សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, May 26, 2012

ពលការិនី​ម្នាក់​ក្លាយទៅជា​មនុស្ស​ឡប់សតិ ក្រោយពី​ទៅធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី​



ពលការិនី​ម្នាក់​ក្លាយទៅជា​មនុស្ស​ឡប់សតិ ក្រោយពី​ត្រឡប់មកពីធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី​បានមួយថ្ងៃគត់
ពលការិនី ម្នាក់ ក្លាយទៅជា មនុស្ស ឡប់សតិ ក្រោយពី ត្រឡប់មកពីធ្វើ ការ នៅ ប្រទេស ម៉ាឡេស៊ី បានមួយថ្ងៃគត់
កំពង់ឆ្នាំង: ពលការិ​នី​ម្នាក់​ត្រូវ​ក្រុមគ្រួសារ​នាំមក​កាន់​មន្ទីរពេទ្យបង្អែក​ខេត្ដ​កំពង់ឆ្នាំង កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១២ ដើម្បី​ឲ្យ​គ្រូពេទ្យ​ជួយ​ព្យាបាល បន្ទាប់ពី​នាង​មានសតិ​មិន​ប្រក្រតី នៅក្រោយពេល​ត្រឡប់​មកពី​ធ្វើការ​នៅឯ​ប្រទេស​ម៉ាឡេស៊ី បាន​មួយថ្ងៃ​គត់​។
​ ​
​នៅក្នុង​មន្ទីរពេទ្យ បុរស​ឈ្មោះ​សុក សាត អាយុ​៥៧​ឆ្នាំ ដែល​អះអាងថា ត្រូវជា​អ៊ំបង្កើត របស់នាង បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ក្មួយ​ស្រី​របស់គាត់ដែលមាន​សតិ​មិន​ប្រក្រតី​​នេះ ឈ្មោះផាត គ​ន្ធា អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ទួល​សំរោង ឃុំ​គ្រាំង​ស្គារ ស្រុក​ទឹកផុស ខេត្ដ​កំពង់ឆ្នាំង ។ នាង បានចាប់ផ្ដើម​មាន​អាកា​រៈរ​វើ​រ​វាយ ​និយាយ​លែង​ដឹង​ខុសត្រូវ និង​ចេះតែ​ស្រែក​កាលពី​វេលា​ម៉ោង ៦​ល្ងាច​ថ្ងៃទី​២៤ ខែឧសភា គឺ​នៅក្រោយ​ពេលដែល​នាងត្រឡប់​មកពី​ប្រទេស​ម៉ាឡេស៊ី​បានតែ​មួយថ្ងៃ​គត់​។
​បុរស​ខាងលើ​បាន​រៀបរាប់​ឲ្យ​ដឹងថា នាង​គ​ន្ធា ទៅធ្វើ​ការ​ជា​អ្នកបម្រើ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី តាមរយៈ​ក្រុមហ៊ុន​មួយ​ឈ្មោះ NCN ដែលមាន​ទីតាំង​ស្ថិតក្នុង​ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។ នាង​ឡើង​យន្ដហោះ​ទៅ​ប្រទេស​ម៉ាឡេស៊ី​នៅ​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១០ នាង​ធ្វើការ​នៅ​ទី​នោះបាន​រយៈពេល​២​ឆ្នាំ និង​ចប់​អាណ​ត្ដិ​ត្រឡប់មក​ស្រុក​ខ្មែរ​នៅ​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១២ ក្នុង​រយៈពេល​ពីរ​ឆ្នាំនេះ​នាង​ទទួលបាន​ប្រាក់ខែ​ចំនួន​៣.២៤០​ដុល្លា​រ។ នៅពេល​មកដល់​ដំបូង​ នាង​បាន​ប្រាប់ថា ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី​ពិបាក​ណាស់ ​ធ្វើការ​រហូតដល់​ម៉ោង​១០​យប់​ទើបបាន​សម្រាក​ហូបបាយ​។ ហើយ​នៅពេល​ចប់​អាណ​ត្ដិ​ ថៅកែ​បាន​សម្លុត​គំរាម​ឲ្យ​នាង​ធ្វើការ​បន្ដទៀត តែ​នាង​មិន​ព្រម ហើយ​នាង​បានគំរាម​រក​សម្លាប់ខ្លួន ទើប​ថៅកែ​ឲ្យ​ត្រឡប់មក​ស្រុក​ខ្មែរ​។​

​ ​
​លោក សំ ច័ន្ទ​គា ប្រធាន​សមាគម​ការពា​រ​សិទ្ធិមនុស្ស​អាដហុក ប្រចាំ​ខេត្ដ​កំពង់ឆ្នាំង​បាន​និយាយថា ករណីនេះ​អាច​បណ្ដាលមកពី​នាង​ត្រូវគេ​បង្ខំ​ឲ្យ​ធ្វើការ​ច្រើន​លើស​កម្លាំង ឬក៏​អាច​បណ្ដាលមកពី​ការ​សម្លុត​គំរាមកំហែង ធ្វើ​ឲ្យ​នាង​ភ័យខ្លាច ទើប​ក្លាយជា​មនុស្ស​ឡប់សតិ​បែបនេះ​។ ដែល​ករណីនេះ​គួរតែ​ក្រសួង​ការងារ​ធ្វើការ​ស្រាវជ្រាវរក​មូលហេតុ​ឲ្យ​បាន​ច្បាស់ ពីព្រោះកន្លងទៅ​មាន​ពលការិ​នី​ជាច្រើន​នាក់​ហើយ បានក្លាយ​ទៅជា​មនុស្ស​ដែលមាន​សតិ​មិន​ប្រក្រតី​ ក្រោយពី​ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី​នោះ​៕

No comments:

Post a Comment

yes