បើទោះបីជាពុំមានវត្តមានមេបក្សប្រឆាំងដ៏ធំនៅក្នុងប្រទេសក៏ដោយ
ក៏សន្ទុះនៃការគាំទ្រពីសំ ណាក់ប្រជាពលរដ្ឋមកលើគណបក្សប្រឆាំងមួយនេះ
ក៏កាន់តែមានការហក់ឡើងខ្ពស់ពីមួយថ្ងៃ ទៅមួយថ្ងៃ ។
ការហក់ឡើងខ្ពស់នៃកម្លាំងប្រជាពលរដ្ឋដែលបានគាំទ្រមកលើគណបក្សប្រឆាំងមួយនេះ
បានធ្វើ ឲ្យគណបក្សកាន់អំណាចសព្វថ្ងៃមានការព្រួយបារម្ភជាខ្លាំ
ហើយបានប្រើគ្រប់ល្បិចកល់ដើម្បី បំផ្លាញ
និងបង្អាក់ប្រជាប្រិយភាពគណបក្សប្រឆាំងមួយនេះ ។
ការបង្ករការរំខានរបស់គណបក្សកាន់អំណាចមកលើគណបក្ស សម រង្ស៊ី មានដូចជាការសំឡុត
គំរាមកំហែងសកម្មជនគណបក្ស សម រង្ស៊ី និងអ្នកគាំទ្រ ការបំផ្លាញស្លាកសញ្ញាគណបក្ស សម
រង្ស៊ី ការអូសទាញទិញទឹកចិត្តសកម្មជនគណបក្ស សម រង្ស៊ី និងប្រជាពលរដ្ឋដែលគាំទ្រមកលើ
គណបក្ស សម រង្ស៊ី ការគំរាមដកហូតចេញពីមុខដំណែងនិងការងារ ប្រសិនបើគេរកឃើញថាអ្នក
នោះជាសមាជិករបស់គណបក្ស សម រង្ស៊ី ឬមាននិន្នាការគាំទ្រគណបក្ស សម រង្ស៊ី ដោយគេបង្វែ
ឲ្យមកគាំទ្រគណបក្សប្រជាជនវិញ ទើបមិនបាត់បង់តំណែងនិងតួនាទីដែលពួកគាត់បានបំពេញធ្វើជារៀងរាល់ថ្ងៃ
។
ការរំខានក្នុងយុទ្ធនាការឃោសនារកសម្លេងឆ្នោតរបស់គណបក្ស សម រង្ស៊ី
ការរំខានការបញ្ចាំងវីដេអូឯកសាររបស់គណបក្ស សម រង្ស៊ី រឿងដីធ្លី ព្រំដែន និងកម្មករ
ដែលទទួលរងនូវការវាយធ្វើបាប និងបង្ក្រាបដោយហិង្សាមកលើប្រជាពលរដ្ឋ
កម្មករ-កម្មារិនី ដែល ពួកគាត់បាននាំគ្នាក្រោយឡើងការពារសិទ្ធិសេរីភាព ដីធ្លី
ផ្ទះសម្បែង ការធ្វើការងារឲ្យគោរពតាម ច្បាប់ការងារ និងការទាមទាររកប្រាក់គោលបន្ថែម
និងប្រាក់អតីភាពការងារ ដែលត្រូវបានថៅកែរោងចក្ររំលោភ និងដែលត្រូវបានមន្រ្តី
អ្នកមានអំណាច ឈ្មួញទុច្ចរឹតលំលោភយកទាំងបំពាននោះ
ក៏ដូចជាការក្រោកឡើងតវ៉ារឿងដីធ្លីនៅតាមតំបន់ព្រំដែន ដែលត្រូវបានរដ្ឋាភិបាលរបស់លោក
ហ៊ុន សែន និងរដ្ឋាភិបាលរបស់យួនលួចបោះបង្គោលព្រំដែនដោយស្ងាត់ៗ ដែលបានធ្វើ ឲ្យបាត់បង់ដីស្រែរបស់ប្រជាកសិករ
និងទឹកដីរបស់ខ្មែរយើងអស់ជាច្រើនចូលទៅក្នុងទឹកដីរបស់ យួននោះ ។
ដោយពួកគេមិនចង់ឲ្យប្រជាពលរដ្ឋទូទៅលោកបានដឹងពីសារធាតុពិតរបស់ខ្លួន គណបក្សប្រជា
ជនបានរកគ្រប់មធ្យោបាយដើម្បីរំខានដល់ដំណើរការឃោសនារបស់គណបក្ស សម រង្ស៊ី ព្រោះពួកគេខ្លាចប្រជាពលរដ្ឋដឹងអំពីអំពើអាក្រក់
និងពុតត្បត់របស់ខ្លួន ហើយខ្លាចក្រែងប្រជាពលរដ្ឋ លោកមិនបោះឆ្នោតឲ្យនោះ
ក្រែងលរកតំណែងមេឃុំ-ចៅសង្កាត់ គ្មាននៅក្នុងអាណត្តិទី៣ នេះ
ទើបពួកគេបង្ករបញ្ហាគ្មានឈប់ឈរបែបនេះមកលើគណបក្ស សម រង្ស៊ី នោះ ។
