ភ្នំពេញ: អ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១២ បានចេញសេចក្ដីថ្លែងការណ៍ ដើម្បីការពារចំពោះសកម្មភាពរបស់សមត្ថកិច្ចចម្រុះ រាជរដ្ឋាភិបាល ដែលបានបង្ក្រាបលើប្រជាពលរដ្ឋ នៅស្រុលឆ្លូង ខេត្តក្រចេះ នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១២។
សេចក្តីថ្លែងការណ៍ បានលើកឡើងថា នៅភូមិសាស្ដ្រភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ មានពួកអនាធិបតេយ្យមួយក្រុមមានតួនាទីជាអ្នកដឹកនាំ និងជាសមាជិករបស់សមាគមអ្នកប្រជាធិបតេយ្យ ដែលមានឈ្មោះ ប៊ុន រដ្ឋា ជាមេក្លោង បានប្រព្រឹត្តល្មើសច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់នានា ជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា។
សេចក្តីថ្លែងការណ៍ បានលើកឡើងថា នៅភូមិសាស្ដ្រភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ មានពួកអនាធិបតេយ្យមួយក្រុមមានតួនាទីជាអ្នកដឹកនាំ និងជាសមាជិករបស់សមាគមអ្នកប្រជាធិបតេយ្យ ដែលមានឈ្មោះ ប៊ុន រដ្ឋា ជាមេក្លោង បានប្រព្រឹត្តល្មើសច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់នានា ជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងសេចក្ដីថ្លែងការណ៍ បានលើកឡើងថា ឈ្មោះ ប៊ុន រដ្ឋា ជាមេក្លោង បានប្រព្រឹត្តល្មើសច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់នានា ជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា ដោយ៖
១. បានតាំងខ្លួនធ្វើតួនាទីជំនួសអាជ្ញាធរ ដោយធ្វើការវាស់វែងដីធ្លីបែងចែកដល់ប្រជាជន ដែលខ្លួនបានបោកបញ្ឆោតឲ្យចូលជាសមាជិកសមាគមអ្នកប្រជាធិបតេយ្យ។
២. បានរារាំងសមត្ថកិច្ចនគរបាល មិនឲ្យបំពេញតួនាទីក្នុងការចុះស្រង់ស្ថិតិ ប្រជាពលរដ្ឋ ដែលកំពុងស្នាក់នៅក្នុងមូលដ្ឋាន។
៣. បានធ្វើការចាប់ខ្លួនយោធាចំនួន ២រូប បង្ខាំងទុក និងបានដកហូតអាវុធ ២ដើម ដោះយកគ្រាប់ចេញ។
៤. បានដឹកនាំធ្វើបាតុកម្មខុសច្បាប់បិទផ្លូវជាតិជាច្រើនលើក ធ្វើឲ្យប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ ពិសេសការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
៥. បានបង្កើតភូមិថ្មីមួយចំនួន និងប្រកាសរំសាយភូមិចាស់ទាំងបី ក្នុងឃុំកំពង់ដំរី បង្កើតការដាក់បារ៉ាស់ឆែកឆេរ គំរាមកំហែងប្រជាពលរដ្ឋ ឆក់ប្លន់ និងវាយធ្វើបាបប្រជាពលរដ្ឋ ដែលមិនស្ដាប់តាមក្រុមរបស់ពួកគេ។
៦. គាបសង្កត់អ្នកដឹកនាំភូមិ និងឃុំ មិនឲ្យទាក់ទងជាមួយអាជ្ញាធរមានសមត្ថកិច្ច និងបង្ខាំងប្រជាពលរដ្ឋ មិនឲ្យចេញពីតំបន់ដែលខ្លួនគ្រប់គ្រង។
សេចក្ដីថ្លែងការណ៍បានលើកឡើងថា រាល់ទង្វើល្មើសច្បាប់ ដែលពួកមេក្លោងអនាធិបតេយ្យ បាននិងកំពុងប្រព្រឹត្ត គឺជាការប្រឆាំងនឹងតួនាទីអាជ្ញាធររដ្ឋ ដែលកើតចេញពីការបោះឆ្នោតតាមគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ ហើយនេះ គឺជាការប៉ុនប៉ង ដើម្បីឈានទៅបង្កើតតំបន់អបគមន៍។
សេចក្ដីថ្លែងការណ៍បន្តថា ស្ថានភាពខាងលើនេះ បានចាប់បង្ខំឲ្យរាជរដ្ឋាភិបាល ចាំបាច់ត្រូវប្រើប្រាស់វិធានការស្របច្បាប់ ដើម្បីឈានទៅគ្រប់គ្រងរដ្ឋបាលនៅតំបន់នោះឡើងវិញ។
នៅក្នុងសេចក្ដីថ្លែងការណ៍ក៏បានលើកឡើងផងដែរថា នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១២ កម្លាំងសមត្ថកិច្ចរបស់រដ្ឋាភិបាល បានបើកប្រតិបត្តិការចូលទៅគ្រប់គ្រងតំបន់នោះ ដោយជោគជ័យ ហើយកំពុងបន្តស្វែងរកចាប់ខ្លួនមេក្លោងអនាធិបតេយ្យ ចំនួន ៥នាក់ ដែលមានឈ្មោះដូចខាងក្រោម៖
១. ឈ្មោះ ប៊ុន រដ្ឋា ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ ទីលំនៅសព្វថ្ងៃ ភូមិឈើខ្លឹម ឃុំរំចេក ស្រុកមេមត់ ខេត្តកំពង់ចាម។
២. ឈ្មោះ ប៊ុន ឆន ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅសព្វថ្ងៃ ភូមិឈើខ្លឹម ឃុំរំចេក ស្រុកមេមត់ ខេត្តកំពង់ចាម។
៣. ឈ្មោះ សុខ តុង ភេទប្រុស អាយុ ៦១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅសព្វថ្ងៃ ភូមិទឹកទុំ ឃុំកំពាន់ ស្រុកមេមត់ ខេត្តកំពង់ចាម។
៤. ឈ្មោះ ម៉ា ឆាង ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅសព្វថ្ងៃ ភូមិកំពាន់ ឃុំកំពាន់ ស្រុកមេមត់ ខេត្តកំពង់ចាម។
៥. ឈ្មោះ ខាត់ សារឿន ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ ទីលំនៅសព្វថ្ងៃ ភូមិពន្លាក ឃុំចុងជាច ស្រុកមេមត់ ខេត្តកំពង់ចាម។
យ៉ាងណាក៏ដោយ ក្រុមសកម្មជនអង្គការសង្គមស៊ីវិល ដែលបានចុះទៅកាន់កន្លែងកើតហេតុ បានលើកឡើងថា ការបង្ក្រាបរបស់សមត្ថកិច្ចលើប្រជាពលរដ្ឋនោះ កើតឡើងដោយសារតែជម្លោះដីធ្លីដ៏រ៉ាំរ៉ៃ រវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនឯកជន ដែលទទួលបានដីសម្បទានពីរដ្ឋាភិបាល។ អាជ្ញាធរបានបណ្តេញប្រជាពលរដ្ឋ ដើម្បីយកដីឲ្យក្រុមហ៊ុន។
ក្នុងព្រឹត្តិការណ៍ កាលពីព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១២ បណ្តាលឲ្យក្មេងស្រីអាយុ ១៤ ឆ្នាំម្នាក់ បានស្លាប់ និងមានប្រជាពលរដ្ឋមួយចំនួន ត្រូវចាប់ខ្លួន៕

No comments:
Post a Comment
yes