គ្មានលុយសំរាប់បញ្ចុះសពឪពុក ក្មេងប្រុសម្នាក់អាយុ៩ឆ្នាំ រួមជាមួយប្អូនស្រីអាយុ៤ឆ្នាំ
រស់នៅXianyang, Shaanxi ប្រទេសចិន បានលុតជង្គង់នៅចិញ្ចើមផ្លូវដើម្បីសុំលុយពី
អ្នកដំណើរ។ ទិដ្ឋភាពនេះបានធ្វើឲ្យមនុស្សជាច្រើនបានឆ្លងកាត់ទីនោះ ទប់ទឹកភ្នែកមិន
ឲ្យស្រក់មិនបានឡើយ។

ការរំជួលចិត្ត និងមនោសញ្ចេតនារបស់ក្មេងទាំងពីរមានចំពោះឪពុកដែលទើបបាត់បង់ជីវិត បាន
ធ្វើអោយមនុស្សជាច្រើនដែលបានឆ្លងកាត់តាមផ្លូវនោះនាំគ្នាចូលរួមឧបត្ថមដល់ក្មេងទាំងពីរ។
អ្នកមិនសូវសំបូរលុយ បានឲ្យ៥០ Yuan(ប្រហែល៧,៨$) អ្នកមានច្រើនក៏ឲ្យ១០០ Yuan(ប្រហែល
១៥,៦$) ហើយក៏មានអ្នកឲ្យជាកំរងផ្កាជាដើម។ សរុបមកដល់ពេលនេះ ប្រាក់បានមកពីការឧបត្ថម
របស់អ្នកដំណើរមានចំនួន៣.០០០ Yuan(ប្រហែល ៤៧១$) ហើយ។

អ្នកដំណើរមានការរំជួលចិត្តយ៉ាងពន់ពេក ពេលឃើញក្មេងពីរនាក់បងប្អូនលុតជង្គង់
តាមផ្លូវសុំលុយដើម្បីបញ្ចុះសពឪពុក
តាមផ្លូវសុំលុយដើម្បីបញ្ចុះសពឪពុក
តារាងឈ្មោះអ្នកចូលរួមឧបត្ថមត្រូវបានបិទនៅលើជញ្ជាំងជិតបន្ទប់បង្គន់អនាម័យសាធារណៈ
នេះជាការចង់បង្ហាញពីការថ្លែងអំណរគុណរបស់ក្មេងទាំងពីរចំពោះទឹកចិត្តដ៏ល្អរបស់អ្នកចូល
រួមឧបត្ថម។
តាមកាសែតSina លោក Jiangជាឪពុករបស់ក្មេងទាំងពីរខាងលើ មានដើមកំណើតនៅខេត្ត
Sichuan។ ៣០ឆ្នាំមុន ព្រោះតែស្ថានភាពគ្រួសារមានការលំបាកខ្លាំង គាត់ក៏បានធ្វើដំណើរ
មកទីក្រុងXianyang ដើម្បីរកប្រាក់ចញ្ចឹមជីវិតដោយប្រកបមុខរបរជួសជុលនាឡិកា។ នៅទីនេះ
គាត់ក៏បានចញ្ចឹមក្មេងកំព្រាម្នាក់ តែ២ឆ្នាំក្រោយមកក្មេងនោះក៏បានស្លាប់ទៅ។

តារាងឈ្មោះអ្នកចូលរួមឧបត្ថមក្មេងទាំងពីរ
ក្រោយមក លោកJiang ក៏បានរៀបការជាមួយនារីម្នាក់ដែលមានជំងឺសសៃប្រសាទ និងកើតបាន
កូនប្រុសមួយ។ ស្ថានភាពគ្រួសារកាន់តែលំបាកខ្លាំងឡើង នៅពេលដែលគាត់ទទួលចញ្ចឹមថែម
កូនស្រីអាយុ៤ឆ្នាំម្នាក់ទៀត។ អ្នកទាំងបួនបានរស់នៅក្នុងផ្ទះមួយដែលគេបោះបង់ចោល ជិតបន្ទប់
បង្គន់សាធារណៈ។ ដោយហេតុគ្មានប្រាក់ កូនទាំងពីររបស់គាត់ពុំបានចូលសាលាឡើយ។
ក្តីស្រមៃរបស់លោកJiang ពេលនៅរស់ គាត់ចង់នាំគ្រួសារវិលត្រលប់ទៅស្រុកកំណើតវិញ។ ប៉ុន្តែ
កាលពីថ្ងៃទី21/5 គាត់បានជិះកង់មិនបានប្រុងប្រយ័ត្នក៏ដួល ហើយត្រូវបានគេនាំទៅសង្រ្គោះបន្ទាន់
នៅមន្ទីរពេទ្យ។ ៥ថ្ងៃក្រោយមកគាត់ក៏បានលាចាកលោកទៅ ព្រោះតែដាច់សសៃឈាមខួរក្បាល។
លោក Jiang បានចាកចេញទៅដោយបន្សល់ទុកឲ្យប្រពន្ធដែលសសៃប្រសាទ និងកូនតូចៗពីរនាក់
គ្មានទីបង្អែក និងគ្មានញាតិសន្តានទាំងអស់៕

No comments:
Post a Comment
yes