សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, September 28, 2012

កម្លាំង​ប៉េអឹម​ឆ្មក់​ចូល​ផ្ទះ​សំណាក់​ឈារី​អង្គរ​ចាប់ខ្លួន​ចោរ​ប្លន់​២​នាក់​និង​អាវុធ​AK​មួយ​ដើម​


សៀមរាប​៖មុខ​សញ្ញា​មាន​បំណង​ប្លន់​នៅ​ក្រុង​សៀមរាប​២​នាក់ ត្រូវ​បាន​អាវុធហត្ថ​ខេត្តសៀមរាប ឃាត់​ខ្លួន​ជាមួយ​វត្ថុតាង​អាវុធ​ធុន AK47 ស្វ័យ​បត់​១​ដើម និង​គ្រាប់​ចំនួន​២២​គ្រាប់ នៅ​ផ្ទះ​សំណាក់ ដែល​មាន​ឈ្មោះ ឈារី អង្គរ នៅ​បន្ទប់​លេខ​៣០៨ ស្ថិត​នៅ​ភូមិ ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​-​ខេត្ត​សៀម​រាប កាល​ពី​វេលា​ម៉ោង​១១ និង​៤៥​នាទី យប់​ថ្ងៃទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១២​កន្លង​ទៅ​។

លោក​វរសេនីយ៍​ឯក ស្រី យូ​រ៉ា មេបញ្ជាការ​រង​អាវុធហត្ថ​ខេត្ត និង​ជា​ប្រធាន​មន្ទីរ​ស្រាវ​ជ្រាវ និង​យុត្តិធម៌ ដោយ​មាន​បទ​បញ្ជា​ពី លោក​ឧត្ដម​សេនីយ៍ត្រី ម៉ន សាម៉ុន មេបញ្ជា​ការ​កងរាជ​អាវុធហត្ថខេត្តសៀម រាប នាំ​កម្លាំង​ជំនាញ ក្រោម​ការ​ដឹកនាំ​ពី​លោក សំរិទ្ធិ សុខុន ព្រះរាជអាជ្ញារង​អម​សាលា​ដំបូង ខេត្ត សៀម​រាប ចុះ​ប្រតិបត្តិ​ការ​ឆែក​ឆេរ​ឃាត់​ខ្លួន​ជន​សង្ស័យ​២​នាក់ ជាមួយ​នឹង​អាវុធ​១​ដើម គ្រាប់​ចំនួន​២២​គ្រាប់ ព្រម​ទាំង​វត្ថុតាង មួយ​ចំនួន​ទៀត​។​


លោក ស្រី យូ​រ៉ា បាន​ឲ្យ​ដឹង​ថា ការ​ប្រតិបត្តិ​ការ​នេះ ឈាន​ដល់​ការ​ឃាត់​ខ្លួន​ជន​សង្ស័យ២​នាក់ ដែល ទី​១​មាន​ឈ្មោះ សួន សាក់ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់​នៅ​ភូមិ​ថ្មី ឃុំ​ឈូក​ខ្សាច់ ស្រុក​បារាយ ខេត្ត កំពង់​ធំ(​ធ្លាប់​ជាប់​ពន្ធនាគារ​ពី​អំពើរ​ប្លន់​ជាប់ពន្ធនាគារ​កាលពី​ខែ​ធ្នួ ឆ្នាំ​២០០៨ ចេញ​ពី​ពន្ធនាគារ​នៅ ថ្ងៃ​ទី​៧ ខែ​ឧសភា ឆ្នាំ​២០១២​នេះ​ជន​សង្ស័យ ទី​២​មាន​ឈ្មោះ គីម សុខ​ហេង ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រស់​នៅ​ភូមិ​ពោធិ៍ តា​អ៊ុន ឃុំ​ស្រ​យ៉ូ​វ ស្រុក​កំពង់​ស្វាយ ខេត្ត​កំពង់ធំ (​ធ្លាប់​ជាប់​ពន្ធនាគារ​)​។ សមត្ថកិច្ច​បាន​ឆែក​ឆេរ និង​រកឃើញ​វត្ថុតាង​មាន​អាវុធ​ធុនAK 47 ស្វ័យ​បត់១​ដើម ដែល​មាន​លេខ៩៧២៨ និង​គ្រាប់​ចំនួន​២២​គ្រាប់ ព្រម​ទាំង​ប្រមូលបាន​វិទ្យុ​ទាក់​ទង​២​គ្រឿង ខ្នោះដៃ​១ម៉ូតូ​១​គ្រឿង ខោអាវ​ប៉ា​រ៉ា​១​កំ​ប្លេ​រ ផង​ដែរ​។​

លោក​បន្ដ​ថា ជន​សង្ស័យ​ទាំង​២​នាក់​នឹង យក​អាវុធ​មក​បម្រុង​ធ្វើ​កម្ម​ភាព​ប្លន់ និង​កំពុង​ដើរ​រក​ទិញ​ដែក​សម្រាប់​កាច់​សោរ​មាន​រាង​អក្សរ​តេ និង​ទិញ​ថ្នាំ​បំពុល​ឆ្កែ ហើយ​ពួក​គេ​បាន​ដើរ​រក​ជួល​ផ្ទះ កន្លែង​ណា​ដែល​ស្ងាត់ ដើម្បី​ពួក​វា​ប្លន់​បាន​យក​ម៉ូតូ​ទៅ​លាក់ទុក​។ ពួក​នេះ​ជា​ជនសង្ស័យ ដែល​បាន​ប្រើ​ប្រាស់​អាវុធ​ខុស​ច្បាប់​ ក្លែង​ប្រើ​ប្រាស់​សម្លៀក​បំពាក់​កង​ទ័ព​ខុស​ច្បាប់ និង​មាន​បំណង​បម្រុង​ធ្វើ​សកម្មភាព (ប្លន់)​ក្នុង​ក្រុង​សៀមរាប​។ ហើយ​បច្ចុប្បន្ន​ជន​សង្ស័យ និង​វត្ថុតាង​បាន​បញ្ជូនទៅ​សាលាដំបូង ខេត្ត​សៀម​រាប ដើម្បី​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់​៕

No comments:

Post a Comment

yes