ព្រះមហាក្សត្រខ្មែរ ព្រះបាទ នរោត្តម សីហមុនី។ រូបថត ផា លីណា
ភ្នំពេញៈព្រះមហាក្សត្រ នរោត្តម សីហមុនី បានអំពាវនាវឲ្យអ្នកបោះឆ្នោត កុំចុះញ៉ម នឹងការបំភិតបំភ័យ ពីគណបក្សនយោបាយណាក៏ដោយ ឬជនណាក៏ដោយ នៅមុនការបោះឆ្នោតឃុំ-សង្កាត់ នៅថ្ងៃអាទិត្យនេះ។ សេចក្តីអំពាវនាវនេះ បានចេញផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប កាលពីថ្ងៃម្សិលមិញ។
សេចក្តីថ្លែង ដែលឡាយព្រហស្ថលេខាថ្ងៃទី ៩ ខែមីនា ព្រះអង្គ បានមានបន្ទូលថា៖ «ខ្ញុំសូមអំពាវនាវជាសាធារណៈដល់ជនរួមជាតិ បងប្អូនប្រុសស្រី កូន និងកូនចៅ កុំខ្លាចការគាបសង្កត់ ការបំភិតបំភ័យ ឬការគំរាមកំហែងពីជន ឬគណបក្សនយោបាយណាក៏ដោយ»។
លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានថ្លែងថា គ.ជ.ប បានទទួលពាក្យបណ្តឹង ពីករណីគំរាមកំហែងចំនួន ១០ និងករណីប្រើភាសាជេរប្រមាថចំនួន ១០ ទៀត ដែលជាចំនួនតិចជាងការបោះឆ្នោតលើកមុន។
លោកបានបញ្ជាក់ថា៖«យើងបានទទួលពាក្យបណ្តឹងជាច្រើន ទាក់ទងនឹងការគំរាមកំហែង និងការបំភិតបំភ័យ ប៉ុន្តែវាមិនបានបណ្តាលឲ្យមានរបួសរូបរាងកាយនោះទេ»។
លោក គល់ បញ្ញា នាយកប្រតិបតិ្តនៃអង្គការ ខុម ហ្វ្រែល ដែលឃ្លាំមើលការបោះឆ្នោត បានថ្លែងថា គណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាច បានបំភិតបំភ័យអ្នកបោះឆ្នោត តាមមធ្យោបាយដោយប្រយោល ក្នុងការបោះឆ្នោតលើកនេះ។ លោកបានបញ្ជាក់ថា៖ «ជាទូទៅ ខ្ញុំគិតថា បើទោះបីជាអំពើហិង្សាដោយផ្ទាល់តិចជាងមុនក៏ដោយ ទាក់ទងនឹងការបោះឆ្នោត ក្នុងអំឡុងពេលធ្វើយុទ្ធនាការ ប៉ុន្តែមានអំពើហិង្សាកាន់តែខ្លាំងឡើងពាក់ព័ន្ធនឹងជម្លោះដី ធ្លី ហើយរូបភាពនេះ ជាការបំភិតបំភ័យដោយប្រយោល ដល់អ្នកបោះឆ្នោត»៕ TK
No comments:
Post a Comment
yes