សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, May 31, 2012

សេចក្តីអំពាវនាវ៖ បោះឆ្នោតដើម្បីខ្លួនយើង និងប្រទេសយើងទាំងអស់គ្នា


ខ្ញុំបាទសូមអំពាវនាវដល់ជនរួមជាតិទាំងអស់សូមមេត្តាទៅបោះឆ្នោតឲ្យបានគ្រប់គ្នាហើយបើបងប្អូនមានបំណងចង់៖
. ថែរក្សាសម្បត្តិធម្មជាតិព្រៃព្រឹក្សាឲ្យគង់វង្ស
. បានការចូលក្នុងគ្រប់គ្រងរ៉ែប្រេងកាតនិងរ៉ែដ៏ទៃទៀតមានតម្លាភាព
. បានការគ្រប់គ្រងប្រាសាទអង្គវត្តបានប្រាក់ចូលជាតិសម្រាប់ជនជាតិខ្មែរយើង
. កាត់បន្ថយអំពើពុករលួយ
. បានការធ្វើលិខិតស្នាមបានឆាប់រហ័ស មិនពុករលួយ
. បានមេដឹកនាំដែលមិនគម្រាមកំហែងប្រជាជន
.បានមេដឹកនាំដែលចេះជួយ ការពារនិងយល់សុខទុក្ខកម្មករ កម្មការនី និងអ្នកក្រីក្រ
. បានមេដឹកនាំដែលតែងតែចូលរួមការពារនិងគ្រប់ការទាមទាររបស់ប្រជាពលរដ្ឋ រឿងដីធ្លី និងការបំផ្លាញព្រៃឈើ
. បានការរៀបចំផែនការគំរោងអភិវឌ្ឍន៍ ឃុំ សង្កាត់បានត្រឹមត្រូវ

១០. បានការអនុម័តរាល់គម្រោងថវិការអភិវឌ្ឍន៍ឃុំ សង្កាត់មានតម្លាភាព
១១. បានការដឹកនាំឃុំសង្កាត់ប្រកបដោយប្រជាធិបតេយ្យ
១២. បានការធានាឃុំសង្កាត់មានសុវត្ថិភាពិតៗ
១៣. បានមេដឹកនាំឃុំសង្កាត់ដែលចេះចាត់ចែងសេវាសាធារណៈចាំបាច់និងធ្វើឲ្យ កិច្ចការទាំង នោះដំណើរការបានល្អ
១៤. បានមេដឹកនាំឃុំសង្កាត់ដែលសកម្មក្នុងការបង្កើនផាសុខភាពនិងសុខមាលភាព របស់ ប្រជាជន
១៥. បានមមេដឹកនាំឃុំសង្កាត់ដែលមានសមត្ថភាពជំរុញកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និង លើកកំពស់ជីវភាពប្រជាជន
១៦.បាមមេដឹកនាំឃុំសង្កាត់ដែលមិនប្រកាន់បក្សនយោបាយហើយចេះសម្របសម្រួលប្រជាជនឲ្យចេះស្រឡាញ់គ្នានិងអត់ឲ្យគ្នាក្នុងនាមជាប្រជាជាតិតែមួយ
១៧.បានមេដឹកនាំឃុំ សង្កាត់ដែលមានគំនិតចេះថែរក្សាបរិដ្ឋាន វប្បធម៌ និងបេតិកភ័ណ្ឌជាតិ
១៨. បានមេដឹកនាំឃុំ សង្កាត់ដែលចេះបំពេញកិច្ចការទូទៅដោយអាចឆ្លើយតបទៅ នឹងតម្រូវការរបស់ប្រជាជនបាន
១៩.បានឃុំ សង្កាត់គ្មានជនជាតិយួនខុសច្បាប់មករស់នៅ
២០. មេដឹកនាំឃុំសង្កាត់ដែលជាមានមេដឹកនាំបក្សមានកិត្តិស័ព្ទល្អជាពិ សេសការ ទទួឡស្គាល់ពីអន្តរជាតិនូវគុណធម៌ សីលធម៌ យុត្តិធម៌ គំនិតលទ្ធិប្រជាធិបតេយ្យ ភាពស្អាតស្អំនិងមនសិការជាតិ

សូមបងប្អូនបោះឆ្នោតជូនបក្ស សម រង្ស៊ី។

សូមបញ្ជាក់ថា ទោះជាបក្សប្រជាជនព្យាយាមលុបបំបាត់ឈ្មោះ បន្លំឈ្មោះនិងសន្លឹក ឆ្នោត ឲ្យយួនជួយបោះឆ្នោត ទិញសន្លឹកឆ្នោត គម្រាមកំហែង យ៉ាងណាក៏មិនអាចលុប បំបាត់សម្លេងយើងទាំងស្រុងបានដែរហើយសម្លេងរបស់បងប្អូនជនរួមជាតិទោះតិចឬ ច្រើននឹងដើរ តួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយអំណាចផ្តាច់ការ មិនឲ្យពួគគេធ្វើអ្វី តាមតែអំពើចិត្ត ដែលមិនយូរប៉ុន្មានពួកគេនឹងបរាជ័យ។ យើងត្រូវតែ«អត់ធ្មត់»ចំពោះ ការតស៊ូរជាមួយជនផ្តាច់ការនេះបើយើងមិនចង់ឲ្យស្រុកយើងមានសង្រ្គាមនិងធ្លាក់ក្នុងក្តីអន្តរាយទៀតនៅថ្ងៃអនាគត។

ចំពោះបងប្អូននៅក្រៅស្រុកសូមមេត្តាជួយទូរស័ព្ទទៅស្រុកហើយលើកទឹកចិត្តសាច់ញាតិឲ្យចូលរួមបោះឆ្នោតនិងបោះឲ្យបក្សសម រង្ស៊ី ដើម្បីជាតិយើង។ ក៏ដូចគ្នា បងប្អូន យើងដែលរស់នៅក្នុងស្រុក ហើយយល់ច្បាស់ពីបញ្ហាសង្គម និងមាន សុឆន្ទៈជួយ ជាតិសូមធ្វើដូចគ្នានេះដែរ។

មានតែយើងសាមគ្គីគ្នាទើបឈ្នះជនផ្តាច់ការបំផ្លាញជាតិបាន!

ដោយសេចក្តីគោរពអំពីខ្ញុំ
កុលបុត្រ

No comments:

Post a Comment

yes