ដោយមើលឃើញពីបញ្ហាទាំងអស់នេះ អគ្គលេខាធិការនិងជាសមាជិកព្រឹទ្ធសភារបស់គណបក្ស សម
រង្ស៊ី លោកស្រី កែ សុវណ្ណរតន៏ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១២ បានសរសេរលិខិត
មួយច្បាប់ដាក់ជូនទៅលោក អ៊ឹម សួស្តី ប្រធានគណកម្មធិការជាតិរៀបចំការបោះឆ្នោត
ដោយស្នើសុំចាត់វិធានការចំពោះភាពមិនប្រក្រតីនៃការបង្កើតប្រជាការពារភូមិ
នៅក្នុងស្រុកពញាឮ ខេត្តកណ្កាល ។
នៅក្នុងលិខិតរបស់លោកស្រី អគ្គលេខាធិការគណបក្ស សម រង្ស៊ី កែ សុវណ្ណរតន៏
បានជំរាបជូន ទៅកាន់លោក អ៊ឹម សួស្តី ថាក្នុងពេលថ្មីៗនេះនៅក្នុងស្រុកពញាឮ
ខេត្តកណ្តាល អាជ្ញាធរមូល ដ្ឋានបានបង្កើតប្រជាការពារភូមិដោយក្នុងមួយភូមិៗមានប្រជាការពារចំនួន២០នាក់
។ ប្រជាការ ពារភូមិទាំងនេះត្រូវបានគេចាត់តាំងឲ្យទៅយាមភូមិ ដោយមានស្លៀកពាក់ឯកសណ្ឋាន
និងត្រូវ បានគេផ្តល់ប្រាក់ក្នុងម្នាក់ៗចំនួន១ម៉ឺន៥ពាន់រៀល ក្នុងមួយយប់ៗ ។
លោកស្រី កែ សុវណ្ណរតន៏ បានបន្តរទៀតផងដែរថា ជាទូទៅគឺប្រជាការពារភូមិ
ត្រូវបានគេដឹងថា ជាកម្លាំងស្មគ្រ័ចិត្តរបស់ប្រជាពលរដ្ឋដែលត្រូវបានបង្កើតឡើងដើម្បីការពារសន្តិសុខ
និងសុវត្ថិភា ពនៅក្នុងភូមិ ដោយមិនមានប្រាក់ឧបត្ថម្ភ ឬកម្រៃអ្វីឡើយ ។
លោកស្រីបន្តរថា ឯការបង្កើតប្រជា ការពារភូមិដ៏ច្រើនសន្ធឹកសន្ធាប់នៅពេលនេះ ត្រូវបានគេយល់ឃើញថាជាភាពមិនប្រក្រតីមួយ
ដែលអាជ្ញាធរបង្កើតឡើងក្នុងគោលដៅបំភិតបំភ័យ និងទិញទឹកចិត្តរបស់ប្រជាពលរដ្ឋនៅក្នុងការ
បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៣ ឆ្នាំ២០១២នេះ ។
ជាមួយគ្នានេះផងដែរ ការចំណាយលុយដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់ប្រជាការពារភូមិនៅពេល
នេះ ហាក់ដូចជាករណីទិញទឹកចិត្តមនុស្សសំរាប់បំរើគោលដៅណាមួយរបស់អាជ្ញាធរ និងគណ
បក្សកាន់អំណាច ក្នុងពេលដែលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់
ជិតខិតចូលមក ដល់ហើយនោះ ។ ដូចនេះគួតែលោក
អ៊ឹម សួស្តី ប្រធានគណកម្មាធិការជាតិរៀបបំការបោះ ឆ្នោតចាត់វិធានការបំពោះករណីភាពមិនប្រក្រតី
នៃការបង្កើតប្រជាការពារភូមិនោក្នុងស្រុក ពញាឮ ខេត្តកណ្តាល
ដើម្បីធានាដល់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេល
ខាងមុខប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ។
សូមជំរាបផងដែរថា នៅក្នុងស្រុកពញាឮ ខេត្តកណ្តាល គឺមានភូមិចំនួន១១១ភូមិ
និងឃុំចំនួន១១ ឃុំ ដូចនេះប្រសិនបើអាជ្ញាធរមូលដ្ឋាននោះ យកថវិការទៅផ្តល់ជូនប្រជាការពារភូមិក្នុង
