ប្រធានស្តីទីគណបក្ស
សម រង្ស៊ី លោក គង់ គាំ កាលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១២ បានធ្វើការដឹកនាំថ្នាក់ដឹកនាំគណបក្ស
សម រង្ស៊ី សមាជិក សមាជិការ ប្រជាពលរដ្ឋអ្នកគាំទ្រ
រាប់ ពាន់នាក់ ព្រមទាំងមានឡាន ម៉ូតូ ជាច្រើនរយគ្រឿងផងដែរ បានធ្វើការដង្ហែរក្បួនឃោសនាបោះឆ្នោតជាទ្រង់ទ្រាយធំនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់
អាណត្តិទី៣ ដែលនៅតែរយៈពេលប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះនិងចូលមកដល់ ហើយយុទ្ធនាការឃោសនានេះ
គឺធ្វើនៅតាមទីរួមស្រុកនានា ក្នុងក្រុង និងខេត្តសៀមរាប ។
ថ្លែងសារប្រាប់ទៅសកម្មជន
ប្រជាពលរដ្ឋអ្នកគាំទ្រជាច្រើនពាន់នាក់ លោក គង់ គាំ បានលើកឡើងថា ទោះបីខេត្តសៀមរាប
ជាតំបន់ទេសចរណ៏ដ៏ធំជាងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ដែលអាចទាក់ទាញចំណូលថវិការដ្ឋបានយ៉ាងច្រើនយ៉ាងណាក៏ដោយ
ក៏ខេត្តសៀមរាប មួយនេះត្រូវបានគេចាត់ទុកថា
ជាខេត្តមួយដែលមានពលរដ្ឋក្រីក្រច្រើនជាងគេបង្អស់ នៅក្នុងប្រទេសកម្ពុជា ។
លោក គង់ គាំ
បានបន្តរទៀតផងដែរថា ភាពក្រីក្រត្រូវបានប្រជាពលរដ្ឋលោករអ៊ូរទាំថា ដោយសារតែមុខរបររបស់ពួកគាត់ពុំមានការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរខេត្ត
អាជ្ញាធរមូលដ្ឋាន របស់គណបក្សប្រជាជនកាន់អំណាចសព្វថ្ងៃនេះ ក្រោមការគ្រប់គ្រងរបស់លោក
ហ៊ុន សែន ។ មិនមានការយកចិត្តទុកដាក់គឺនៅត្រង់ថា នៅពេលដែលពួកគាត់ ប្រកបរបរកសិកម្ម
ធ្វើស្រែ និងដាំដំណាំបង្ការផ្សេងៗនោះ
ពួកគាត់ត្រូវទៅចងការប្រាក់ពីធនាគារ ដើម្បីធ្វើជាដើមទុនសម្រាប់ទិញពូជ ទិញសាំង និងទិញជីដាក់ស្រែ
ចំការរបស់ពួកគាត់ទាំងនោះ ដែលមានតម្លៃខ្ពស់កប់ពពក លើសពីប្រទេសជិតខាងរបស់យើង ។
ហើយមួយវិញទៀត នៅពេលដល់រដូវប្រមូលផល
បែជារដ្ឋាភិបាលរបស់គណបក្សកាន់
អំណាច បណ្តោយអោយឈ្មួញបញ្ចុះតម្លៃផលដំណាំរបស់ពួកគាត់តាមតែអំពើចិត្ត
គឺហាងឆេងនៅលើតែបបូលមាត់របស់ពួកគេ ដោយពួកគាត់ត្រូវបង្ខំចិត្តលក់ចេញក្នុងតម្លៃថោក ដែលមិនអាចទូទាត់សោហ៊ុយចំណាយថ្លៃដើមបាន។
ប្រការទាំងអស់នេះហើយ គឺធ្វើឲ្យពួកគាត់មិនមានលទ្ឋភាពសងបំណុលធនាគារ គ្រួសារខ្លះត្រូវបានខាងធនាគារគេរឹបអូសយកដីធ្លី
