សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, January 29, 2012

លោក ហ៊ុន សែន អនុញ្ញាតឲ្យប្រធានក្រុមហ៊ុនចំការកៅស៊ូមកពីម៉ាឡេស៊ីចូលជួប


 ភ្នំពេញ៖ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីដ៏មានឥទ្ធិពលនៅកម្ពុជាបានអនុញ្ញាតឲ្យ ប្រធាន​អាជ្ញាធរ​អភិវឌ្ឍន៍ឩស្សាហកម្មកៅស៊ូខ្នាតតូច នៃប្រទេសម៉ាឡេស៊ីលោក Tan Sri Abdul Rahim  Bin Tamby Chik ចូលជួបសំដែងការគួរសម និងសំណេះសំណាល កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១២​ នៅវិមាន សន្តិភាព នៅភ្នំពេញ។



នាឱកាសនោះលោកTan Sri Abdul Rahim Bin Tamby Chik បានសុំការគាំទ្រពីលោក ហ៊ុន សែន ក្នុងការស្វែងរកលទ្ធភាពវិនិយោគដាំដុះ ដំណាំកៅស៊ូនៅកម្ពុជា។



ជាការឆ្លើយតបលោក ហ៊ុន សែន បានប្រាប់ឲ្យលោក Tan Sri Abdul Rahim Bin Tamby Chik ពីលទ្ធភាពចូលរួមសហការជាមួយក្រុមហ៊ុនចំការកៅស៊ូដែលមានស្រាប់នៅ កម្ពុជា ហើយសុំ​ឲ្យ បន្ត ជួបពិភាក្សា ជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ កម្ពុជា លើបញ្ហា​វិនិយោគនេះ៕

No comments:

Post a Comment

yes