រាជធានីភ្នំពេញ
៖ ស្ត្រីម្នាក់រងរបួសស្រាល ឯកូនស្រីតូចអាយុ៣ឆ្នាំរងរបួសធ្ងន់ធ្ងរ
ដោយសារជញ្ជាំងអគាររោងចក្រកាត់ដេរយីងដុង
ដែលកំពុងសាងសង់បាក់រលំសង្កត់ ខណៈពេលដែលនាង
និងកូនស្រីកំពុងស្ថិតនៅក្នុងបន្ទប់ផ្ទះជួលមួយនៅក្បែរជញ្ជាំងសំណង់អគាររោងចក្រនោះ
ហើយក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់
។
ហេតុការណ៍នោះបានកើតឡើងកាលពីល្ងាចថ្ងៃទី១៣
ឧសភា ២០១២ នៅក្នុងភូមិអង្គកែវ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះជាម្តាយឈ្មោះជិន ភន អាយុ៣៤ឆ្នាំ ចំណែកកូនស្រីឈ្មោះស៊ង
នីហ្សា អាយុ៣ឆ្នាំ មានស្រុកកំណើតភូមិស្គុយ ឃុំស្មោង ស្រុកទ្រាំង
ខេត្តតាកែវ សព្វថ្ងៃស្នាក់នៅភូមិកើតហេតុខាងលើ ។
ដោយឡែកជញ្ជាំងសំណង់អគាររោងចក្រដែលបាក់រលំសង្កត់ផ្ទះជួលបណ្តាលឱ្យមនុស្សរងរបួសនោះតាមការអះអាងថា
ជារបស់ក្រុមហ៊ុនរោងចក្រកាត់ដេរយីងដុង ។ រីឯមេការសំណង់ដែលជាអ្នកទទួលខុសត្រូវក្នុងការសាងសង់នោះឈ្មោះហែម
ហន ភេទប្រុស អាយុ៣១ឆ្នាំ ត្រូវបានប៉ូលិសប៉ុស្តិ៍ចោមចៅ
ឃាត់ខ្លួនទៅសួរនាំរឿងសាងសង់គ្មានគុណភាព ។

No comments:
Post a Comment
yes