សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, January 28, 2012

ស្លាកគណបក្ស សម រង្ស៊ី ត្រូវជនមិនស្គាលមុខលួចបំផ្លាញ


ភ្នំពេញ៖ ស្លាកគណបក្ស សម រង្ស៊ី នៅក្នុងសង្កាត់​ស្ពានថ្ម ខណ្ឌង្កោ​រាជធានីភ្នំពេញ​ត្រូវបាន​ជន​មិន​ស្គាលមុខលួចបំផ្លាញ កាលពីយប់ថ្ងៃទី២៣​ ខែមករា ឆ្នាំ២០១២។ នេះ​ដោយ​​យោង​តាមពាក្យ​បណ្តឹង​របស់អ្នកស្រី ហ៊ីង សុក្ខុំម ជាក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​មកពី​គណបក្ស​​សម រង្ស៊ី ដែលបាន​ទៅ​ដាក់​នៅ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកាល ពីថ្ងៃទី២៤ ខែមករា​ឆ្នាំ២០១២។


នៅក្នុងខ្លឹមសារនៃបណ្តឹងបានលើកឡើងថា ស្លាកគណបក្ស សម រង្ស៊ី ត្រូវបានជន​មិនស្គាល់​មុខ​បាន​យកទឹកថ្នាំពណ៌ទៅលាបពីលើ ដែលស្លាកនោះគណបក្ស សម រង្ស៊ី ទើប​តែបានលើ​ឡើង​នៅ​ព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១២ នៅផ្ទះអ្នកស្រី ម៉ី សឿន ជាចៅសង្កាត់ រងទី២ ភូមិ ហា សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។​ ក្នុងបណ្តឹងបាន​បញ្ជាក់ថា ពេលដែលកើត​ហេតុគឺ​វេលាម៉ោង​ប្រហែល១២អាធ្រាត ដូចនេះម្នាស់ផ្ទះមិនអាច​មើលជនដែលប្រព្រឹត្តច្បាស់ទេ។


អ្នកស្រី ហ៊ីង សុក្ខុំ បានមានប្រសាសន៏ថា ការបំផ្លាញស្លាកគណបក្ស សម រង្ស៊ី បែប​​នេះ​ជា​រឿងមួយ​ដែល លើ្មសច្បាប់ស្តីពីរគណបក្សនយោបាយ និងជាការ​រំលោភ​លើ​ច្បាប់​ ស្តីពី​យុទ្ធនាការណ៏​ឃោសនាបោះឆ្នោតព្រឹទ្ធសភា ។ ហើយអ្នកស្រីបាន​ស្នើអោយអាជ្ញាធរ​ត្រូវ​​តែ​ស្វែងរកជន​ដែល​ប្រព្រឹត្ត យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់​ និងស្នើអោយសងរាល់​ការ​ខូចខាត ដែលជន​ល្មើស​បានធ្វើអោយខូច។


សូមរំលឹកថា កន្លងមកស្លាកគណបក្ស សម រង្ស៊ី តែងតែ​ត្រូវបានជន​មិនស្គាល់​មុខ​លួច​​បំផ្លាញ មិន​មែនតែនៅរាជធានីភ្នំពេញនោះទេ គឺស្ទើតែគ្រប់ខេត្តក្រុង។ 

No comments:

Post a Comment

yes