សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, January 28, 2012

លោក ហូរ វ៉ាន់​៖ សមាជិក​ក្រុមប្រឹក្សា​គណបក្ស សម រង្ស៊ី ២៩៩ នាក់ នៅ​ភ្នំពេញ មិន​ចាកចេញ​ទៅណា​ទេ


ភ្នំពេញ៖ ​ប្រធាន​ក្រុមប្រឹក្សា និង​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ នៃ​គណបក្ស សម រង្ស៊ី លោក ហូរ វ៉ាន់ បាន​ប្រាប់​ឲ្យ​ដឹងថា សមាជិក​ក្រុមប្រឹក្សា​គណបក្ស សម រង្ស៊ី ដែលជា​អង្គ​បោះឆ្នោត​នៅ​មណ្ឌល​ភូមិភាគ​១ រាជធានី​ភ្នំពេញ សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នា​ថ្ងៃទី​២៩ មករា ឆ្នាំ​២០១២ គឺមាន​ចំនួន ២៩៩ នាក់ ដែលជា​អង្គ​បោះឆ្នោត បូក​ទាំង​អ្នកតំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ ចំនួន ៥ រូប​ទៀត គឺ​មិនបាន​ចាកចេញ​ទៅណា​ទេ​។​

​សូមជម្រាបថា សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជា​អង្គ​បោះឆ្នោត​របស់​គណបក្ស សម រង្ស៊ី ទូទាំងប្រទេស មាន​ចំនួន​សរុប ២.៦៦០ នាក់ រួមទាំង​អ្នកតំណាងរាស្ត្រ ២២ រូប គឺជា​អ្នកបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នា​ថ្ងៃអាទិត្យ ទី​២៩ ខែមករា ឆ្នាំ​២០១២​។​

​តំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី សរុប មាន ២៦ រូប តែ ៣ រូប បាន​លាលែង និង​លោក សម រង្ស៊ី ត្រូវបាន​រដ្ឋសភា លុបឈ្មោះ​ចេញ ដោយសារតែ​ជាប់ទោស ក្នុង​រឿង​ព្រំដែន​កម្ពុជា និង​វៀតណាម​។ អ្នកតំណាងរាស្ត្រ ៤ រូប របស់​គណបក្ស​សមរ​ង្ស៊ី មិនមាន​សិទ្ធិ​បោះឆ្នោត​ទេ​។​

No comments:

Post a Comment

yes