ម្នាក់ៗចំនួន១ម៉ឺន៥ពាល់រៀល ដែលប្រជាការពារក្នុងមួយភូមិមានគ្នា២០នាក់នោះ គឺក្នុងមួយយប់ៗត្រូវចំណាយថវិការអស់រាប់សិបម៉ឺន
លានរៀល ។ គេសួរថាតើថវិការទាំងអស់នោះគណបក្សប្រជាជនបានមកពីណា បានជាយកមកចំណាយ
ខុសខ្ទង់ច្រើនបែបនេះអាចនិយាយបានថាថវិការទាំងអស់នោះ
គឺជាថវិការដែលពួកគេបានមកពីការប្រព្រឹត្តអំពើពុករលួយ និងកិចកេងលើគំនរញើសឈាមរបស់ប្រជាពលរដ្ឋជាក់ជាមិនខាន
។
គណបក្សប្រជាជនរបស់លោក ហ៊ុន សែន មិនគួរណាខ្លាចពីប្រជាប្រិយភាពរបស់គណបក្ស សម
រង្ស៊ី បែបនេះនោះទេព្រោះការគាំទ្រ និងការបោះឆ្នោតជូនគណបក្សណានោះគឺជាសិទ្ធិរបស់ប្រ
ជាពលរដ្ឋ មិនចំបាច់ដើរទិញទឹកចិត្តរបស់ប្រជាពលរដ្ឋបែបនេះឡើយ បើខ្លួនធ្វើល្អកុំខ្លាច
ព្រោះមាសសុទ្ធមិនខ្លាចភ្លើងនោះទេ
ខ្លាចក្រែងតែខ្លួនប្រព្រឹត្តអាក្រក់គឺស្រមោលអន្ទោរតាមប្រាណ
នៃអំពើអាក្រក់របស់ខ្លួននិងតាមលងបន្លាចខ្លួនជានិច្ច ។ ដូចនេះបើចង់បានសម្លេងឆ្នោតគាំទ្រ
ពីប្រជាពលរដ្ឋច្រើន គួរតែកែខ្លួន ហើបោះចោលនូវគំនិតអាក្រក់ អាត្មានិយម ផ្តាច់ការ
និងឈប់ ធ្វើបាបរាស្រ្តខ្លួនឯងទៀត ។ ហើយចេះមើលយកគំរូល្អតាមគណបក្ស សម រង្ស៊ី
ដែលជានិច្ចជា កាលគណបក្ស សម រង្ស៊ី តែងតែចេញមុខជានិច្ចក្នុងការការពារប្រជាពលរដ្ឋ ជួយប្រជាពលរដ្ឋ
និងគិតផលប្រយោជន៏ប្រទេសជាតិ និងប្រជាពលរដ្ឋជាធំ ។ ហើយក្នុងមួយអាណត្តិកន្លងទៅនេះ
គឺមានតែឃុំ-សង្កាត់ចំនួន២៨ ឃុំ-សង្កាត់ តែប៉ុណ្ណោះដែលប្រចាពលរដ្ឋរស់នៅសុកស្រួលគ្មានទេការជិះជាន់
សង្កត់សង្កិន រំលោភសិទ្ធិមនុស្ស និងដីធ្លីនោះ ព្រោះឃុំ-សង្កាត់ ទាំង២៨នោះគឺជាឃុំ-សង្កាត់ដែលមានមេឃុំ-ចៅសង្កាត់មកពីគណបក្ស
សម រង្ស៊ី ។ នេះជាការទូមានសម្រាប់ គណបក្សប្រជាជន បើចង់មានឈ្មោះបោះសម្លេងនិងគេឯងទៀត
គួរតែយកគំរូតាមគណបក្ស សម រង្ស៊ី ចុះ ។ ដូចនេះ សូមបងប្អូនប្រជាពលរដ្ឋកុំមានការស្ទាក់ស្ទើនៅពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់
អាណត្តិទី៣ នៅថ្ងៃអាទិត្យ ទី០៣ ខែមិថុនា ឆ្នាំ២០១២ សូមបោះឆ្នោតជូនគណបក្ស សម
រង្ស៊ី ដែលមានរូប សញ្ញា « ទៀនមានពន្លឺ » បើបងប្អូនបោះឆ្នោតឲ្យគណបក្សផ្សេង
ដូចបងប្អូនយកសន្លឹកឆ្នោតរបស់បងប្អូនទៅបោះចោលអញ្ចឹង ពីព្រោះគណបក្សដទៃនោះគេមិនបានគិតពីសុខទុក្ខរបស់បងប្អូនឡើយ
គឺគេគិតតែធ្វើយ៉ាងណាឲ្យក្រុមគ្រួសាររបស់គេមានបាន និងបក្ខពួករបស់គេមានបានតែប៉ុណ្ណោះ
។ ដូចនេះមានតែគណបក្ស សម រង្ស៊ី តែមូយប៉ុណ្ណោះដែលជាក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋខ្មែរ
៕
No comments:
Post a Comment
yes