សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, May 26, 2012

សកម្មជនCPPនៅផ្សារដើមថ្កូវបង្ករការរំខានគណបក្ស សម រង្ស៊ី


ការប្រជែងនយោបាយបែអន់មារយាទរបស់CPPរួមមាន៖

១-តាមរំខានបក្សផ្សេង

២-ប្រើអំណោយទិញសន្លឹកឆ្នោត

៣-ហៅពលរដ្ឋទៅប្រជុំឲ្យដេញក្បួនបក្សផ្សេងចេញពីមុខផ្ទះ

៤-គំរាម ហៅឲ្យស្បថ

យប់ម៉ិញ ព្រោះតែខ្ញុំអត់ផ្សុកពេក ក៏ចេញពីផ្ទះនៅម្តុំច្បារអំពៅ ចូលទៅក្រុងលេង ចៃដន្យខ្ញុំក៏ជិះម៉ូតូដល់រង្វង់មូលផ្សារដើមថ្កូវ។ ដល់រង្វង់ មូលខ្ញុំឃើញឡានទ្រង់មួយតោនកន្លះមួយ ដឹកស្លាយបញ្ចាំងវីដេអូស្តីពីការឃោសនារបស់បក្សសមរង្ស៊ី។ នៅក្នុងស្លាយនោះ គេមានបញ្ចាំងវី ដេអូ ស្តីអំពីការតវ៉ានានារបស់ប្រជាជន ក្នុងព្រះរាជាណាចក្រកម្ពុជា។
នៅពីក្រោយមិនដល់១០០ម៉ែត្រផង មានឡានមួយទៀតរបស់បក្សប្រជាជន បើកដេញតាម ហើយព្យាយាមចក្រចម្រៀងស៊ិនស៊ីសាមុតយ៉ាង លឺៗ។ មុនដំបូងខ្ញុំមិនចាប់អារម្មណ៍ថា ឡានបក្សប្រជាជនដេញតាមនេះ ក្នុងបំណងអ្វីនោះទេ ដោយបុរេវិនិច្ឆ័យថា វាជារឿងឡានជួបគ្នា ដោយចៃដន្យតែប៉ុណ្ណោះ ប្រហែលជាដល់ចំណុចណាមួយ ឡានបក្សប្រជាជន និងបិទៅផ្លូវផ្សេងហើយ។
ឡានឃោសនាបក្សសមរង្ស៊ី បានបើកវង់ចុះវង់ឡើង ទៅផ្លូវផ្សេងៗ តែឡានបក្សប្រជាជននៅតែដេញតាមមិនព្រមទៅណា ទើបខ្ញុំដឹងថា បុរេ វិនិច្ឆ័យរបស់ខ្ញុំមុននេះ ដូចជាឲ្យតម្លៃគុណធម៌បក្សប្រជាជនពេកហើយ តាមពិត រៀបធ្វើនយោបាយអន់ថោករបស់បក្សនេះមិនត្រូវបានបោះ បង់ឡើយ គឺឡានបក្សប្រជាជនដេញតាមនេះ មិនមែនឡានឃោសនាទេ គឺឡានដេញតាមចាក់មេក្រូ ធ្វើម៉េចកុំឲ្យពលរដ្ឋស្តាប់លឺគោល នយោបាយបក្សសមរង្ស៊ីតែប៉ុណ្ណោះ។

មនុស្សទាំងឡាយ ចេះតែមើលរូបភាពអយុត្តិធម៌នានានៅក្នុងវិដេអូ ដោយអ្នកខ្លះជិះម៉ូតូងាកមើល អ្នកខ្លះឈប់ម៉ូតូមើល អ្នកនៅតាមផ្លូវ នៅ ពេលលឺសំឡេងស្រែកយំចេញពីវីដេអូ គេក៏រត់ចេញពីផ្ទះមកមើល ហើយគេមើលដោយបញ្ឈរភ្នែកមិនដាក់។
ឡានឃោសនាបក្សសមរង្ស៊ីបានទៅដល់ជ្រុងផ្សារទួលទំពូង ភាពឥសាន្ត ដើម្បីចាក់ឲ្យអ្នកមកផ្សារទួលទំពូងពេលយប់ និងអ្នកលក់មើល ពេលនោះឡានតាមឈ្នានិះ«ឈ្នានិះសកម្មជន» បានបើកទៅហួសបន្តិច ទៅជិតដល់សាលាទួលទំពូង ហើយក៏បកមកវិញ មកឈប់ផ្ទះ មគឺផ្ទះលក់ថ្នាំពេទ្យ ហើយក៏ចាក់ចង្រៀងលឺៗដោយបែមេក្រូមកឡានបក្សសមរង្ស៊ី។
មនុស្សឈរមើលការវាយធ្វើបាបយ៉ាងកុះករគេមើលយ៉ាងជក់ចិត្ត តែយូរៗ គេសម្លឹងទៅខឹងជើងម្តង ព្រោះគេថ្លង់សំឡេងរំខានពីឡានឈ្នា និះសកម្មជន គេមានអារម្មណ៍មួលម៉ៅ។ ខណៈនោះមានស្រ្តីម្នាក់ដែលកំពុងឈរមើល ក៏មកសើចដាក់ខ្ញុំ បន្ទាប់គាត់មើលទៅឡានរបស់ បក្សប្រជាជនដោយមិនសប្បាយចិត្តរួចហើយ។
«មុនពេលបោះឆ្នោត មេភូមិ ចៅសង្កាត់ហៅទៅប្រាប់រួចហើយថា បើឃើញឡាន ឬក្បួបឃោសនា របស់បក្សណាក្រៅពីបក្សប្រជាជន ត្រូវតែដេញចេញទៅ ពិសេសពេលមនុស្សមើលច្រើន…ដូចពេលនេះអ៊ីចឹង គេមកតាមចាក់ដើម្បីរំខាន…»
គាត់កំពុងតែនិយាយ ភ្លេចមើលទៅអ្នកលក់ផ្លែឈើម្នាក់ ដែលកំពុងតែរៀបចំផ្លែឈើត្រៀមទៅផ្ទះ បុរសនោះចេះតែមើលទៅស្លាយ និងមើលទៅមនុស្សឈរមើលដោយមិនសប្បាយចិត្ត។ ខ្ញុំឆ្ងល់ណាស់ហេតុអ្វីក៏គាត់មិនសប្បាយចិត្ត ហើយជិះម៉ូតូ បញ្ច្រៀតអ្នកឈរមើល ទៅវិញ ដោយផ្លូវមួយវាលមិនព្រមចេញម៉ូតូ?។
ត្រូវរង់ចាំរហូតមកដល់វិញ ទើបយើងដឹងថា មូលហេតុដែលនាំឲ្យបុរសអ្នកលក់ផ្លែឈើនោះ មិនសប្បាយចិត្តចំពោះអ្នកឈរមើលភាពរង គ្រោះរបស់ប្រជាពលរដ្ឋ គឺមកពីគាត់មានពាក់នាឡិការអំណោយបក្សប្រជាជន។
ឡាននៅបញ្ចាំងបន្តទៀត ហើយឡានឈ្និះនេះសកម្មជនក៏មិនទៅណាដែល រហូតដល់ឡានបក្សសមរង្ស៊ីចេញ ទើបគេចេញទៅដែរ។

No comments:

Post a Comment

yes