ខេត្តកណ្តាល ៖ ប្តីប្រពន្ធមួយគូក្រោយពីរៀបអាពាហ៍ពិពាហ៍តាមទំនៀមទម្លាប់ ប្រពៃណីរួចមករយៈពេលជិតមួយឆ្នាំ រស់នៅមិនសូវចុះសម្រុងនឹងគ្នាសោះ មានភាពរកាំរកូសក្នុងគ្រួសារឥតឈប់ឈរ ទីបំផុតបុរសជាប្តីចិត្តក្តៅដូចភ្លើងបានធ្វើដំណើរពីស្រុកកំណើត ខេត្តព្រៃវែង មកស្នាក់នៅផ្ទះជួលជាមួយប្រពន្ធបានមួយយប់ ក៏ស្រាប់តែធ្វើសកម្មភាពដោយយកកាំបិតចុងស្រួចចាក់បំពង់.ក ប្រពន្ធឱ្យស្លាប់ យ៉ាងអាណោចអាធ័មបំផុត ។
ហេតុការណ៍ដ៏សាហាវនេះបានកើតឡើងកាលពីយប់ ថ្ងៃទី១២ ឧសភា នៅក្នុងបន្ទប់ផ្ទះជួលក្បែររោងចក្រកាត់ដេរ ស្ថិតនៅក្នុងភូមិព្រែកតាព្រីង ឃុំសិត្បូ ស្រុកស្អាង។ ក្រោយពីបុរសជាប្តីចាក់សម្លាប់ប្រពន្ធស្លាប់ហើយបានរត់គេច ខ្លួនបាត់ស្រមោល ហើយពេលនេះប៉ូលិសកំពុងតាមប្រមាញ់ ។
No comments:
Post a Comment
yes