សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, March 10, 2012

www.dap-news.com
 LONDON : ផលិតផលឧស្សាហកម្ម របស់ចក្រភពអង់គ្លេស មានការធ្លាក់ចុះរហូតដល់ ៣,៨ភាគរយ ក្នុងខែមករា ឆ្នាំ២០១២ កន្លងទៅនេះ ដែលនេះជាការ ធ្លាក់ចុះ មួយដែលមានលក្ខណៈ បន្តបន្ទាប់ គ្នា ក្នុងរយៈពេលប៉ុន្មាន ឆ្នាំកន្លងទៅនេះ។ នេះបើយោងតាម ការលើកឡើងរបស់មន្ត្រី ទទួលបន្ទុកផ្នែក ស្ថិតិ ជាតិ បានឲ្យដឹង កាលពីថ្ងៃសុក្រ ទី៩ ខែមករា ឆ្នាំ២០១២ កន្លងទៅនេះ ។
យោងតាមទីភ្នាក់ងារសារ ព័ត៌មាន ចិនស៊ិនហួ ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០១២ នេះ បានឲ្យដឹង ដោយ យោង តាមតួលេខចេញពី ស្ថិតិជាតិប្រចាំចក្រភពអង់គ្លេស ថា ផលិតផលផ្នែកធនធានរ៉ែ និង ថាមពលត្រូវធ្លាក់ចុះ រហូតដល់ ២១,៣ភាគរយក ខណៈដែលផ្នែកនីមួយ ត្រូវធ្លាក់ចុះ៩,៣ភាគរយ ។
ទោះបីជាយ៉ាងនេះ ក្តីផ្នែកគ្រប់គ្រងធនធានទឹក និងកាកសំណល់ បែរជាមានការកើនឡើង ០,៥ភា គរយ។ ជាមួយគ្នានេះដែរ វិស័យឧស្សាហកម្ម ក្នុងចក្រភពអង់គ្លេសអាចមានការកើនឡើង តិចតួច ដោយសារផលិតផល ផ្នែកគ្រឿងយន្តដឹកជញ្ជូន មានការកើនឡើង រហូតដល់ ៦,៧ភាគរយ ៕

No comments:

Post a Comment

yes