ផ្ទះសម្បែង ហើយគ្រួសារមួយចំនួនទៀតពួកគាត់បានធ្វើចំណាកស្រុក ទាំងប្រថុយប្រថាន ទៅរកការងារធ្វើទៅប្រទេសជិតខាង
ឬស៊ីឈ្នួលចូលកាប់ឈើអោយឈ្មួញនៅតាមតំបន់ព្រំដែនបង្ករអោយទាហានថៃចាប់ដាក់គុកច្រវ៉ាក់នៅលើទឹកដីរបស់គេ
ដោយគេបានតម្រូវឲ្យបង់ប្រាក់ទៅខាងគេជាថ្នូរក្នុងការលួសមនុស្សមកវិញ ជាច្រើនដុល្លា
និងជាប្រើនបាត ថែមទៀតផង ហើយមួយវិញទៀតប្រជាពលរដ្ឋដែលឆ្លងដែនចូលទៅទឹកដីទាំងនោះក៏ត្រូវបានទាហ៊ានថៃបាញ់ឲ្យមានរបួស
និងស្លាប់ជាបន្តបន្ទាប់ផងដែរ មានអ្នកខ្លះបានឆ្លងដែនចូលទៅផុត តែត្រូវបានចាញ់បោកមេខ្យល់ត្រូវបានគេយកទៅលក់កម្លាំងពលកម្ម
ពីកន្លែងមួយ ទៅកន្លែងមួយទៀត ជាទាសករដាច់ថ្លៃរបស់ពួកគេ
ហើយអ្នកខ្លះមកវិញទាំងបាតដៃទទេរកប្រាក់មួយកាក់មួយសេនមកវិញសឹងតែពុំបានផង ។
នៅក្នុងឱកាសនោះផងដែរ លោក
គង់ គាំ ប្រធានស្តីទីគណបក្ស សម រង្ស៊ី ដែលជាគណបក្ស
ប្រឆាំងដ៏ធំជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា បានមានប្រសាសន៏បន្តរថា ទោះបីជាខេត្តសៀមរាប
មានសកត្តានុពលក្នុងវិស័យទេសចរណ៏ អាចទាក់ទាញចំណូលបានពីទេសចរណ៏ជាតិ និងអន្តរជាតិយ៉ាងណាក៏ដោយ
ក៏ការអភិវឌ្ឍន៏នៅក្នុងខេត្តមួយនេះ ពុំសូវមានការរីកចំរើន លូតលាស់នោះដែរ ជាពិសេសប្រជាពលរដ្ឋ
ជាកសិករនៅតែខ្វះប្រឡាយទឹកធ្វើស្រែ ផ្លូវថ្នល់ ដែលមិនអំណោយផលក្នុងការបំរើផ្នែកសេដ្ឋកិច្ច
ដល់ប្រជាកសិករ លើសពីនេះទៅទៀត ប្រជាពលរដ្ឋត្រូវរងការរំលោភសិទ្ឋិ និងការបណ្តេញចេញពីលំនៅដ្ឋាន
រំលោភយកដីធ្លី ផងដែរ ដូចជាប្រជាពលរដ្ឋរស់នៅក្នុងបន់គ្រប់គ្រងដោយអាជ្ញាធរអប្សរាជាដើម
។
ជាមួយគ្នានោះលោក គង់
គាំ ក៏បានផ្តល់ជាអនុសសាសន៏ជូនទៅសកម្មជនរបស់គណបក្ស សម រង្ស៊ី ប្រជាពលរដ្ឋ អ្នកគាំទ្រនៅក្នុងខេត្តសៀមរាប
ទាំងអស់ផងដែរថា មានតែបោះឆ្នោតជូនគណបក្ស សម រង្ស៊ី តែមួយប៉ុណ្ណោះ
ទើបប្រជាពលរដ្ឋអាចងើបផុត ពីភាពក្រីក្រ លំបាកវេទនានេះបាន ហើយប្រជាពលរដ្ឋក៏អាចរួចចាកផុតពីការរំលោភសិទ្ឋិរស់នៅ
និងពីការបណ្តេញចេញពីដីធ្លី ផ្ទះសម្បែង ដែលធ្វើឡើងពីសំណាក់មន្រ្តីមូលដ្ឋានដែលមកពីគណបក្ស
ប្រជាជននេះផងដែរ ដូចជាគំរូនៅជីក្រែងស្រាប់ ក៏ដូចជានៅតាមបណ្តាលស្រុក-ក្រុងនានា
