ក្រុងប៉ោយប៉ែត ៖
ក្មេងអនាថារើសអេតចាយ ហិតកាវ ដេកតាមសំយាបតូបនៅក្រុងប៉ោយប៉ែត ជាមួយគ្នានោះនៅទីក្រុងភ្នំពេញ
និងនៅតាមខេត្តនានាទូទាំងប្រទេស នៅតែជាបញ្ហាចោទនៅឡើយ ហើយពួកគេអាចងាយនឹងរងគ្រោះផ្នែកសុខ
ភាព ព្រោះតែកង្វះអនាម័យ និងអវិជ្ជា ហើយនាពេលអនាគត ប្រសិនបើគ្មានអ្នកយកចិត្តទុកដាក់ទេនោះ ។
ក្រុមក្មេងទាំងនោះ ពេលថ្ងៃដើររើសអេតចាយលក់ដើម្បីយកលុយដោះស្រាយក្រពះ។
ហើយក្នុងចំណោមក្មេងៗទាំងនោះអ្នកខ្លះថែមទាំងជាប់សារធាតុញៀន
គឺដើរហិតកាវ លុះពេលយប់ពួកគេត្រូវដេកតាមសំយាប និងតូបលក់ដូរ ដោយគ្មានមុង ភួយ គ្មានទាំងកន្ទេល
ឬកម្រាលអ្វីឡើយ ដែលទាំងនេះជាបញ្ហាសម្រាប់ជាតិទាំងមូលនៅថ្ងៃអនាគត ។

No comments:
Post a Comment
yes