សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, April 5, 2012

រលក​ដុត​សម្លាប់​ខ្លួន​ទីបេ ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្រ្ត

ក្រុង​ប៉េកាំងៈ ​ពលរដ្ឋ​ទីបេ​រាប់​សិប​នាក់ បាន​ដុត​សម្លាប់​ខ្លួន​មួយ​ឆ្នាំ​កន្លង​ទៅ​នេះ​ដើម្បី​តវ៉ា​នឹង​ការ​គ្រប់ ​គ្រង​របស់​ចិន ដែល​ជួន​កាល​ផឹក​ប្រេង​កាត​ដើម្បី​បំផ្ទុះ​ពី​ក្នុង​ខ្លួន ជា​រលក​ដ៏​ធំ​បំផុត​មួយ​នៃ​ការ​ដុត​សម្លាប់​ខ្លួន​ខាង​នយោបាយ​នៅ​ក្នុង ប្រវត្តិសាស្រ្ត​ថ្មី​ៗនេះ​។
ប៉ុន្តែ​ការ​តវ៉ា​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ទាំង​នេះ ភាគ​ច្រើន​ពុំ​មាន​គេ​ចាប់​អារម្មណ៍​ទេ​នៅ​ក្នុង​ពិភព​មួយ​ដែល​ធំ​ជាង​នេះ។ បញ្ហា​នេះ​មាន​មួយ​ផ្នែក​ដោយ​សារ​ការ​បង្ក្រាប​សន្តិសុខ​ចិន​នៅ​ក្នុង​តំបន់​បាន​រារាំង​អ្នក​កាសែត​មិន​ឲ្យ​យក​ព័ត៌​មាន​។
ខណៈ​អ្នក​លក់​ផ្លែ​ឈើ​ម្នាក់​នៅ​ប្រទេស​ទុយនីស៊ី​ដែល​បាន​ដុត​ខ្លួន​ឯង កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១០ បាន​ទទួល​កិត្តិយស​ដោយ​ការ​អុជ​បញ្ឆេះ​ចលនា​លទ្ធិ​ប្រជាធិបតេយ្យ ​រដូវ​ផ្ការីក​នៅ​អារ៉ាប់​ ការដុត​សម្លាប់​ខ្លួន​នៅ​ទីបេ រហូត​មក​ដល់​នឹង​ពេល​នេះ ​មិន​បាន​ញ៉ាំង​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ទៅ​តាម​ការ​ទាមទារ​របស់​អ្នក​ តវ៉ា ដែល​សុំ​បញ្ចប់​ការ​ជ្រៀតជ្រែក​ពី​រដ្ឋាភិបាល​ក្នុង​តំបន់​របស់​ពួក​គេ និង​ការ​វិល​ត្រឡប់​មក​វិញ​របស់​សម្តេច​សង្ឃ​ដាឡៃ ឡាម៉ា ដែល​និរទេស​ព្រះ​កាយ​នោះ​ទេ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​តាម​ប្រវត្តិសាស្រ្ត​ក្រុម​អ្នក​ជំនាញ បាន​ពណ៌នាការ ដុត​សម្លាប់​ខ្លួន​នេះ​ថា​ជា​ទម្រង់​នៃ​ការ​តវ៉ា​ដ៏​មាន​ឥទ្ធិពល​មួយ និង​ជា​ការ​ដុត​សម្លាប់​ខ្លួន​នៅ​ទីបេ អាច​នាំ​ទៅ​រក​ការ​បះបោរ កាន់​តែ​ធំ ឬ​កកូរ​កកាយ​សម្ពាធ​ពី​អន្តរជាតិ​កាន់​តែ​ធំ​លើ​ក្រុង​ប៉េកាំង​។
ក្រុម​អ្នក​តវ៉ា​ទីបេ បាន​ដុត​ខ្លួន​ឯង​នៅ​តាម​ទីផ្សារ ផ្លូវ​ធំ​ៗ ជំរំ​យោធា និង​និមិត្ត​រូប​ជាច្រើន​ទៀត​នៃ​អំណាច​របស់​រដ្ឋាភិបាល​នៅ​ចិន​ភាគ​ខាង​ លិច​ ភាគ​ច្រើន​នៅ​ក្នុង​ស្រុក​ដាច់​ស្រយាល​មួយ​គត់​។ ភាគ​ច្រើន​នៃ​អ្នក​តវ៉ា គឺជា​សមាជិក​នៃ​បព្វ​ជិត​ព្រះ​ពុទ្ធសាសនា​។ ថ្មីៗ​បំផុត​នេះកាល​ពី​ថ្ងៃ​សុក្រ​មាន​ព្រះ​សង្ឃ​ពីរ​អង្គ ព្រះ​ជន្ម​២១ ​និង​២២ ​ព្រះ​វស្សា​ ។
សាស្ដ្រាចារ្យ​សង្គម​វិជ្ជា​នៃ​សាកល​វិទ្យាល័យ​អុកស្វឺដ លោក ម៉ៃឃើល ប៊ីក ដែល​បាន​សិក្សា​ពី​អត្តឃាត​​បណ្តាល​មក​ពី​នយោបាយ​បាន​និយាយ​ថា​៖​«ក្នុង​ កម្រិត​នេះ វា​គឺជា​រលក​នៃ​ការ​ដុត​សម្លាប់​ខ្លួន​ធំ​បំផុត​មួយ​ក្នុង​រយៈ​ពេល​៦ ទសវត្សរ៍​មក​នេះ។ ជា​ពិសេស​ វា​កើត​នៅ​ក្នុង​តំបន់​តូច​មួយ​របស់​ចិន​ និង​នៅ​ក្នុង​ក្រុម​ជន​ជាតិ​ភាគ​តិច​តូច​មួយ បើ​និយាយ​ពី​កម្លាំង​ប្រៀប​ធៀប​នឹង​​ចំនួន​ប្រជាជន​វិញ វាហាក់​ដូច​ជា​កាន់​តែ​ធំ​ខ្លាំង​ណាស់​»​។
ក្រុម​អ្នក​ជំនាញ និយាយ​ថា ការ​ដុត​សម្លាប់​ខ្លួន​៣២​ករណី​ក្នុង​រយៈ​ពេល​ជាង​មួយ​ឆ្នាំ គឺ​លឿន​ជាង​ការ​តវ៉ា​ធ្វើ​អត្ត​ឃាត​ដុត​ខ្លួន​ឯង នៅក្នុង​សង្គ្រាម​វៀតណាម​ និង​ចលនា​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កូរ៉េ​ខាង​ត្បូង​។
លោកប៊ីក បាន​ថ្លែង​ថា វា​លើស​និស្សិត​ឥណ្ឌា​ជាង​១០០​នាក់​ដែល​បាន​ដុត​ខ្លួន​ឯង​ដើម្បី​តវ៉ា​ សំណើ​វិធាន​ការ​មូលដ្ឋាន​វណ្ណៈ​កាល​ពី​ឆ្នាំ​១៩៩០​៕

No comments:

Post a Comment

yes