Tuesday, January 3, 2012
ប្រាក់ឧបត្ថម្ភ៥ដុល្លារដល់កម្មករកាត់ដេរចាប់អនុវត្តពីខែមករានេះតទៅ
ភ្នំពេញ ៖ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងសង្គកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា និងជាប្រធានក្រុមការងារទំនាក់ទំនងវិជ្ជាជីវៈ បានមានប្រសាសន៍ថា ការឧបត្ថម្ភប្រាក់៥ ដុល្លារដល់កម្មកររោងចក្រចាប់ផ្ដើមអនុវត្តពីខែមករា ឆ្នាំ២០១២នេះតទៅ ដែលប្រាក់គោលរបស់កម្មករកាលពីមុនទទួលបានប្រាក់ខែ៦១ដុល្លារ ត្រូវឡើងដល់៦៦ដុល្លារក្នុងមួយខែ។
ការផ្ដល់ប្រាក់ឧបត្ថម្ភ៥ដុល្លារដល់កម្មករ កម្មការិនីនេះ ត្រូវបានលោក ហ៊ុន សែន ប្រកាសកាលពីពេលថ្មីៗនេះដើម្បីបង្កើនជីវភាពរស់នៅ របស់កម្មករឲ្យកាន់តែប្រសើរឡើង។ បន្ទាប់ពីលោក ហ៊ុន សែន ប្រកាសជាផ្លូវការធ្វើឲ្យមានការគាំទ្រយ៉ាងខ្លាំងពីអង្គការ ក្រៅ រដ្ឋា ភិបាល សហជីព និងកម្មករ កម្មការិនី ព្រមទាំងថៅកែរោងចក្រផងដែរ។
លោក អ៊ិត សំហេង បានមានប្រសាសន៍បន្តថា ការឧបត្ថម្ភប្រាក់៥ដុល្លារដល់កម្មករបន្ថែមលើ ប្រាក់ខែគោលនោះត្រូវអនុវត្តនិងគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាលចាប់ពីខែមករា ឆ្នាំ២០១២នេះតទៅ៕
កម្ពុជាថ្មី
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
yes