ទូទាំងខេត្តសៀមរាបនេះ ក៏ដូចជានៅទូទាំងប្រទេសកម្ពុជាផងដែរ ។ ជាមួយគ្នានោះលោក គង់
គាំ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ អោយលោកចំណាយពេលវេលាមួយថ្ងៃដើម្បីទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់
ឲ្យបានគ្រប់ៗគ្នា ដែលការបោះឆ្នោតនេះនិងប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យ ទី០៣ ខែមថុនា
ឆ្នាំ២០១២ ដែលជិតចូលមកដល់នេះ ហើយមួយវិញទៀតប្រជាពលរដ្ឋ គឺមិនត្រូវចាញ់បោកគណបក្សដទៃជាពិសេសគឺគណបក្សប្រជាជនរបស់លោក
ហ៊ុន សែន នោះឡើយ ដែលពួកគេបានយកអំណោយ បន្តិចបន្តួច មានដូចជា ថវិការ សារ៉ុង ប៊ីចេង ប្រេងកូឡា
ត្រីខ អំបិល ទឹកត្រី ទឹកស៊ីអ៊ាវ ជាដើមនោះ មកទិញទឹកចិត្តបងប្អូនឲ្យបងប្អូនបោះឆ្នោតអោយគណបក្សរបស់គេនោះ
គឺថាបងប្អូនត្រូវតែយល់អំណោយបន្តិចបន្ទួចនេះបងប្អូនហូប
និងប្រើប្រាស់គឺបានតែមួយរយៈពេលខ្លីប៉ុណ្ណោះ ហើយបន្ទាប់មកបងប្អូននិងត្រូវលំបាកវេទនា៥ឆ្នាំជាបន្តរទៀត
ដូចបងប្អូនបានជួបប្រទះ និងបានឃើញ ហើយនៅទង្វើរបស់គណបក្សប្រជាជនកាន់អំណាច
និងរដ្ឋអំណាចមូលដ្ឋានមកពីគណបក្សប្រជាជនថាតើពួកគេធ្វើបាបបងប្អូនយ៉ាងណា ?
មួយវិញទៀតព្រៃឈើ សម្បត្តិធនធានធម្មជាតិ របស់ខ្មែក៏ស្ទើរតែបាត់បងអស់ផងដែរ ។ ដូចនេះបងប្អូនប្រជាពលរដ្ឋត្រូវតែបោះឆ្នោតជូនបេក្ខភាពឈរឈ្មោះមកពីគណបក្ស
សម រង្ស៊ី ។ មេឃុំ-ចៅសង្កាត់ គណបក្ស សម រង្ស៊ី ជាប់ឆ្នោតមកពីគណបក្ស សម រង្ស៊ី
ពិតជាបំរើប្រជាពលរដ្ឋដោយពិតប្រាកដ ។
មេឃុំ-ចៅសង្កាត់ មកពីគណបក្ស សម រង្ស៊ី ការពារប្រជារាស្រ្តតូចតាច អ្នកក្រីក្រ
និងទន់ខ្សោយ ដោយមិនប្រព្រឹត្តិអំពើពុករលួយ រក្សាភាពទៀងត្រង់
ហើយផ្តល់យុត្តិធម៌ជូនជនរងគ្រោះ ។មេឃុំ-ចៅសង្កាត់ មកពីគណបក្ស សម រង្ស៊ី
នឹងចូលរួមដោះស្រាយរាល់បញ្ហានៅតាម
ភូមិនីមួយៗនៅក្នុងឃុំ-សង្កាត់
របស់ខ្លួនដោយបំរើប្រជាពលរដ្ឋយ៉ាងស្មោះត្រង់មិនគិតពីផលប្រយោជន៏ផ្ទាល់ខ្លួននោះឡើយ
។មេឃុំ-ចៅសង្កាត់ មកពីគណកប្ស សម រង្ស៊ី ផ្តល់ជូនប្រជា
ពលរដ្ឋនូវលិខិតស្នាម អត្រានុកូលដ្ឋាន លិខិតបញ្ជាក់ លិខិតអនុញ្ញាត
និងឯកសាររដ្ឋបាលនានា តាមសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ
