ភ្នំពេញ៖ រដ្ឋសភាជាតិនៅថ្ងៃទី៣ខែកុម្ភៈឆ្នាំ២០១២នេះបានប្រជុំពេញអង្គពិភាក្សាឆ្លងលើសេចក្តី
ព្រាងច្បាប់ស្តីពីលទ្ធកម្មសាធារណៈតាមសំណើររបស់រដ្ឋាភិបាល ហើយការអនុម័ត្តលើសេចក្តី
ព្រាង ច្បាប់ នោះមានសម្លេង គាំទ្រ៨៤លើ៨៤បើទោះបីជាពុំមានវត្តមាន សមាជិកសភា គណបក្ស
ប្រឆាំង ចូលរួម ប្រជុំក្នុងសភាជាតិក៍ដោយតែការអនុមត្ត័លើសេចក្តីពា្រងនេះក៍ដូចជាសេចក្តីព្រាង
ច្បាប់នានាពុំមានឧបសគ្គឡើយ។
លោក គាត ឈន់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុបានមានប្រសាសន៍ បន្ទាប់ពីសភាជាតិអនុមត្ត័ លើ សេចក្តីពា្រងច្បាប់នេះដោយបញ្ជាក់ថាក្រោយពីប្រកាសឲ្យប្រើដោយព្រះរាជក្រមគឺច្បាប់ស្តីពី
លទ្ធកម្មសាធារណះដែលសភាជាតិអនុមត្ត័នៅពេលនេះនិងក្លាយជាឧបករណ៍ច្បាប់ដ៍សំខានមួយទៀត សម្រាប់ រាជរដ្ឋាភិបាលក្នុងការអនុវត្តន៍ច្បាប់លទ្ធកម្មសាធារណះប្រកប ដោយតម្លាភាព គណនីភាព នឹងភាពជឿទុកចិត្តបាន និងទប់ស្កាត់អំពើពុករលួយដែលនាំដល់ការខាតបង់ថវិការ
ជាតិនិងដើម្បី បន្តការកំណេទម្រង់ហិរញ្ញវត្ថុសាធារណះ។
សេចក្តីពា្រងច្បាប់ស្តីពីលទ្ធកម្មសាធារណៈដែលដាក់ជូនរដ្ឋសភាជាតិអនុមត្ត័នៅពេលនេះមានចំនួន១៤ជំពូកនិងចែកចេញជា៧៦មាត្រានិងមានវិសាលភាពគ្របដណ្តប់់គ្រប់កិច្ចលទ្ធកម្មសាធារណះទាំងអស់ទាំងអស់ក្នុងប្រទេសកម្ពុជាដោយមិនគិតពីប្រភពធនធានលើកលែងតែលទ្ធកម្មកិច្ចលទ្ធកម្មក្រោមគំរោងហិរញ្ញប្បទានដោយដៃគូអភិវ្ឍដែលមានចែងក្នងគោលការណែនាំនិងនីតិវិធីលទ្ធកម្មក្នុងកិច្ចព្រមព្រាងហិរញ្ញប្បទាន កិច្ចលទ្ធកម្មដែលប៉ះពាល់ដល់ការសម្ងាត់ ក្នុងវិស័យការពារជាតិ
និងសន្តិសុខ សាធារណះ ការលក់ និងការចាត់ចែងទ្រព្យសម្បត្តិរដ្ឋ និងការផ្តល់សម្បទានផ្សេង របស់រដ្ឋដែល ត្រូវ អនុលោមតាមច្បាប់និងបទបញ្ញត្តិដោយឡែក។
នៅក្នុងសេចក្តីព្រាងច្បាប់នោះបានបញ្ជាក់នៅក្នុងជំពូកទី១២ស្តីពីទោសប្បញ្ញត្តិមានចំនួន៩មាត្រា(មាត្រា៦៥ដល់មាត្រា៧៣)ដែលចែងអំពីទោសទណ្ឌចំពោះអ្នករាជការសាធារណះគ្រប់លំដាប់ថ្នាក់ អ្នកដេញថ្លៃ អ្នកផញកត់ផ្គង់ ឬអ្នកទទួលការដែលប្រព្រឹត្តល្មើសនិងបទបញ្ញត្តិនៃច្បាប់នេះឬមាន
ពាក់ព័ន្ធនិងអំពើពុករលួយ អំពើបន្លំ អំពើឃុបឃិត ឬអំពើបង្ខិតបង្ខំនៅក្នុងដំណើរលទ្ធកម្ម៕
ពាក់ព័ន្ធនិងអំពើពុករលួយ អំពើបន្លំ អំពើឃុបឃិត ឬអំពើបង្ខិតបង្ខំនៅក្នុងដំណើរលទ្ធកម្ម៕
KMN-Radio
No comments:
Post a Comment
yes