆ្នោត​ព្រឹទ្ធសភា នៅ​ថ្ងៃ​អាទិត្យ​នេះ នឹង​ត្រូវ​ប្រកាស​ដោយ គ​.​ជ​.​ប​នៅ​ម៉ោង ៤ និង ៣០ នាទី​រសៀល ​។​ 

​តាម​ការ​គុណគូរ គឺ​សម្រាប់​ការបោះឆ្នោត​ព្រឹទ្ធសភា នៅ​ថ្ងៃ​អាទិត្យ​នេះ គណបក្ស​សមរង្ស៊ី នឹង​ទទួលបាន​ ១១ អាសនៈ​ ក្នុងចំណោម​អាសនៈ ៥៧​។​

​គ​.​ជ​.​ប​. បានប្រកាសថា សម្រាប់​ការបោះឆ្នោត​ព្រឹទ្ធសភា នា​ថ្ងៃ​អាទិត្យ​នេះ មានតែ​អ្នកបោះឆ្នោត​សរុប ១១.៤៧០ នាក់​ប៉ុណ្ណោះ​។ ក្នុងនោះ មាន​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ មាន​ចំនួន ១១.៣៥១ នាក់ ក្នុង​ចំណោម​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​សរុប ១១.៣៥៣ នាក់​។ ចំណែក​សមាជិក​រដ្ឋសភា ឬ​អ្នក​តំណាង​រាស្ត្រ មាន​ចំនួន ១១៩ រូប ក្នុងចំណោម​សមាជិក​រដ្ឋសភា​សរុប ១២៣ រូប​។​

​សូមរំលឹកថា កាល​ពី​នីតិកាល​ទី​២ គណបក្ស​ប្រជាជន​កម្ពុជា បាន​កាន់កាប់​អាសន​:​ចំនួន ៤៥ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ១២ គណបក្ស​សមរង្ស៊ី ២ ព្រម​ទាំង​ព្រះមហាក្សត្រ តែងតាំង​ចំនួន​២ អាសនៈ ក្នុងចំណោម​អាសនៈ​ព្រឹទ្ធ​សភា​សរុប ៦១៕​

No comments:

Post a Comment

yes