សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, May 16, 2012

កូនប្រសាថៅកែលក់គ្រឿងប្រើប្រាស់អគ្គិសនីបាញ់បុគ្គលិកគណនេយ្យ៤-៥គ្រាប់ ផ្អើលភ្ញៀវរត់ជាន់ជើងគ្នា


រាជធានីភ្នំពេញ តាមព័ត៌មានជំហានដំបូងបានឱ្យដឹងថា កូនប្រសាប្រុសរបស់​ ថៅកែលក់​ គ្រឿង ប្រើប្រាស់អគ្គិសនីនៅម្តុំវត្តកោះម្នាក់បានកើតទំនាស់ជាមួយបុគ្គលិក​ របស់ខ្លួនផ្នែក​ គណនេយ្យ ហើយ​​កូនប្រសាថៅកែ​​​នោះបានពុះពោរ​​ដោយកំហឹងបាញ់បុគ្គលិកម្នាក់នោះនៅ​ ក្នុងហាង​​អគ្គិសនីរបស់ខ្លួន ហើយគេមិនទាន់ដឹងថា ស្លាប់រងរបួសធ្ងន់​​ធ្ងរនោះទេ ដែលហេតុ ការណ៍នេះបានបង្កឱ្យមានការភ្ញាក់ផ្អើល​​កាលពីវេលាម៉ោង១៤និង៣០នាទីរសៀល​​ថ្ងៃទី១៦ ឧសភា ២០១២ហាងលេខ២២៨ នៅម្តុំវត្តកោះតាមបណ្តោយមហាវិថីព្រះមុនីង្ស ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌ​​ដូនពេញ

តាមបុគ្គលិក​​ ក្នុង​​ហាង​​និយាយឱ្យដឹងថាសំឡេងផ្ទុះគ្រាប់កាំភ្លើង​​បានលាន់ឡើង-គ្រាប់​ ផ្ទួនគ្នា​​ នៅជាន់ទី១ បង្កឱ្យបុគ្គលិកនិងភ្ញៀវ​​ក្នុងហាងភ័យរន្ធត់​​ញ័រដៃជើងផ្អើលឆុររត់​​ ប្រសាច​​ ចុះពីជាន់​​ទី១ មកជាន់​​ផ្ទាល់ដី ដើម្បីគេចពីគ្រោះថ្នាក់​​ ហើយភ្លាម​​នោះ​​គ្មាននរណាដឹងថា ជាការ​ ផ្ទុះអាវុធ​​ដោយសាររឿងអ្វីនោះទេ ប៉ុន្តែការផ្ទុះអាវុធ​​នេះវាបានកើតឡើង ខណៈកូនប្រសា​ ប្រុស​ របស់ថៅកែ​​ហាងលក់គ្រឿងប្រើប្រាស់​​អគ្គិសនីឈ្លោះប្រកែកគ្នាខ្លាំងៗ​​ជាមួយបុគ្គលិក​ ប្រុស ផ្នែកគណនេយ្យ... ពេលនេះ​​ប៉ូលិសកំពុងតែធ្វើការឡោមព័ទ្ធ​​​ហាងកើតហេតុខាងលើ ដើម្បីឃាត់​ ខ្លួនជនដៃ ដល់និងអន្តរាគមន៍រឿងនេះ​​តាម​​ផ្លូវច្បាប់

No comments:

Post a Comment

yes