ដោយមិនទាមទារប្រាក់កម្រៃផ្ទាល់ខ្លួនឡើយ ព្រមទាំងប្រឆាំងអំពើពុករលួយយ៉ាងដាច់ខាត ។
មេឃុំ-ចៅសង្កាត់ មកពីគណបក្ស សម រង្ស៊ី
មិនចូលដៃជាមួយជនខិលខូច និងក្រុមហ៊ុនទុច្ចរិត
ដែលលួចប្លន់ដីធ្លីរបស់ប្រជារាស្រ្ត
ដែលផ្ទុយទៅវិញនិងខិតខំការពារប្រជារាស្រ្តឲ្យអស់ពីកំលាំងចិត្ត
កំលាំងកាយដូចជាអ្នកតំណាងរាស្រ្តគណបក្ស សម រង្ស៊ី តែងតែចេញមុខការពារប្រជារាស្រ្ត
គ្រប់ខេត្ត-ក្រុង និងរាជធានី នៅទូទាំងប្រទេស ។ មេឃុំ-ចៅសង្កាត់ មកពីគណបក្ស សម
រង្ស៊ី ជួយរៀបចំគាំទ្រ និងការពារ
សហគមព្រៃឈើ និង សហគមនេសាទ ដើម្បីថែរក្សាទ្រព្យសម្បត្តិសាធារណៈរួមមាន ព្រៃឈើ
និងបឹងបួ ដែលជាដើម ទុន ប្រើប្រាស់សំរាប់ផលប្រយោជន៏សាធារណៈ ។
មេឃុំ-ចៅសង្កាត់មកពីគណបក្ស សម រង្ស៊ី
ដឹកនាំការអភិវឌ្ឍន៏ពិតប្រាកដនៅតាមឃុំ-សង្កាត់ របស់ខ្លួន
គឺការអភិវឌ្ឍន៏ដែលបំរើផលប្រយោជន៏ប្រជាពលរដ្ឋជាក់ស្តែង ប្រកបដោយភាពស្អាតស្អំ
និងយុត្តិធម៌មិនមែនការអភិវឌ្ឍន៏ក្លែងក្លាយ កេងប្រវ័ញ្ញ
លើប្រជាពលរដ្ឋដូចយើងបានឃើញនៅក្នុងឃុំ-សង្កាត់ ដែលដឹកនាំដោយគណកប្សកាន់អំណាចសព្វថ្ងៃនោះទេ
។ ផ្ទុយទៅវិញក្នុង ឃុំ-សង្កាត់ ដែលមានមេឃុំ-ចៅសង្កាត់ មកពីគណកប្ស សម រង្ស៊ី
ប្រជាពលរដ្ឋមកពីគ្រប់ភូមិអាចចូលរួមក្នុងការធ្វើសេចក្តីសម្រេចទាំងអស់
ក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលបើកចំហរ
ជានិច្ចដើម្បីឲ្យមានតម្លាភាព និងលក្ខណៈប្រជាធិបតេយ្យពេញលេញ ជាពិសេសការប្រើប្រាស់
មូលនិធិអភិវឌ្ឍន៏ប្រចាំឆ្នាំដែលឃុំ-សង្កាត់ នីមួយៗទួលបាន គឺត្រូវយកមកលាតត្រដាងដោយ
មានការសួរយោបល់ប្រជាពលរដ្ឋយ៉ាងជាប់លាប់ និងទៀងទាត់ ។
មេឃុំ-ចៅសង្កាត់គណបក្ស សម រង្ស៊ី គឺប្រកាន់លើគោលជំហរ សីលធម៌ សច្ចធម៌
និងយុត្តិធម៌ ដូចនេះដើម្បីជីវភាពរបស់យើងទាំងអស់គ្នា
និងប្រទេសជាតិសូមបងប្អូនបោះឆ្នោតជូនគណបក្ស សម រង្ស៊ី ដែលមានរូបសញ្ញា « ទៀនមានពន្លឺ
» ទាំងអស់គ្នាដើម្បីផ្លាស់ប្តូរមុខមាត់ថ្មី ជូនពលរដ្ឋរបស់យើង
និងដើម្បីប្រទេសជាតិរបស់យើងទាំងអស់គ្នា ឲ្យមានកេរ្តិ៏ឈ្មោះរន្ទឺឡើងទាំងនៅលើឆាកជាតិ
និងអន្តរជាតិ ។ បោះឆ្នោតជូនគណបក្ស សម រង្ស៊ី គឺបោះឆ្នោតជួយខ្លួន ឯងនិងប្រទេសជាតិ
!!! ៕

No comments:
Post a Comment
yes