សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, January 19, 2012

កាត់"ប្រដាប់ភេទ"កូនប្រុស ដោយសារចង់បានកូនស្រី


 ស្ដ្រីម្នាក់នៅក្នុងទីក្រុង Yancheng ខេត្ត Jiangsu ប្រទេសចិន ទើបត្រូបបានតុលាការកាត់អោយ 
ជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ ដោយសារបានកាត់ប្រដាប់ភេទកូនប្រុសអាយុ ៥ខែ របស់ខ្លួនព្រោះ
តែចង់បានកូនស្រី។

ទំព័រ Jinling កាលពីម្សិលមិញបានចេញផ្សាយថា ស្ដ្រីជាម្ដាយឈ្មោះ Xiao Meng អាយុ ២៣ឆ្នាំ
ឆ្លងទន្លេបានកូនប្រុសម្នាក់(ឈ្មោះ Yaya) កាលពីខែមិនា ឆ្នាំ ២០១១។ ស្វាមី និងម្ដាយក្មេករបស់
ស្ដ្រីនេះប្រាប់ថា បន្ទាប់ពី Yaya ត្រូវបានបង្កើត Xiao Meng តែងរអ៊ូម្នាក់ឯង៖ "ខ្ញុំចង់បានកូនស្រី"។

ចំណែកស្វាមីរបស់ស្ដ្រីនេះថ្លែងថា ប្រពន្ធរបស់ខ្លួនតែងវាយ និងច្របាច់កកូនប្រុសនេះ។ ប៉ុន្ដែគាត់
គិតថា ប្រពន្ធរបស់ខ្លួនប្រហែលជាតូចចិត្ដតិចតួចនៅពេលបង្កើតបានកូនប្រុស ហើយខ្លួនក៏មិនបាន
ចាប់អារម្មណ៍។ 

កាលពីថ្ងៃទី ១៥ ខែសីហាកន្លងទៅ បន្ទាប់ពីបានឮសម្លេងកូនយំ ម្ដាយក្មេករបស់ស្ដ្រីនេះក៏រត់ចូល
ទៅក្នុងបន្ទប់ ស្រាបតែបានឃើញប្រដាប់ភេទរបស់ចៅខ្លួន ត្រូវកូនប្រសារយកកន្ដ្រៃកាត់ដាច់រួច
ទៅហើយ។

ភ្លាមនោះ ក្មេងប្រុសនេះក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ក្មេងប្រុសរងគ្រោះនេះមិនមានគ្រោះ
ថា្នក់ដល់ជីវិតនោះទេ គេអាចនោមបានដូចធម្មតា ក្រោយពេលត្រូវបានព្យាបាលនៅសៀងហៃ។ 
ប៉ុន្ដែក្រុមគ្រូពេទ្យនិយាយថា ប្រដាប់ភេទរបស់ក្មេងនេះមិនអាចមានមុខងារដូចដើម។

នៅក្នុងតុលាការ Xiao Meng បានទទួលស្គាល់ថា ខ្លួនបានទិញកន្ដ្រៃមួយ និងបានកាត់ដាច់
ប្រដាប់ភេទកូនប្រុសរបស់ខ្លួន ដោយសារតែចង់បានកូនស្រី និងមិនបានដូចបំណង។ ស្វាមីរបស់
ស្ដ្រីនេះ និយាយថា Xiao Meng ធ្លាប់បានគិតថា កូនប្រុសគឺជាអម្រែកធ្ងន់ ព្រោះថាពុកម្ដាយនឹង
ត្រូវទិញផ្ទះ និងការប្រពន្ធអោយវា ដូច្នេះក៏បានសម្រេចចិត្តប្រព្រឹតបែបនេះ៕


CamNews

No comments:

Post a Comment

yes